Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាល សៀវភៅគោលការណ៍ណែនាំស្តីពីអធិការកិច្ចការងារ

 សុក្រ, 27 មករា 2023 11:38  |  5736 times  |   Print  |   Email
ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាល សៀវភៅគោលការណ៍ណែនាំស្តីពីអធិការកិច្ចការងារ

(ភ្នំពេញ)៖ ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អុិត សំហេង នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាល សៀវភៅគោលការណ៍ណែនាំស្តីពីអធិការកិច្ចការងារ នៅសណ្ឋាគារ សុខា ភ្នំពេញ។ 

 

នាឱកាសនោះ  ឯកឧត្តម ម៉ម វណ្ណៈ លើកឡើងថា ជាការពិត ការដាក់ឱ្យអនុវត្តសៀវភៅគោលការណ៍ណែនាំស្តីពីអធិការកិច្ចការងារ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅរបស់ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាការផ្តល់ការគាំទ្រ ក្នុងការរួមចំណែកផ្តល់ជាផែនទីបង្ហាញផ្លូវ និងអនុសាសន៍សំខាន់ៗសំដៅពង្រឹងយន្តការអធិការកិច្ចការងារ ដែលជាកិច្ចការអាទិភាព បានកំណត់ជាអភិក្រមក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩-២០២៣។ គឺសំដៅធានា និងលើកម្ពស់លក្ខខណ្ឌការងារល្អប្រសើរ ស្របតាមការចង្អុលបង្ហាញនៃយុទ្ធសាស្រ្តចតុកោណ-ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ផងដែរ។ 

 

សៀវភៅគោលការណ៍ណែនាំនេះ បានពន្យល់លម្អិតអំពីបច្ចេកទេស និងនីតិវិធីនៃការធ្វើអធិការកិច្ចការងារស្របតាមច្បាប់ និងបទប្បញ្ញត្ដិពាក់ព័ន្ធនឹងវិស័យការងារ ព្រមទាំងអនុលោមតាមបទដ្ឋានអន្តរជាតិខាងការងារ និងបានបង្ហាញផងដែរនូវឧត្ដមានុវត្ដន៍របស់អង្គការអន្តរជាតិខាងការងារ ក៏ដូចជាសេចក្តីថ្លែងការណ៍រួមរបស់អាស៊ានស្តីពីគោលការណ៍អធិការកិច្ចការងារ។

 

ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះការចូលរួមជាពុទ្ធិ និងទស្សនវិស័យ ប្រកបដោយភាពប្រាកដនិយម ជាពិសេសការប្តេជ្ញាក្នុងការចូលរួមអនុវត្តសៀវភៅ នេះឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធិផលខ្ពស់។ លើសពីនេះ ឯកឧត្តម បានអរគុណ ដល់តួអង្គពាក់ព័ន្ធសំខាន់ៗ ដែលបានចូលរួមផ្តល់ធាតុចូល និងពិគ្រោះយោបល់យ៉ាងជិតស្និត ក្នុងការរៀបចំឯកសារនេះ រហូតបានបញ្ចប់ ការដាក់ចេញសៀវភៅគោលការណ៍ណែនាំស្តីពីអធិការកិច្ចការងារនេះ គឺមានភាពចាំបាច់ ក្នុងការពង្រឹង និងធានាយន្តការអធិការកិច្ចការងារ និងដោះស្រាយបញ្ហាប្រឈមមួយចំនួន ឆ្លើយតបទៅនឹងចរន្តនៃការវិវត្តថ្មីៗ, ការកើនឡើងនៃតម្រូវទីផ្សារ និងតម្រូវការអភិវឌ្ឍន៍ក្នុងកម្រិតវិស័យការងារ, និង ម្យ៉ាងទៀត ដើម្បីចាប់យកកាលានុវត្តភាពនានា សំដៅលើកកម្ពស់វិស័យនេះ ឱ្យចូលរួមកាន់តែល្អប្រសើរ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ។

 

ទន្ទឹមនឹងនោះ ឯកឧត្តម  បានចែករំលែកគំនិត ចំពោះតួនាទី ភារៈកិច្ច និងទិសដៅអាទិភាពមួយចំនួន ដែលត្រូវរួមគ្នាបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ដូចជា៖

១/. អធិការការងារ ត្រូវស្វែងយល់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមសៀវភៅគោលការណ៍ណែនាំនេះ ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការចុះធ្វើអធិការកិច្ចការងារ សំដៅធានាបាននូវការលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែល្អប្រសើរ និងភាពសុខុដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ។ 

 

និង២/. អធិការកិច្ចការងារ ត្រូវខិតខំតាមដានឲ្យបានទ្វេដង ដើម្បីស្រូបយកនូវចំណេះដឹងថ្មីៗ និងបង្កើនការអភិវឌ្ឍសមត្ថភាពខ្លួន តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ពីវគ្គបណ្តុះបណ្តាលនេះក្នុងកម្រិតអតិបរមា ហើយយកគោលការណ៍អធិការកិច្ចការងារនេះ ទៅអនុវត្តឱ្យបានត្រឹមត្រូវ ទន់ភ្លន់ និងម៉ឺងមាត់ សមជាមន្រ្តីរាជការ ដែលបានប្រែក្លាយជាមន្ត្រីនគរបាលយុត្តិធម៍។ ក្នុងគោលបំណងដើម្បីពង្រឹងការអនុវត្តតួនាទី និងភារកិច្ចប្រកបដោយប្រសិទ្ធភាព ប្រកបដោយសក្តានុពល ពីបដិវត្តឧស្សាហកម្ម៤.០, ការលើកកម្ពស់បរិវត្តកម្មឌីជីថល ជាពិសេសប្រែក្លាយវិបត្តិជំងឺកូវីដ-១៩នេះ ឱ្យទៅជាកាលានុវត្តភាព ដែលជាកត្តារួមចំណែកយ៉ាងសំខាន់ ក្នុងការទ្រទ្រង់កិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច រួមចំណែកផ្តល់នូវកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព៕


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.