Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ជំនាញបច្ចេកទេសវិជ្ជាជីវៈ នៅតែមានតម្រូវការខ្ពស់ក្នុងទីផ្សារការងារ ហើយទិវាជាតិ អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ ( National TVET Day) នឹងបំភ្លឺប្រាប់មហាជនកាន់តែច្បាស់ពីតម្រូវការនេះ

 សុក្រ, 15 មិថុនា 2018 14:04  |  5123 times  |   Print  |   Email
ជំនាញបច្ចេកទេសវិជ្ជាជីវៈ នៅតែមានតម្រូវការខ្ពស់ក្នុងទីផ្សារការងារ ហើយទិវាជាតិ អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ ( National TVET Day) នឹងបំភ្លឺប្រាប់មហាជនកាន់តែច្បាស់ពីតម្រូវការនេះ

(ភ្នំពេញ)៖ ក្នុងពិធីបើកទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ( National TVET Day) ឯកឧត្តម ពេជ សោភ័ន រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានគណៈកម្មាធិការជាតិបណ្តុះ បណ្តាល នៅតែបញ្ជាក់យ៉ាងច្បាស់ថា ទីផ្សារការងារនៅកម្ពុជានៅតែមានតម្រូវការខ្ពស់នូវកម្លាំងពលកម្មដែលមានជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ហើយទិវាជាតិនេះ នឹងឆ្លុះបញ្ចាំងប្រាប់មហាជន ពិសេសយុវជនឱ្យកាន់តែយល់ច្បាស់ថា តម្រូវការក្នុងទីផ្សារការងារត្រូវការអ្វីខ្លះ។

ពិធីបើកទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី១នេះ ត្រូវបានធ្វើឡើងនៅអគារពិព័រណ៍ពាណិជ្ជកម្មកោះពេជ្រ នាថ្ងៃសុក្រ ៣កើត ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ក្នុងនោះមានការចូលរួមតាំងពិព័រណ៍ និងផ្សព្វផ្សាយពីសំណាក់អង្គភាពពាក់ព័ន្ធសរុបចំនួន ៧៣កន្លែងផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចំនួន៥ រួមមាន៖

    ១. ផ្សព្វផ្សាយអំពីសារសំខាន់នៃវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅកម្ពុជានាពេលបច្ចុប្បន្ន។

    ២. ផ្សព្វផ្សាយណែនាំអំពីមុខជំនាញបច្ចេកទេស និងព័ត៌មានអាហារូបករណ៍ ដែលមាននៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

    ៣. តាំងបង្ហាញពីស្នាដៃសិស្ស និស្សិត និងក្រុមហ៊ុនឯកជន។

    ៤. ជំរុញការផ្លាស់ប្តូរផ្នត់គំនិតមហាជន និងសិស្សានុសិស្សឱ្យងាកមកសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលទីផ្សារការងារកំពុងមានតម្រូវការខ្ពស់។

    ៥. បង្កើតទំនាក់ទំនងរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ វិស័យឯកជន និងអង្គការជាតិ និងអន្តរជាតិ។

ឯកឧត្តមមានប្រសាសន៍បន្តថា ទិវាជាតិនេះ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ផ្សេងៗទៀត ដែលក្រសួងការងារ បាននឹងកំពុងខិតខំផ្តួចផ្តើមសម្របសម្រួល និងរៀបចំឡើងជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយអំពីភាពចាំបាច់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជូនដល់មហាជន ជាពិសេសសិស្សនិស្សិត និងយុវជនយុវនារី ដែលតែងតែមានការបារម្ភអំពីការជ្រើសរើសជំនាញ និងគ្រឹះស្ថានសម្រាប់សិក្សាបន្តក្នុងការអភិវឌ្ឍជំនាញ ដែលប្រកបដោយគុណភាព ប្រសិទ្ធភាព ឥរិយាបថការងារ និងសីលធ៌មវិជ្ជាជីវៈ ដើម្បីអាចឈានចូលទៅក្នុងទីផ្សារការងារដោយជោគជ័យ និងទទួលបានប្រាក់ចំណូលកាន់តែប្រសើរ។

ទិវាជាតិនេះដែរ ក៏ជាការប្រមូលផ្តុំនូវភាគីពាក់ព័ន្ធសំខាន់ៗ រួមមាន៖ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្រុមហ៊ុនឯកជន អង្គការ សមាគម និយោជក និងវាគ្មិនជំនាញ ដែលនឹងផ្តល់ឱកាសដល់ក្មួយៗសិស្សនិស្សិត និងយុវជនយុវនារីបានជួបផ្ទាល់ដើម្បីទទួលបាននូវព័ត៌មាន បទពិសោធន៍ និងមគ្គទេ្ទសអំពីការអប់រំបណ្តុះបណ្តាលជំនាញ ការបង្កើតអាជីព និងជម្រើសការងារសម្រាប់អនាគតរបស់ខ្លួន។

ឯកឧត្តម ពេជ សោភ័ន បញ្ជាក់ទៀតថា បច្ចុប្បន្ន ក្រសួងការងារមានគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក្រោមឱវាទចំនួន១០២ ក្នុងនោះគ្រឹះស្ថានសាធារណៈមានចំនួន៣៩ និងមានក្រសួងស្ថាប័នរដ្ឋចំនួន១២ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជនមួយចំនួនទៀត ដែលបាននឹងកំពុងផ្តល់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ ឯកឧត្តម ឡៅ ហ៊ីម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ បានបង្ហាញថា ក្នុងឆ្នាំ២០១៧ កន្លងទៅ ក្រុមមន្ត្រីបានផ្តល់ព័ត៌មានដល់សិស្សានុសិស្ស យុវជន និងសាធារណជនទាំងថ្នាក់ជាតិ និងក្រោមជាតិបានចំនួនសរុប ៤៨,៦៩៣នាក់ តាមរយៈវេទិកាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងការចុះផ្សព្វផ្សាយតម្រង់ទិសវិជ្ជាជីវៈដល់សិស្សានុសិស្សសាលាចំណេះ ទូទៅគ្រប់រាជធានី-ខេត្ត ដោយផ្សព្វផ្សាយតាមខិតប័ណ្ណបានចំនួនសរុប ៨១,៤៩៧សន្លឹក បោះពុម្ពសៀវភៅព័ត៌មានទូទៅរបស់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈបានចំនួន ៣,៣០០ក្បាល ហើយក៏បានធ្វើការផ្សព្វផ្សាយតាមរយៈវិទ្យុ ទូរទស្សន៍ សារព័ត៌មាន បណ្តាញសង្គម ការផលិតជាវីដេអូ និងមធ្យោបាយផ្សេងៗទៀត។

ឯកឧត្តម ឡៅ ហ៊ីម បានបន្តថា គិតត្រឹមឆមាសទី១ ឆ្នាំ២០១៨ ការផ្សព្វផ្សាយការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺបានធ្វើការចុះផ្សព្វផ្សាយការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈផ្ទាល់ ជូនដល់សិស្សានុសិស្សសាលាចំណេះទូទៅ និងតាមភូមិភាគតេជោសែនចំនួន៣ គឺភូមិភាគតេជោសែនតាកែវ ភូមិភាគតេជោសែនបាត់ដំបង និងភូមិភាគតេជោសែនស្វាយរៀង និងការចុះតម្រង់ទិសវិជ្ជាជីវៈដល់សាលាចំណេះទូទៅដោយផ្ទាល់របស់អគ្គនាយកដ្ឋាន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈមួយចំនួនទៀត ដែលបានចំនួនសរុប ៩,៧៤៣នាក់ មានសាលាចំណេះទូទៅ (អនុវិទ្យាល័យ និងវិទ្យាល័យចំនួន៥៥) និងបានផ្សព្វផ្សាយតាមរយៈការចែកខិតប័ណ្ណបានចំនួន ១២,៤៦៩សន្លឹក និងការផ្សព្វផ្សាយតាមមធ្យោបាយផ្សេងៗទៀតជាដើម៕

 


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.