Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ឯកឧត្តម ហេង សួរ អញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលគ្រូបច្ចេកទេស ស្ដីពីបច្ចេកទេសយានយន្តអគ្គិសនី

 អង្គារ, 20 សីហា 2024 16:39  |  567 times  |   Print  |   Email
  • Image Gallery
ឯកឧត្តម ហេង សួរ អញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលគ្រូបច្ចេកទេស ស្ដីពីបច្ចេកទេសយានយន្តអគ្គិសនី

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលគ្រូបច្ចេកទេសស្ដីពី «បច្ចេកទេសយានយន្តអគ្គិសនី ក្រោមគម្រោងអ្នកស្ម័គ្រចិត្តជំនាញបច្ចេកវិទ្យាខ្ពស់នៃក្រុមហ៊ុនហ៊ីយុនដាយម៉ូទ័រ (HYUNDAI MOTOR)» នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) នៅថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៤។

 

វគ្គបណ្ដុះបណ្ដាលគ្រូបច្ចេកទេសនេះ ផ្ដោតទៅលើជំនាញរថយន្តអគ្គិសនី រថយន្តអគ្គិសនីកូនកាត់ ថាមពលចំឡងកម្លាំង ការវិភាគកំហូច ប្រព័ន្ធទំនាក់ទំនងមុខងាររថយន្ត ក្រោមគម្រោងអ្នកស្ម័គ្រចិត្តជំនាញបច្ចេកវិទ្យាខ្ពស់នៃក្រុមហ៊ុនហ៊ីយុនដាយម៉ូទ័រ ដោយមានសិក្ខាកាមចូលរួមមានចំនួន ៤៥នាក់ មកពីគ្រឹះស្ថានរាជធានី ខេត្តចំនួន ១១គ្រឹះស្ថាន និងមកពីក្រុមហ៊ុនហ៊ីយុនដាយម៉ូទ័រចំនួន ៦នាក់ និងមានវិស្វករសរុបមកពីសាធារណៈកូរ៉េចំនួន ១៨នាក់ដែលជាគ្រូឧទ្ទេសន៍ដែលមានសម្ភារៈបម្រើឱ្យការហ្វឹកហាត់ និងការបង្រៀនមួយចំនួនទៀត។

 

ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមកោតសរសើរចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធ ប្រកបដោយការទទួលខុសត្រូវរបស់អគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងអង្គការ ភ្លែនអន្តរជាតិ និងក្រុមហ៊ុនហ៊ីយុនដាយ ដែលបានផ្តល់កិច្ចសហការ គាំទ្រ និងខិតខំប្រឹងប្រែងរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះឡើង។

 

ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរអំពីរបៀបវារៈអភិវឌ្ឍសង្គម-សេដ្ឋកិច្ចសម្រាប់ដំណាក់កាលបន្តបន្ទាប់ ជាពិសេសឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

 

ឯកឧត្តមបន្តថា ដើម្បីសម្រេចបានចក្ខុវិស័យនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តធ្វើពិពិធកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ចពីសេដ្ឋកិច្ចដែលពឹងផ្អែកលើវិស័យកសិកម្ម ទៅជាសេដ្ឋកិច្ចពឹងផ្អែកកាន់តែខ្លាំងលើវិស័យឧស្សាហកម្ម ស្របតាមបញ្ចកោណទី២ មុំទី១ អាទិភាពទី៣ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានធ្វើអាទិភាពកម្មលើការជំរុញ និងការលើកកម្ពស់ការទាក់ទាញវិនិយោគក្នុងវិស័យឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងឧស្សាហកម្មបៃតង តាមរយៈការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា។

 

ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលបានកំណត់យកវិស័យយានយន្តអគ្គិសនី ជាវិស័យមួយក្នុងចំណោមវិស័យដែលមានសក្តានុពលខ្ពស់ ក្នុងការចូលរួមចំណែកដល់ការជំរុញសន្ទុះនៃការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច។

 

គួររំឭកថា កិច្ចសហប្រតិបត្តិការរវាង NPIC និង HYUNDAI MOTOR បានបណ្តុះបណ្តាលគ្រូជំនាញរថយន្តចំនួន ៤លើក សរុបគ្រូចំនួន ២៤ នាក់។ ក្នុងនោះបានផ្តល់ឱកាសកម្មសិស្សាដល់សិស្ស-និស្សិត NPIC ចំនួន ៨លើក ដែលមានសិស្ស-និស្សិតសរុបចំនួន ៧៤៩នាក់ (ស្រី ០៦នាក់) នៅរោងចក្រដំឡើងរថយន្តខេត្តកោះកុង។

 

បន្ថែមលើនេះ សិស្ស-និស្សិត ៧០នាក់ ក្នុងឆ្នាំ២០២៤នេះ កំពុងធ្វើកម្មសិក្សា ហើយនឹងត្រូវបញ្ចប់កម្មសិក្សានៅចុងខែសីហា ឆ្នាំ២០២៤ ខាងមុខ។ អតីតសិស្ស-និស្សិត NPIC សរុបចំនួន ១៥នាក់ កំពុងបំពេញការងារនៅក្នុងក្រុមហ៊ុន HYUNDAI CAMKO MOTOR (នៅសាខាសែនសុខ ០៤នាក់ និងនៅសាខាព្រះមុន្នីវង្សចំនួន ១១នាក់)៕

 

#MLVT #HENGSour #TVET

Image Gallery

Click to enlarge image IMG_20240820_163757_178.jpg
Click to enlarge image IMG_20240820_163759_943.jpg
Click to enlarge image IMG_20240820_163818_050.jpg
Click to enlarge image IMG_20240820_163820_579.jpg
Click to enlarge image IMG_20240820_163826_679.jpg
Click to enlarge image IMG_20240820_163829_855.jpg
Click to enlarge image IMG_20240820_163839_175.jpg
Click to enlarge image IMG_20240820_163841_737.jpg
Click to enlarge image IMG_20240820_163844_645.jpg
Click to enlarge image IMG_20240820_163852_188.jpg
Click to enlarge image IMG_20240820_163854_611.jpg
View the embedded image gallery online at:
https://uat-primary.mlvt.gov.kh/index.php/%E1%9E%A2%E1%9E%94%E1%9F%8B%E1%9E%9A%E1%9F%86%E1%9E%94%E1%9E%8E%E1%9F%92%E1%9E%8F%E1%9E%BB%E1%9F%87%E1%9E%94%E1%9E%8E%E1%9F%92%E1%9E%8F%E1%9E%B6%E1%9E%9B%E1%9E%94%E1%9E%85%E1%9F%92%E1%9E%85%E1%9F%81%E1%9E%80%E1%9E%91%E1%9F%81%E1%9E%9F-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%9C%E1%9E%B7%E1%9E%87%E1%9F%92%E1%9E%87%E1%9E%B6%E1%9E%87%E1%9E%B8%E1%9E%9C%E1%9F%88/26-%E1%9E%A2%E1%9E%94%E1%9F%8B%E1%9E%9A%E1%9F%86%E1%9E%94%E1%9E%8E%E1%9F%92%E1%9E%8F%E1%9E%BB%E1%9F%87%E1%9E%94%E1%9E%8E%E1%9F%92%E1%9E%8F%E1%9E%B6%E1%9E%9B%E1%9E%94%E1%9E%85%E1%9F%92%E1%9E%85%E1%9F%81%E1%9E%80%E1%9E%91%E1%9F%81%E1%9E%9F-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%9C%E1%9E%B7%E1%9E%87%E1%9F%92%E1%9E%87%E1%9E%B6%E1%9E%87%E1%9E%B8%E1%9E%9C%E1%9F%88/2790.html#sigProId7e4c5aee46

ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.