Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


រដ្ឋមន្ត្រីក្រសួងការងារ៖TVET មានតួនាទីសំខាន់មិនអាចខ្វះបានក្នុងការអភិវឌ្ឍន៍មូលធនមនុស្ស

 សៅរ៍, 15 មិថុនា 2024 18:29  |  1054 times  |   Print  |   Email
រដ្ឋមន្ត្រីក្រសួងការងារ៖TVET មានតួនាទីសំខាន់មិនអាចខ្វះបានក្នុងការអភិវឌ្ឍន៍មូលធនមនុស្ស

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការអភិវឌ្ឍមូលធនមនុស្ស ព្រោះបានជួយផ្តល់ចំណេះដឹង ជំនាញបច្ចេកទេស សមត្ថភាព ដល់យុវជនដើម្បីក្លាយខ្លួនជាកម្លាំងពលកម្មជំនាញ និងចូលរួមកាត់បន្ថយគម្លាតជំនាញក្នុងទីផ្សារការងារ។ 

 

ឯកឧត្តមរដ្ឋមន្ត្រីថ្លែងបែបនេះ ក្នុងពិធីប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ដែលធ្វើឡើងក្រោមប្រធានបទ «TVETរៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ 

 

បើតាមឯកឧត្តមរដ្ឋមន្ត្រី TVET បាននិងកំពុងធ្វើឱ្យកម្លាំងពលកម្ម និងមូលធនមនុស្សរបស់កម្ពុជា មានភាពធននិងការប្រែប្រួល ផ្លាស់ប្តូរនៃស្ថានភាពទីផ្សារការងារ ការវិវឌ្ឍនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាថ្មី ព្រមទាំងជួយឱ្យយុវជនអាចចាប់យកឱកាសការងារ បានយ៉ាងឆាប់រហ័ស កាត់បន្ថយភាពឥតការងារធ្វើ ក៏ដូចជាជំរុញការចូលរួមចំណែករបស់យុវជន ឱ្យបានកាន់តែផុលផុស ទូលំទូលាយ ក្នុងសកម្មភាពអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ។ 

 

មិនតែប៉ុណ្ណោះ TVET គឺជាស្ពានចម្លងដែលមានភាពបត់បែន ស្របតាមស្ថានភាពជាក់ស្តែង នៃប្រជាពលរដ្ឋក្នុងទម្រង់ជារយៈពេលខ្លី មធ្យម និងវែង ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដោយអាចធ្វើបាននៅគ្រប់ទីកន្លែង រួមមានគ្រឹះស្ថានសិក្សា សហគ្រាស សហគមន៍ ព្រមទាំងដោយចល័យ ដែលមានប្រសិទ្ធភាពឆាប់រហ័ស ឆ្ពោះទៅរកការងារ និងជាជំហានផ្លូវដើរ ធ្វើឱ្យសិស្សអាចបន្តការសិក្សាបានកាន់តែខ្ពស់ ហើយអាចបំពេញកិច្ចការងារបានក្នុងពេលតែមួយ។ 

 

ឯកឧត្តមបញ្ជាក់ថា៖«TVET ជួយបំពេញនូវទស្សនៈ ការសិក្សាពេញមួយជីវីត ដល់ប្រជាពលរដ្ឋទូទៅ ដល់យុវជន ពិសេស បងប្អូនកម្មករនិយោជិត តាមរយៈកម្មវិធីផ្លាស់ប្តូរជំនាញ បង្កើនជំនាញ និងបង្កើនលទ្ធភាពពេញមួយជីវិត ឱ្យឆ្លើយតបតម្រូវការ ទីផ្សារការងារ និងការប្រែប្រួលសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក»។

 

បើតាមឯកឧត្តមរដ្ឋមន្ត្រី ការប្រារព្ធទិវាជាតិលើកទី៧ នៅថ្ងៃនេះ នឹងជួយជំរុញឱ្យកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យទាំងអស់ សម្រាប់គោលដៅ១លាន៥សែននាក់ លើកកម្រិតសញ្ញាបត្របច្ចេកទេស វិជ្ជាជីវៈ សិក្សាដោយឥតបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែទៀតផង៕

 

#MLVT #HENGSour #TVET


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.