Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


រដ្ឋមន្ត្រីក្រសួងការងារ៖ ADB កំពុងរៀបចំ គម្រោងជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត ដើម្បីជួយឧស្សាហកម្មនៅកម្ពុជា មានភាពប្រសើរឡើង

 ពុធ, 07 កញ្ញា 2022 15:34  |  3814 times  |   Print  |   Email
  • Image Gallery
រដ្ឋមន្ត្រីក្រសួងការងារ៖ ADB កំពុងរៀបចំ គម្រោងជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត ដើម្បីជួយឧស្សាហកម្មនៅកម្ពុជា មានភាពប្រសើរឡើង

(ភ្នំពេញ)៖ ADB បាននិងកំពុងសិក្សាស្រាវជ្រាវរៀបចំគម្រោងថ្មី ឈ្មោះថា  “គម្រោងជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (Skills for Future Economy)” មានគោលបំណងចម្បងគឺធ្វើឱ្យឧស្សាហកម្មនៅកម្ពុជាប្រសើរឡើង ជារួម គម្រោងទាំងនេះ បានចូលរួមអនុវត្តឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម, គោលនយោបាយអភិវឌ្ឍន៍មុខរបរ និងការងារ, គោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ផែនការយុទ្ធសាស្រ្តសកម្មភាពការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងផែនការមេសម្រាប់ការអភិវឌ្ឍគ្រឹះស្ថាន TVET រួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធ, ការបំពាក់ឧបករណ៍សម្ភារ, ការអភិវឌ្ឍធនធានមនុស្ស, ការអភិវឌ្ឍកម្មវិធីសិក្សា, ការបណ្តុះបណ្តាល, ប្រាក់ឧបត្ថម្ភសិស្ស, កម្មសិក្សា (គ្រូនិងសិស្ស) និងការសិក្សាផ្អែកលើការងារ។

 

នេះជាការបញ្ជាក់ របស់ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសអនុញ្ញាតឲ្យលោកជំទាវ Jyotsana Varma នាយិកាប្រចាំប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅទីស្តីការក្រសួងការងារ។  

 

ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមបណ្ឌិត អុិត សំហេង  បានស្វាគមន៍ និងវាយតម្លៃខ្ពស់ ចំពោះបេសកម្ម និងកិច្ចសហប្រតិបត្តិការនាពេលកន្លងមក របស់លោកជំទាវ Jyotsana Varma ជាមួយរាជរដ្ឋាភិបាលកម្ពូជា។ ឯកឧត្តមរដ្ឋមន្ត្រី គូសបញ្ជាក់ថា តាំងពីកម្ពុជាមានសន្តិភាពពេញលេញ ADB បានចូលរួមចំណែកយ៉ាងសំខាន់ ក្នងភាពជាដៃគូ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ឲ្យមានវឌ្ឍនភាព ប្រកបដោយផ្លែផ្កា។ 

 

ADB គឺជាដៃគូអភិវឌ្ឍន៍ដ៏ល្អមួយក្នុងរយៈពេលបីទស្សវត្សកន្លងមកនេះ ដោយបានគាំទ្រវិស័យ TVET តាំងពីឆ្នាំ១៩៩៦ ជាមួយនឹងការផ្តល់ហិរញ្ញប្បទានលើគម្រោង Basic Skills Project និងបន្តគាំទ្រវិស័យ TVET  តាមរយៈកម្មវិធីអភិវឌ្ឍន៍វិស័យអប់រំទី១ និងទី២, គម្រោងពង្រឹងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (STVET), គម្រោងអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVETSDP) ដែលនឹងចប់ជាស្ថាពរនៅខែកញ្ញា ឆ្នាំ២០២២ និងគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (Skills for Competitiveness) ដែលកំពុងអនុវត្ត ហើយនឹងត្រូវបញ្ចប់នៅខែមេសា ឆ្នាំ២០២៥។

 

នាឱកាសនោះ លោកជំទាវ Jyotsana Varma មានប្រសាសន៍ថា នៅក្នុងដំណាក់កាលកូវីដ-១៩ ទាំងADB និងរាជរដ្ឋាភិបាលកម្ពុជា មានកិច្ចការច្រើនណាស់ ដើម្បីរួមគ្នាសម្រេចបានជោគជ័យ ធ្វើយាងណាឲ្យយុវជនទទួលបានការបណ្តុះបណ្តាល ទាំងចំណេះដឹង ជំនាញ កសាងអនាគតរបស់ពួកគេឲ្យភ្លឺស្វាង។ យុវជនកម្ពូជាចាំបាច់ត្រូវមានការអភិវឌ្ឍចំណេះដឹងរបស់ខ្លួនដើម្បីដើរឲ្យទាន់នូវការរីកចម្រើននៃបច្ចេកវិទ្យាដ៏ឆាប់រហ័ស។ 

 

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួន ដូចជាកង្វះពលកម្មជំនាញរបស់កម្ពុជា ដើម្បីផ្គត់ផ្គង់ទៅដល់ទីផ្សារការងារ។ យុវជន និងសហគមន៍មិនទាន់បានផ្តល់តម្លៃទៅលើជំនាញTVETនេះឲ្យបានច្រើននៅឡើយភាគច្រើនអ្នកដែលបានចូលរៀនជំនាញTVET ជាក្រុមជនរងគ្រោះ អ្នកបោះបង់ការសិក្សា និងអ្នកដែលធ្វើការហើយ ត្រូវការបណ្តុះបណ្តាលបន្ត។ ដើម្បីធ្វើកិច្ចការទាំងនេះឲ្យមានលទ្ធផលល្អ រដ្ឋាភិបាលកម្ពុជា ត្រូវការចូលរួមពីADB ដែលមានជំនាញ និងបទពិសោធន៍ ក្នុងការជួយលើកិច្ចការទាំងនេះបន្ថែមទៀត។

 

ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់ភាគីADB បន្តជួយជាជំនួយបច្ចេកទេសផ្នែកវិស័យការងារ និងកិច្ចសហប្រតិបត្តិការបន្តទៀតលើវិស័យ TVET ដែលជាមុំមួយនៅក្នុងយុទ្ធសាស្រ្តចតុកោណ ផ្តោតលើការអភិវឌ្ឍធនធានមនុស្សនេះ។

 

ពាក់ព័ន្ធនឹងក្តីកង្វល់របស់ឯកឧត្តមរដ្ឋមន្ត្រី ទៅលើកង្វះខាតកម្លាំងពលកម្មជំនាញ លោកជំទាវ បានបញ្ជាក់ថា កម្ពុជាត្រូវផ្តោតលើវិស័យអាទិភាពមួយចំនួន ឲ្យក្លាយជាវិស័យនាំមុខ ដោយការបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍ជាដើម ដោយមានការទទួលស្គាល់ជំនាញពីគ្នាទៅវិញទៅមក។ ចំណែក ការជំរុញឲ្យមានការចុះឈ្មោះចូលរៀនជំនាញTVET លោកជំទាវ ចង់ឲ្យកម្ពុជា បង្កើតជាទូតសុឆន្ទៈគម្រូឲ្យបានច្រើន ដើម្បីពន្យល់ពីភាពជោគជ័យ បន្ទាប់ពីបានរៀនជំនាញTVETនេះ ទៅកាន់យុវជន និងសហគមន៍ឲ្យបានយល់ដឹងកាន់តែទូលំទូលាយ។ 

 

ចំពោះសំណើរ របស់ឯកឧត្តមរដ្ឋមន្ត្រី ដើម្បីឲ្យ ADB ជួយជាជំនួយបច្ចេកទេស និងបន្តកិច្ចសហប្រតិបត្តិការ លើវិស័យការងារ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនោះ លោកជំទាវរីករាយ និងយកសំណើទាំងនេះទៅជជែកពិភាក្សាជាមួយសហការីរបស់លោកជំទាវបន្ថែមទៀត៕

Image Gallery

Click to enlarge image IMG_20220907_153237_597.jpg
Click to enlarge image IMG_20220907_153242_469.jpg
Click to enlarge image IMG_20220907_153246_852.jpg
Click to enlarge image IMG_20220907_153313_125.jpg
Click to enlarge image IMG_20220907_153316_425.jpg
Click to enlarge image IMG_20220907_153322_389.jpg
Click to enlarge image IMG_20220907_153333_078.jpg
Click to enlarge image IMG_20220907_153335_953.jpg
View the embedded image gallery online at:
https://uat-primary.mlvt.gov.kh/index.php/%E1%9E%A2%E1%9E%94%E1%9F%8B%E1%9E%9A%E1%9F%86%E1%9E%94%E1%9E%8E%E1%9F%92%E1%9E%8F%E1%9E%BB%E1%9F%87%E1%9E%94%E1%9E%8E%E1%9F%92%E1%9E%8F%E1%9E%B6%E1%9E%9B%E1%9E%94%E1%9E%85%E1%9F%92%E1%9E%85%E1%9F%81%E1%9E%80%E1%9E%91%E1%9F%81%E1%9E%9F-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%9C%E1%9E%B7%E1%9E%87%E1%9F%92%E1%9E%87%E1%9E%B6%E1%9E%87%E1%9E%B8%E1%9E%9C%E1%9F%88/26-%E1%9E%A2%E1%9E%94%E1%9F%8B%E1%9E%9A%E1%9F%86%E1%9E%94%E1%9E%8E%E1%9F%92%E1%9E%8F%E1%9E%BB%E1%9F%87%E1%9E%94%E1%9E%8E%E1%9F%92%E1%9E%8F%E1%9E%B6%E1%9E%9B%E1%9E%94%E1%9E%85%E1%9F%92%E1%9E%85%E1%9F%81%E1%9E%80%E1%9E%91%E1%9F%81%E1%9E%9F-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%9C%E1%9E%B7%E1%9E%87%E1%9F%92%E1%9E%87%E1%9E%B6%E1%9E%87%E1%9E%B8%E1%9E%9C%E1%9F%88/1995.html#sigProIdac29e36dae

ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.