Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះសំណេះសំណាល និងលើកទឹកចិត្តដល់ក្រុមនិស្សិតផលិតដ្រូន នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា

 ពុធ, 29 កញ្ញា 2021 19:31  |  7444 times  |   Print  |   Email
មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះសំណេះសំណាល និងលើកទឹកចិត្តដល់ក្រុមនិស្សិតផលិតដ្រូន នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា

(ភ្នំពេញ)៖ ជាការលើកទឹកចិត្ត និងស្ងើចស្ញែងចំពោះស្នាដៃប្រកបដោយភាពច្នៃប្រឌិតខ្ពស់ របស់និស្សិតដែលកំពុងសិក្សារៀនសូត្រនៅក្នុងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូរបស់ក្រសួង និងសប្បុរសជន ដែលមាន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងអ្នកឧកញ៉ា ឡេង ប្រុស អញ្ជើញសំណេះសំណាល និងផ្តល់ការឧបត្ថម្ភគាំទ្រជាថវិកាជាទឹកប្រាក់ ចំនួន ១៥,០០០ដុល្លារអាម៉េរិក សម្រាប់ទ្រទ្រង់លើការស្រាវជ្រាវបន្ថែមរបស់ក្រុមនិស្សិតដែលមានសមត្ថភាពខ្ពស់ ក្នុងការផលិតដ្រូននេះឡើង។ 

នាឱកាសអញ្ជើញចុះសំណេះសំណាលនេះដែរ ឯកឧត្តម ហេង សួរ បានសម្តែងនូវមោទនភាពក្រៃលែង ចំពោះប្អូនៗនិស្សិត ដែលបានបង្កើតស្នាដៃដ៏អស្ចារ្យនេះឡើង ដែលអាចចាត់ទុកបានថា នេះជាស្នាដៃដំបូងបំផុតសម្រាប់កម្ពុជាដែលមានក្រុមនិស្សិតដូចជាប្អូនៗបានរៀបចំបង្កើតដ្រូននេះឲ្យចេញជារូបរាងឡើង។ 

ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងថា យើងធ្លាប់តែឃើញប្រទេសអភិវឌ្ឍន៍ ដែលមានវិទ្យាសាស្ត្ររីកចម្រើនខ្លាំងនោះ បង្កើតដ្រូនប្រភេទនេះ ដើម្បីបម្រើសេចក្តីត្រូវការផ្នែកឧស្សាហកម្ម កសិកម្ម និងសេវាកម្មដទៃផ្សេងទៀត ប៉ុន្តែបើយើងក្រឡេកមកមើលការរៀបចំដ្រូនរបស់ក្រុមនិស្សិតនៃវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា ពិតជាមិនចាញ់ដ្រូនដែលបង្កើតឡើងដោយបណ្តាប្រទេសរីកចម្រើនខាងបច្ចេកវិទ្យាទាំងនោះផងទេ។ ភាពច្នៃប្រឌិត កើតចេញពីការប្រឹងប្រែងស្រាវជ្រាវពីសំណាក់ប្អូនៗនិស្សិតទាំងនេះ ព្រមទាំងទទួលបានការណែនាំចង្អុលបង្ហាញពីសាស្ត្រាចារ្យ និងថ្នាក់ដឹកនាំរបស់វិទ្យាស្ថានជាតិពហុបច្ចេកវិទ្យាកម្ពុជាផងដែរនោះ ឯកឧត្តម ហេង សួរ រំពឹងយ៉ាងមុតមាំថា ស្នាដៃថ្មីៗបន្ថែមទៀត នឹងកើតចេញជាផ្លែផ្កា មានភាពទំនើប ទាន់សម័យ ដើម្បីបម្រើតម្រូវការចាំបាច់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់យើង ហើយក៏ជាការលើកស្ទួយកិត្យានុភាព ក៏ដូចមោទនភាពរបស់ជាតិសាសន៍យើងផងដែរ។ 

 

ឯកឧត្តម ហេង សួរ បានសម្តែងនូវការកោតសរសើរដល់ឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងថ្នាក់ដឹកនាំ ព្រមទាំងសាស្ត្រាចារ្យ ដែលបានប្រឹងប្រែង ធ្វើឲ្យវិទ្យាស្ថានមានការអភិវឌ្ឍ រីកចម្រើនជាខ្លាំង ដើម្បីចូលរួមចំណែកលើកកម្ពស់ការបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា កាន់តែមានសក្តានុពលបន្ថែមទៀត។ 

ចំពោះមោទនភាពមួយទៀត របស់ឯកឧត្តម ហេង សួរ គឺការចូលរួមប្រកួតប្រជែងស្នាដៃ និងសមត្ថភាព ការបង្កើតរ៉ូបូត របស់និស្សិតនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដែលរៀបចំដោយស្ថានទូតជប៉ុន គឺតែងដណ្តើមបានពានរង្វាន់ជោគជ័យ។

ក្នុងនាមប្រធានសមាគមសហព័ន្ធសិស្ស និស្សិតអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ ពិតជាចង់ឃើញយុវជនកម្ពុជាមានការចាប់អារម្មរណ៍ទៅលើការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រនេះឲ្យបានកាន់តែច្រើន ដែលធ្វើឲ្យប្រទេសរបស់យើងសម្បូរទៅដោយអ្នកវិទ្យាសាស្ត្រ។ ត្រង់ចំណុចនេះ ឯកឧត្តម បញ្ជាក់ថា៖ “សិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ អាចមានគំនិតផលិតសម្ភារប្រើប្រាស់បានច្រើន កែប្រែពីការប្រើកម្លាំង ទៅជាប្រើឧបករណ៍បែបទំនើបជំនួសវិញ សម្រាប់បម្រើទៅលើផ្នែកសំណង់ កសិកម្ម ជាដើម”។ 

ទន្ទឹមនេះដែរ ឯកឧត្តម ហេង សួរ ក៏បានលើកឡើងពីយុវជនមួយក្រុមទៀត ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យព្រះយុគន្ធរ ដែលបានសម្រេចជោគជ័យលើការបង្ហោះគម្រូកូនផ្កាយរណបចូលទៅកាន់ស្រទាប់ទី២នៃផែនដី។ តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហេង សួរ និងគណៈប្រតិភូគ្រោងនឹងទៅលើកទឹកចិត្តដល់យុវជន ដែលបានបង្កើតស្នាដៃរបស់ពួកគេនេះឡើង។ ជាមួយនេះដែរ ឯកឧត្តម មានបំណងចង់ឲ្យប្អូនៗជំនាន់ក្រោយយកវិទ្យាសាស្ត្រធ្វើជាមូលដ្ឋាន ក្នុងការទាក់ចិត្តដល់អ្នកស្រាវជ្រាវ និងក្រុមហ៊ុនធំៗ ដើម្បីទទួលអាហារូបករណ៍ បន្តការសិក្សាស្រាវជ្រាវជំនាញវិទ្យាសាស្ត្ររបស់ខ្លួនឲ្យទទួលបានជោគជ័យមួយកម្រិតទៀត។ 

ឯកឧត្តមថា ការរស់នៅរបស់យើងរាល់ថ្ងៃ ដែលមានលក្ខណៈងាយស្រួលនេះ គឺពឹងផ្អែកទៅអ្នកវិទ្យាសាស្ត្រ ជំនាន់មុនបានធ្វើការសិក្សាស្រាវជ្រាវ បង្កើតបានជាសម្ភារទំនើបៗយ៉ាងច្រើន ដើម្បីបម្រើឲ្យសេចក្តីត្រូវការក្នុងការរស់នៅរបស់យើង។ ឯកឧត្តម ក៏បានលើកទឹកចិត្តដល់និស្សិតជំនាន់ក្រោយៗ ត្រូវបន្តស្នាដៃពីនិស្សិតជំនាន់មុន ដោយសិក្សាស្រាវជ្រាវបំពេញបន្ថែម ធ្វើយ៉ាងណាឲ្យគម្រោងនៃកិច្ចការស្រាវជ្រាវរបស់ខ្លួនកាន់តែទទួលជោគជ័យ៕


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.