Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ឯកឧត្តម អ៊ិត សំហេង៖ ធនធានមនុស្សគឺជាអាទិភាពទី១ នៃការបន្តជំរុញដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា

 ព្រហស្បតិ៍, 14 កុម្ភៈ 2019 12:08  |  5774 times  |   Print  |   Email
ឯកឧត្តម អ៊ិត សំហេង៖ ធនធានមនុស្សគឺជាអាទិភាពទី១ នៃការបន្តជំរុញដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា

(ភ្នំពេញ)៖ កម្ពុជាបានខិតខំពុះពារសព្វបែបយ៉ាងក្នុងការកសាងធនធានមនុស្សដែលបាត់បងក្នុងកំឡុងពេលប្រទេសធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាម បណ្តាលឱ្យយុវជនបាត់បង់ឱកាសសិក្សារៀនសូត្របន្សល់ទុក្ខនូវអ្នកដែលមិនមានចំណេះដឹងជាច្រើន ហើយដែលយើងចាប់ផ្តើមបង្រៀនពីអ្នកដែលចេះច្រើនបង្រៀនអ្នកចេះតិច រហូតដល់យើងទទួលបានជោគជ័យដ៏ធំធេងនាពេលនេះ ក្នុងវិស័យអប់រំរបស់យើង ដោយសារតែគោលនយោបាយដ៏ត្រឹមត្រូវដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញតាំងពីទសវត្សឆ្នាំ ៨០ នូវអាទិភាព គឺទឹក ផ្លូវ ភ្លើង និងមនុស្ស ហើយមកដល់ពេលនេះនៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់ទី៤ មនុស្សគឺជាអាទិភាពទី១។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតថ្នាក់បរិញ្ញាបត្រជំនាន់ទី១ និងទី២ និងថ្នាក់បរិញ្ញាបត្ររង ជំនាន់ទី៣ និងទី៤ សរុបចំនួន ប្រមាណជាង៦០៥នាក់ នៃវិទ្យាស្ថានអភិវឌ្ឍន៍និស្សិត នៅវិទ្យាស្ថានជាតិអប់រំ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩។

ដោយថ្ងៃនេះជាទិវានៃបុណ្យសេចក្តីស្រឡាញ់ ឯកឧត្តមបានស្នើដល់ក្មួយៗទាំងអស់ សូមចូលរួមផ្សព្វផ្សាយ អប់រំ ពន្យល់ណែនាំ ក្រើនរំលឹកដល់បងប្អូន មិត្តភ័ក្រ្ត សំដៅប្រើប្រាស់ទិវានេះឱ្យស្របតាមគន្លងប្រពៃណីដ៏ត្រកាលរបស់ខ្មែរ ដើម្បីកិត្តិយស និងភាពថ្លៃថ្នូរ និងប្រែក្លាយទិវានេះទៅជាទិវានៃក្តីស្រឡាញ់ការសិក្សា ក្រុមគ្រួសារ និងប្រទេសជាតិយើង។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើក្មួយៗជ័យលាភីទាំងអស់ ត្រូវយកចំណេះវិជ្ជាដែល មានទៅប្រើប្រាស់ដើម្បីជាប្រយោជន៍សង្គមកម្ពុជាទាំងមូល ។ ជាការពិតណាស់ការអប់រំមនុស្សមានការលំបាក ហើយត្រូវការនូវភាពអត់ធ្មត់ ឧស្សាហ៍ព្យាយាមធ្វើជាគម្រូគេ តាំងតែពីអាកប្បកិរិយា ការនិយាយស្តី និងការប្រព្រឹត្តផ្សេងៗ។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់ថា លទ្ធផលដ៏ថ្លៃថ្លានេះ គឺពិតជាបានមកពីការខិតខំ និងស្មារតីឧស្សាហ៍ព្យាយាមរបស់ក្មួយៗនិស្សិត ក្នុងការគោរពវិន័យ និងការរៀនសូត្រ ក្រោមការណែនាំរបស់ថ្នាក់ដឹកនាំ ការអប់រំ និងការបង្រៀនរបស់សាស្ត្រាចារ្យនៃវិទ្យាស្ថានអភិវឌ្ឍន៍និស្សិត។ នេះគឺជាជោគជ័យថ្មីមួយរបស់វិទ្យាស្ថានអភិវឌ្ឍន៍និស្សិត ក្នុងការលើកកម្ពស់គុណភាពអប់រំបណ្តុះបណ្តាល របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរបស់រាជរដ្ឋាភិបាល ដែលជានិច្ចកាលយកចិត្តទុកដាក់ការកសាងជំនាន់យុវវ័យសម្រាប់បន្តវេន ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើផងដែលដល់និស្សិតទាំងអស់ និងគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេសទាំងអស់ យកចិត្តដាក់ចូលរួម ដល់ការបើកការបណ្តុះ បណ្តាលកំរិតជំនាញឱ្យបានច្រើន ព្រោះថាបច្ចុប្បន្ននេះ តម្រូវការទៅលើកម្លាំងពលកម្មជំនាញពិតជាមានតម្រូវការខ្ពស់ ជាពិសេសនៅក្នុងបរិបទនៃការ វិវត្តន៍របស់បដិវត្តឧស្សាហកម្មទី៤.0 ។

ឯកឧត្តមលើកឧទាហរណ៍ថា គ្រាន់តែនៅក្នុងវិស័យសំណង់មួយ តើត្រូវការវិស្វករ អ្នកជំនាញ កម្មករជំនាញគ្រប់ផ្នែក ប៉ុន្មាននាក់? ផែ្អកតាមគោលនយោបាយ ដ៏ត្រឹមត្រូវដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ តាមរយៈការធានា ថែរក្សាឱ្យបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយ ដែលជាគន្លឹះដ៏រឹងមាំ ដើម្បីយើងអាចឈាន ទៅសម្រេចឱ្យបាននូវគោលនយោយនានាដែលបានដាក់ចេញ ជាពិសេស គោលនយោបាយជាតិអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា គោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារ គោលនយោបាយជាតិស្តីពីការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រួមទាំងក្របខណ្ឌគោលនយោបាយគាំពារសង្គម ដើម្បីសំដៅសម្រេចឱ្យបាននូវមហិច្ឆិតារបស់កម្ពុជាក្នុងការប្រែក្លាយទៅជាប្រទេសដែលមាន ចំណូលមធ្យមកំរិតខ្ពស់នាឆ្នាំ២០៣០ និងក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់ នាឆ្នាំ២០៥០។ ឯកឧត្តមរដ្ឋមន្រ្តី បានសំដែងនូវក្តីសង្ឈឹមយ៉ាងមុតមាំថា យើងអាចធ្វើបាន ផ្អែកលើបទពិសោធន៏ថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដ៏គួរឱ្យជឿជាក់របស់យើង ហើយដែលទោះក្នុងស្ថានភាពណាក៏ដោយក៏យើងបានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការបន្តជំរុញកំណើនសេដ្ឋកិច្ចរបស់យើង ធានានូវឧត្តមភាពប្រកួតប្រជែង និងភាពទាក់ទាញ់វិនិយោគ ធានានូវឱកាសការងារ ឱកាសសិក្សារៀនសូត្រចំណេះដឹង វិជ្ជាជីវៈ ដើម្បីអនាគតដ៏ត្រកាលនៃប្រជាជន។

បើតាមរបាយការណ៍របស់លោក គា បូរ៉ាត នាយកវិទ្យាស្ថានអភិវឌ្ឍន៍និស្សិត បានឳ្យដឹងថា ចាប់តាំងពីពេលកកើតដំបូងនៅឆ្នាំ២០០៧ មកដល់បច្ចុប្បន្ន វិទ្យាស្ថានបានប្រឹងប្រែងពង្រឹង និងពង្រីកវិសាលភាព នៃការបណ្តុះបណ្តាលរបស់ខ្លួន តាំងពីកម្រិតសិក្សារយៈពេល ៣-៤ ខែ កម្រិតមធ្យម រហូតដល់កម្រិតឧត្តម ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សារការងារបច្ចុប្បន្ន ប៉ុន្តែនៅតែបន្តការងារជាអង្គការមិនមែនរដ្ឋាភិបាលដដែល។ នេះគឺជាលក្ខណៈពិសេសដោយឡែករបស់វិទ្យាស្ថានអភិវឌ្ឍន៍និស្សិត ដែលបានទទួលស្គាល់ជាគ្រឹះស្ថានឧត្តមសិក្សា ដោយបានធ្វើសកម្មភាពអប់រំ និងបណ្តុះបណ្តាលសិស្ស-និស្សិត តាមគោលនយោបាយរបស់ក្រសួង និងស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា៕

 


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.