Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ក្រុមការងារពិសេសមួយរបស់ក្រសួងការងារ កំពុងជំរុញបច្ចេកវិទ្យាឌីជីថលទៅក្នុងវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

 ច័ន្ទ, 03 ធ្នូ 2018 12:25  |  5320 times  |   Print  |   Email
ក្រុមការងារពិសេសមួយរបស់ក្រសួងការងារ កំពុងជំរុញបច្ចេកវិទ្យាឌីជីថលទៅក្នុងវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

ទីស្ដីការក្រសួង៖ ភាពរីកចម្រើនលើផ្នែកបច្ចេកវិទ្យាឌីជីថល បានជំរុញឱ្យពិភពលោកពើបប្រទះនឹងបដិវត្តឧស្សាហកម្មទី៤ ហើយដោយមើលឃើញនូវកាលានុវត្តភាពនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជាបានបង្កើតក្រុមការងារពិសេសមួយ «ក្រុមការងារបច្ចេកទេសចម្រុះ សម្រាប់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TWG-TVET)» ចំណុះក្រោមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីរួមគ្នាជំរុញបច្ចេកវិទ្យាឌីជីថលទៅក្នុងវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។

នាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រុមការងារបច្ចេកទេសចម្រុះ សម្រាប់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TWG-TVET) បានរៀបចំកិច្ចប្រជុំមួយនៅទីស្ដីការក្រសួងការងារ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងជាប្រធានក្រុមការងារបច្ចេកទេសចម្រុះ សម្រាប់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងគោលបំណងដើម្បីកំណត់នូវយុទ្ធសាស្ត្រជាអាទិភាព និងសកម្មភាពរបស់ក្រុមការងារបច្ចេកទេសចម្រុះ សម្រាប់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅក្នុងឆ្នាំ២០១៩-២០២០ និងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលរវាងរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជនក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ គួរជម្រាបថា ក្រុមការងារបច្ចេកទេសចម្រុះនេះ មានភារកិច្ច៖

    ១៖ ផ្តល់យោបល់លើផែនការយុទ្ធសាស្រ្ត និងការងារបច្ចេកទេសដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគណៈកម្មាធិការជាតិបណ្តុះបណ្តាល

   ២៖ សម្របសម្រួល និងចែករំលែកពីបទពិសោធន៍ ព័ត៌មាន គម្រោង និងកម្មវិធីវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

   ៣៖ រៀបចំកម្មវិធីការងារប្រចាំឆ្នាំរបស់ក្រុមការងារបច្ចេកទេសចម្រុះ សម្រាប់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រួមមាន៖ របាយការណ៍វឌ្ឍនភាពលើគោលនយោបាយជាតិស្តីពី ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លិខិតបទដ្ឋានគតិយុត្ត ផែនការថវិការបស់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងត្រួតពិនិត្យជាប្រចាំឆ្នាំនូវកម្មវិធីការងារលើក្រុមការងារបច្ចេកទេសចម្រុះ។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានស្នើឱ្យមានការរៀបចំផែនការសកម្មភាពសម្រាប់រយៈពេលវែង ៥ឆ្នាំ (២០១៩-២០២៣) ដោយផ្អែកតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ពិសេសត្រង់ចតុកោណទី១ មុំទី២ ពាក់ព័ន្ធនឹងការបណ្តុះបណ្តាលជំនាញបច្ចេកទេស។ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី មានប្រសាសន៍លើកឡើងបន្តថា ដើម្បីត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបនឹងបដិវត្តឧស្សាហកម្មទី៤ ភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់លើការអភិវឌ្ឍជំនាញ និងការអប់រំ ការបណ្តុះបណ្តាល ដោយបញ្ចូលការប្រើប្រាស់ និងការយល់ដឹងពីបច្ចេកវិទ្យាឌីជីថលទៅក្នុងកម្មវិធីសិក្សា ស្របតាមតម្រូវការទីផ្សារការងារ រួមទាំងបង្កើតយន្តការភាពជាដៃគូរវាងធុរកិច្ច និងគ្រឹះស្ថានអប់រំ និងគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបង្កើតកម្មវិធីអភិវឌ្ឍ និងបណ្តុះបណ្តាលជំនាញឌីជីថលថ្មីៗ (មានចែងក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤)។

រាជរដ្ឋាភិបាលនីតិកាលទី៥ ក៏ដូចជានីតិកាលទី៦ នៃរដ្ឋសភានេះ គឺផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍមនុស្សជាអាទិភាពទី១ សំដៅលើការអភិវឌ្ឍធនធានមនុស្ស ដែលមានកំណត់យ៉ាងច្បាស់ក្នុងចតុកោណទី១។ ដើម្បីសម្រេចបាននូវការអភិវឌ្ឍធនធានមនុស្ស ពិសេសលើការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល គឺទាមទារជាចាំបាច់នូវកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូ រដ្ឋ ឯកជន ប្រជាពលរដ្ឋ និងដៃគូអភិវឌ្ឍន៍៕

 


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.