Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អញ្ជើញបើកសិក្ខាសាលាហ្វឹកហាត់ (BOOT CAMP WORKSHOP)

 សៅរ៍, 31 មីនា 2018 15:24  |  3196 times  |   Print  |   Email
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អញ្ជើញបើកសិក្ខាសាលាហ្វឹកហាត់ (BOOT CAMP WORKSHOP)

នាឱកាសអញ្ជើញបើកសិក្ខាសាលាហ្វឹកហាត់ (BOOT CAMP WORKSHOP) នារសៀល ថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ នៅ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងនូវការស្វាគមន៍ដោយកក់ក្តៅបំផុត និងអរគុណដ៏ជ្រាលជ្រៅចំពោះ ឯកឧត្តម វិល្លៀម ហេដ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញចូលរួម និងផ្តល់ការគាំទ្រដល់ការរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង។

ទន្ទឹមនេះ ឯកឧត្តម ក៏សូមកោតសរសើរដល់សភាពាណិជ្ជកម្មសហរដ្ឋអាមេរិកនៅកម្ពុជា(AmCham) និងទីភ្នាក់ងារជាតិមុខរបរនិងការងារ ដែលបានខិតខំសហការគ្នារៀបចំនូវសិក្ខាសាលាហ្វឹកហាត់នេះឡើង ផ្តល់ការណែនាំ បទពិសោធន៍ ចំណេះដឹងដោយផ្ទាល់ពីនិយោជក អំពីតម្រូវការជំនាញការងារចាំបាច់ជាក់ស្តែង និងឱកាសសម្រាប់ធ្វើកម្មសិក្សា សម្រាប់យុវជនជំនាន់ថ្មីអាចធ្វើការរៀបចំខ្លួនបានប្រសើរ ឈានទៅចាប់យកឱកាសការងារល្អដោយជោគជ័យ ព្រមទាំងអភិវឌ្ឍខ្លួនដើម្បីក្លាយជាផ្នែកសំខាន់មួយនៃដំណើរការអភិវឌ្ឍរបស់ប្រទេសជាតិយើងទៅអនាគត។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍លើកឡើងថា សិក្ខាសាលានេះ គឺជាការបង្កើតឱ្យមានឡើងនូវឱកាសមួយទាន់ពេលវេលាសម្រាប់ក្មួយៗទាំងអស់បានស្តាប់ ទទួលការណែនាំនិងបទពិសោធន៍ និងស្វែងយល់ដោយផ្ទាល់ពីនិយោជក អំពីតម្រូវការជំនាញចាំបាច់នៃការងារជាក់ស្តែង និងឱកាសសម្រាប់ធ្វើកម្មសិក្សា ជាពិសេសជាមួយក្រុមហ៊ុនអាមេរិកនៅកម្ពុជា ដើម្បីក្មួយៗអាចធ្វើការរៀបចំខ្លួនបានប្រសើរ សំដៅឈានទៅចាប់យកឱកាសការងារល្អគួរឱ្យរីករាយ និងអាជីពពោរពេញដោយអត្ថន័យ ដែលឱកាសទាំងអស់នេះកំពុងត្រូវបានបង្កើតឱ្យមានឡើងយ៉ាងច្រើននៅក្នុងប្រទេសយើង នាពេលបច្ចុប្បន្ន និងទៅអនាគតខាងមុខ ដោយសាររាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រម្ពុជា បន្តរក្សាបានសន្តិភាពពេញលេញ និងកំណើនសេដ្ឋកិច្ចជាតិខ្ពស់។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍បន្តថា ជាមួយនឹងការខិតខំបង្កើតឱកាសការងារ រាជរដ្ឋាភិបាលក៏បានខិតខំអប់រំបណ្តុះបណ្តាល ដើម្បីក្មួយៗមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចាប់យកឱកាសទាំងនេះ។ ដើម្បីសម្រេចនូវទិសដៅនេះ យើងបានធ្វើការកែទម្រង់វិស័យអប់រំនិងបណ្តុះបណ្តាលរបស់យើង ដោយបើកឱ្យមានច្រកផ្លូវសិក្សាពីរសម្រាប់ក្មួយៗធ្វើការជ្រើសរើសស្របតាមស្ថានភាពជាក់ស្តែងរបស់ខ្លួន។ ច្រកផ្លូវទី១ គឺជាច្រកផ្លូវទូទៅ ដែលក្មួយៗចាប់ផ្តើមដំណើរសិក្សារបស់ខ្លួនពីការអប់រំចំណេះទូទៅឆ្ពោះទៅឧត្តមសិក្សា។ រីឯច្រកផ្លូវទី២ គឺជាច្រកផ្លូវការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដែលបន្ទាប់ពីចប់ថ្នាក់ទី៩ ក្មួយៗអាចចូលទៅទទួលការបណ្តុះបណ្តាលជំនាញបច្ចេកទេសរយៈពេល១ឆ្នាំ រួចអាចចេញទៅរកការងារធ្វើ ឬអាចបន្តការបណ្តុះបណ្តាលទៅកម្រិតបន្តបន្ទាប់ទៀត រហូតដល់ចុងក្រោយអាចឈានទៅបញ្ចប់កម្រិតឧត្តមសិក្សាដូចគ្នាទៅនឹងការសិក្សាតាមរយៈច្រកទី១ដែរ។ ច្រកទី២ ផ្តល់ភាពងាយបត់បែន និងឱកាសលើកទី២ដល់ក្មួយៗដែលគ្មានលទ្ធភាពក្នុងការបន្តការសិក្សាតាមច្រកទូទៅ អាចឈានទៅសម្រេចក្តីប្រាថ្នារបស់ខ្លួន ដូចគ្នាទៅនឹងក្មួយៗផ្សេងទៀតដែលមានលទ្ធភាពដែរ។

លើសពីនេះ ដើម្បីលើកកម្ពស់គុណភាពការអប់រំបណ្តុះបណ្តាលតាមច្រកទីពីរនេះ ឱ្យបានឆ្លើយតបទាន់តាមការប្រែប្រួលនៃតម្រូវការជំនាញក្នុងទីផ្សារការងារក្នុងប្រទេស និងក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន រាជរដ្ឋាភិបាលបានកែទម្រង់ប្តូរទៅអនុវត្តកម្មវិធីបណ្តុះបណ្តាលថ្មីដែលផ្អែកលើស្តង់ដាសមត្ថភាព។ ដោយសារការខិតខំនេះ បច្ចុប្បន្ន មានគ្រឹះស្ថានអប់រំបណ្តុះបណ្តាល ស្ថិតក្រោមក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន១២ ទទួលបានការទទួលស្គាល់គុណភាពជាអន្តរជាតិពីស្ថាប័នISO គឺវិញ្ញាបនបត្រ ISO 9001:2008 និង ISO 9001:2015។

ឯកឧត្តមបញ្ជាក់ថា ទោះបីជារារដ្ឋាភិបាលបានបង្កើតឡើងនូវឱកាសល្អៗទាំងអស់ នេះក៏ដោយ ដើម្បីចាប់យកឱកាសទាំងនេះ ក្មួយៗត្រូវធ្វើម្ចាស់ការក្នុងការរៀបចំផែនការអភិវឌ្ឍជំនាញនិងអាជីពរបស់ខ្លួន។ ដើម្បីរៀបចំផែនការអាជីពមួយបានសមស្រប សំដៅឈានទៅសម្រេចក្តីសុបិននិងក្តីប្រាថ្នារបស់ខ្លួន ក្មួយគួរពិចារណាលើកត្តាចំនួន៤គឺ៖ ចំណង់ចំណូលចិត្ត អត្តចរិត ជំនាញ និងគុណតម្លៃផ្ទាល់ខ្លួនរបស់ក្នួយៗម្នាក់ៗ។ បើក្មួយៗត្រូវការការប្រឹក្សាយោបល់និងការជួយណែនាំក្នុងការរៀបចំផែនការអជីពនេះ សូមទាក់ទងទីភ្នាក់ងារជាតិមុខរបរនិងការងារ។

 


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.