Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អនុញ្ញាតឲ្យឯកឧត្តម Jang Yung Gon ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ

 សុក្រ, 23 មីនា 2018 11:39  |  3328 times  |   Print  |   Email
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អនុញ្ញាតឲ្យឯកឧត្តម Jang Yung Gon ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ

ក្នុងជំនួបពិភាក្សាការងារ នាព្រឹកថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងការងារ ឯកឧត្តមអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េប្រចាំកម្ពុជា ចង់សិក្សាស្វែងយល់បន្ថែមទៀតពីស្ថានភាពថ្មីៗ វឌ្ឍនភាពនៃវិស័យការងារ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងអនុវត្ត និងការចែករំលែកនូវបទពិសោធន៍ និងផ្លាស់ប្តូរព័ត៌មានមួយចំនួនពីគ្នាទៅវិញទៅមក។

មុននឹងជម្រាបជូនពីការវិវវត្តថ្មីៗ និងវឌ្ឍនភាពនៃវិស័យមួយនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះបេសកម្មរបស់ឯកឧត្តម Jang Yung Gon ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េប្រចាំកម្ពុជា ហើយក៍សូមអបអរសាទរ នូវសភាពការណ៍ចុងក្រោយ របស់កូរ៉េទំាងពីរ ដែលបានបង្កើតនូវទំនាក់ទំនងការជជែកចរចាគ្នា និងសង្ឈឹមថាបញ្ហាឧបទ្វិបកូរ៉េ នឹងមានស្ថានភាពធូរស្រាល ដែលជាការអំណោយផលនៅក្នុងតំបន់ក៍ដូចជាពិភពលោកទំាងមូលផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍បន្តថា សាធារណរដ្ឋប្រជាធិបតេយ្យកូរ៉េ និងកម្ពុជា ជាប្រទេសដែលមានទំនាក់ទំនងជាមួយគ្នាតាំងពីយូរលង់ណាស់មកហើយ ជាពិសេសតាំងពីសម័យសង្គមរាស្ត្រនិយមដឹកនាំដោយ សម្តេចព្រះ នរោត្តម សីហនុ ព្រះ បរមរតនកោដ្ឋ ហើយប្រទេសយើងទាំងពីរនៅតែរក្សាបាននូវចំណងមិត្តភាពដ៍ល្អនេះរហូតមកដល់ពេលបច្ចុប្បន្ន។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ជម្រាបជូន ទៅឯកឧត្តមអគ្គរដ្ឋទូត ថា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជាបន្តរក្សាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដែលអាចរក្សាបាននូវកំណើនសេដ្ឋកិច្ចជាតិក្នុងអត្រា៧% ក្នុងមួយឆ្នាំ និងអត្រាមានការងារធ្វើ ៩៩,៣%។ ការរីកចំរើនទាំងនេះ គឺអាស្រ័យដោយសារការដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ជាពិសេសយុទ្ធសាស្រ្តចតុដំណាក់កាលទី៣។ តាមរយៈការដាក់ចេញនូវគោលនយោបាយបន្ថែមទៀតនាពេលថ្មីៗនេះ រួមមានគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ២០១៥-២០២៥, គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ និងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ២០១៧-២០២៥ ដោយក្នុងនោះបានកំណត់យុទ្ធសាស្រ្ត ដើម្បីធានាដំណើរការផ្លាស់ប្តូរកម្លាំងពលកម្មជំនាញផ្សេងៗ និងបង្កើនល្បើនក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ដើម្បីឲ្យឈានទៅដល់ប្រទេសមួយដែលមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់នាឆ្នាំ២០៣០ និងក្លាយទៅជាប្រទេសអភិវឌ្ឍនាឆ្នាំ២០៥០។

ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងថា ស្របតាមយុទ្ធសាស្ត្រចតុកោណជំហានទី៣ របស់រាជរដ្ឋាភិបាល ក្រសួងការងារនិងបណ្តុះ បណ្តាលវិជ្ជាជីវៈបានដាក់ចេញនូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលរយៈពេល៥ឆ្នាំ២០១៤-២០១៨ របស់ខ្លួន ដែលក្នុងនោះអាទិភាពទី១ គឺការអភិវឌ្ឍលក្ខខណ្ឌការងារ និង សុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ដើម្បីធ្វើឲ្យប្រសើរទ្បើងនូវទំនាក់ទំនងវិជ្ជាជីវៈជាមួយគ្រប់ភាគីពាក់ព័ន្ធ បង្កើនផលិតភាព លក្ខខណ្ឌការងារល្អ ប្រាក់ឈ្នួលសមរម្យ មានសុខមាលភាព និងកិច្ចគាំពារសង្គមកាន់តែល្អប្រសើរ ព្រមទាំងការរក្សាបាននូវនិរន្តរភាពនៃវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងការ វិនិយោគ។

តាមរយៈការពង្រឹងការអុនវត្តច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីសហជីព រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងធ្វើឱ្យកាន់តែប្រសើរឡើងនូវ ទី១-ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់បងប្អូនកម្មករនិយោជិត ទី២-ធានានូវសិទ្ធិសេរីភាពនៃអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងនិយោជក ទី៣-ជំរុញឱ្យមានសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ ទី៤-រួមចំណែកក្នុងការបង្កើតការងារសមរម្យ និងទី-៥ បង្កើនផលិតភាពដើម្បីអភិវឌ្ឍប្រទេសជាតិ និងលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិត ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា អនុសញ្ញាលេខ៨៧ និងលេខ៩៨ របស់អង្គការ ILO។

 


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.