Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ជំនួបពិភាក្សា​ជាមួយ​លោកស្រី សារ៉ា ម៉ហ្គាន ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ការិយាល័យ​សិទ្ធិមនុស្ស និងការងារអាមេរិក

 សុក្រ, 16 មីនា 2018 20:26  |  3293 times  |   Print  |   Email
ជំនួបពិភាក្សា​ជាមួយ​លោកស្រី សារ៉ា ម៉ហ្គាន ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ការិយាល័យ​សិទ្ធិមនុស្ស និងការងារអាមេរិក

(ភ្នំពេញ)៖ តាំងពីច្បាប់ស្ដីពីសហជីព ត្រូវបានសភាអនុម័ត និងដាក់ឲ្យអនុវត្តជាធរមានមក មានសហជីពមូលដ្ឋានជាង ៦០០មូលដ្ឋាន បានចុះបញ្ជិការថ្មីនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: ប៉ុន្តែក៏មានបញ្ហាចោទឡើងមួយចំនួននៅក្នុងការចុះបញ្ជីនេះផងដែរ។

ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: មានប្រសាសន៍បែបនេះ ក្រោយបញ្ចប់ជំនួបពិភាក្សាជាមួយលោកស្រី សារ៉ា ម៉ហ្គាន ទីប្រឹក្សាជាន់ខ្ពស់នៃការិយាល័យសិទ្ធិមនុស្ស និងការងារអាមេរិក ដើម្បីពិភាក្សាការងារពាក់ព័ន្ធច្បាប់ស្ដីពីសហជីព សេចក្ដីព្រាងច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា និងច្បាប់ស្ដីពីកិច្ចសន្យាការងារ នា រសៀល ថ្ងៃសុក្រ ១៥រោជ ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា ក្នុងជំនួបនេះ ឯកឧត្តម បានពិភាក្សាជាមួយលោកស្រី សារ៉ា ផ្ដោតលើការពង្រឹងសមត្ថភាពក្រុមប្រឹក្សាអាជ្ញាកណ្ដាល ដែលកម្ពុជាមានស្រាប់។

ក្រៅពីនេះ មានការពិភាក្សាលើលក្ខខណ្ឌការងារផ្សេងៗ ហើយមកដល់ពេលនេះ កម្ពុជានៅតែអនុវត្តបានល្អ ហើយអាមេរិកក៏បានកោតសរសើរផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ឯកឧត្តមក៏បានពិភាក្សាអំពីបញ្ហាកង្វល់របស់ភាគីពាក់ព័ន្ធ ដែលបានស្នើឲ្យមានការសម្រួល និងការលើកកម្ពស់សមត្ថភាពបន្ថែមទៀតដល់ភាគីពាក់ព័ន្ធ ក្នុងការអនុវត្តនីតិវិធីនៃការចុះបញ្ជិការរបស់អង្គការសហជីព ហើយកម្ពុជានឹងមានការបណ្ដុះបណ្ដាល កសាងសមត្ថភាពគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឲ្យមានការសម្រួលក្នុងការចុះបញ្ជី។ ឯកឧត្តមថ្លែងយ៉ាងដូច្នេះថា «ឆ្នាំ២០១៧ ការចុះបញ្ជីសហជីពមានភាពងាយស្រួលច្រើន ៦០០សហជីពមូលដ្ឋាន ដែលបានចុះបញ្ជីថ្មី ក្រោយពេលច្បាប់ស្ដីពីសហជីពបានអនុម័ត ប៉ុន្តែក៏នៅតែមានបញ្ហា ដោយសារអ្នកដែលធ្វើឯកសារមកចុះបញ្ជី ក៏វាច្រើនតែខុស ដល់ហ្ចឹង អ្នកដែលពិនិត្យឯកសារហើយ បញ្ជូនត្រលប់ទៅវិញ ត្រលប់ចុះត្រលប់ឡើង វាធ្វើឲ្យមានការយឺតយ៉ាវ ក៏មានការលើកឡើងជាមតិយោបល់ អញ្ចឹងយើងនឹងខំដោះស្រាយបញ្ហានេះ ឲ្យវារលូនថែមទៀត»។

ចំពោះច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមាវិញ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ខាងអាមេរិកចង់ឲ្យមានសិក្ខាសាលា ដើម្បីពិគ្រោះយោបល់ចុងក្រោយ មុននឹងអនុម័ត ហើយឯកឧត្តម ក៏បានទទួលយល់ព្រមនឹងសំណើនេះផងដែរ ជាមួយរំពឹងថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អាមេរិក នឹងបន្តទៅមុខទៀត ពិសេសការបញ្ជាទិញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង សម្ភារធ្វើដំណើរ និងទំនាក់ទំនងទីផ្សាររវាងកម្ពុជា និងអាមេរិក៕

 


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.