Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយកូនក្មួយកម្មករចំនួន ២១,១៩១នាក់ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ

 សៅរ៍, 03 មីនា 2018 12:51  |  3454 times  |   Print  |   Email
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយកូនក្មួយកម្មករចំនួន ២១,១៩១នាក់ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ

នៅព្រឹកថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយកូនក្មួយកម្មករ កម្មការនីចំនួន ២១,១៩១នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧៧ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតក្នុង ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយជាខ្លាំងដែលបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករ កម្មការនី នៅក្នុងទឹកដីខេត្តព្រះសីហនុ ដើម្បីស្វែងយល់ពីសុខទុក្ខរបស់កម្មករ និងដើម្បីដោះស្រាយបញ្ហាប្រឈមនានាមួយចំនួនរបស់កម្មករនិងជំរុញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម(២០១៥-២០២៥) ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋ អោយកាន់តែល្អប្រសើរឡើង។

សម្តេចតេជោ ហ៊ុន សែន នាយរកដ្ឋមន្ត្រី ក៏បានរំលឹកអំពីអត្ថប្រយោជន៍ថ្មីៗដែលកម្មករ កម្មការនីទទួលបានដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ដើម្បីជីវភាពក្មួយៗកម្មករកម្មការនីទាំងអស់និងទិសដៅគោលនយោបាយឧស្សាហកម្មឆ្នាំ២០១៥-២០២៥។ សម្តេចតេជោ ហ៊ុន សែន តែងតែមកជួបជាមួយកម្មករយើងនៅថ្ងៃទី១ឧសភា តែដោយសារអំឡុងខែឧសភានោះអាចនឹងមានភ្លៀងធ្លាក់ដូច្នេះសម្តេចសុំយកថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនៅក្នុងខែមីនានេះតែម្តង។ សម្តេចតេជោ ពិតជាមានមោទនភាពចំពោះសមិទ្ធផលនៃវិស័យឧស្សាហកម្មដែលបានកើតមានឡើងក្នុងខេត្តព្រះសីហនុនេះ។ បច្ចុប្បន្ននេះនៅខេត្តព្រះសីហនុមានជាតំបន់សេដ្ឋកិច្ចពិសេស និងមានរោងចក្រសហគ្រាសជាច្រើនផងដែរសម្រាប់ផ្តល់ការងារដល់កូនក្មួយយើងជាច្រើន។

ដូចច្នេះដើម្បីថែរក្សាការងារនេះឲ្យបានគង់វង្ស សម្តេចតេជោ ហ៊ុន សែន សូមឲ្យកម្មករកម្មការនីបន្តចូលរួមបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជាបន្តទៀតដើម្បីឲសម្តេចបានរួមដំណើរជាមួយកូនក្មួយកម្មករដើម្បីដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើនជាបន្តទៀត។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា កម្ពុជាបានកំណត់នូវប៉ូលសេដ្ឋកិច្ចសំខាន់ចំនួន៣ដែលជាប៉ូលសំខាន់សម្រាប់ជំរុញកំណើសេដ្ឋកិច្ចជាតិ មានដូចជាទីក្រុងភ្នំពេញ ក្រុងព្រះសីហនុ និងខេត្តសៀមរាប ហើយនៅពេលខាងមុខកម្ពុជានឹងពង្រីកប៉ូលសេដ្ឋកិច្ចបន្ថែមនៅតំបន់ភូមិភាគឥសាន ដូចជានៅ ខេត្តមណ្ឌលគីរី រតនៈគីរី ស្ទឹងត្រែង និងព្រះវិហារជាដើមដែលខេត្តទាំងអស់នោះជាប្រភពនៃដំណាំកសិឧស្សាហកម្ម និងផលិតផលផ្សេងទៀត។

សម្តេចតេជោ បានមានប្រសាសន៍ថា ក្នុងខេត្តព្រះសីហនុ ក្រៅពីតំបន់ទេសចរណ៍ឆ្នេរសមុទ្រដែល មានភាពទាក់ទាញនោះ នៅខេត្តព្រះសីហនុក៏មានកំពង់ផែទឹកជ្រៅដ៏សំខាន់មួយសម្រាប់ធ្វើការផ្លាស់ប្តូរទំនិញពីបរទេសមកកម្ពុជា និងពីកម្ពុជាទៅបរទេសផងដែរ។

កម្ពុជានឹងបង្កើតកំពង់ផែទឹកជ្រៅបន្ថែមទៀតនាពេលខាងមុខដែលនឹងបង្កើតឡើងក្នុងស្រុងស្ទឹងហាវ ខេត្តព្រះសីហនុ និងសមុទ្រខេត្តកំពតផងដេរ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍សំខាន់ចំនួន២ចំនុច ដល់ម្ចាស់រោងចក្រសហគ្រាដែលចង់ឲ្យកម្មករនៅបំរើការងាររោងចក្ររបស់យើងនោះគឺ

១)ត្រូវតម្លើងប្រាក់ខែកម្មករ កម្មការនីឲ្យខ្ពស់។

២)ត្រូវមានផ្ទះសម្រាប់កម្មករស្នាក់នៅ បើការអនុវត្តន៍បែបនេះបាននោះនឹងធ្វើឲ្យវិស័យនេះកាន់តែមានការអភិវឌ្ឍរីកចម្រើន។

សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅតែបន្តអំពាវនាវឲ្យកម្មករកម្មការនីត្រូវតែរួមគ្នាថែរក្សា សន្តិភាព មានការយោគយល់គ្នាទៅវិញទៅមករវាងកម្មករ ប្រធានផ្នែក ប្រធានរដ្ឋបាល និងថៅកែរោងចក្រ។ មិនត្រូវមានបងតូចបងធំនៅក្នុងរោងចក្រ និងត្រូវរួមគ្នាថែរក្សាការងារឲ្យបានល្អ។សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា សម្តេចនឹងបន្តដឹកនាំប្រទេសជាតិមិនតិចជាង ១០ ឆ្នាំទៀត ដើម្បីការពារសន្តិភាព ការពារពាររោងចក្រ ការពារផលប្រយោជន៍បងប្អូនកម្មករកម្មការនី និងសូមអោយបងប្អូនប្រជាពលរដ្ឋគាំទ្រ និងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជាបន្តទៀត។ មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរបងប្អូនកូនក្មួយកម្មករ កម្មការិនី និយោជកទាំងអស់ ដែលបានចូលរួមក្នុងពិធីជួបជុំថ្ងៃនេះ។

សម្តេចតេជោ បានឧបត្ថម្ភនូវប្រាក់លើកទឹកចិត្តមួយចំនួនដល់កម្មករ និងបានឧបត្ថម្ភថវិកាដល់កម្មការនីមានផ្ទៃពោះចំនួន ៣២៩ នាក់ផងដែរ។ នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានថតរូបអនុស្សាវរីយ៍ Free Selfie, ដែលបង្ហាញការអាណិតស្រឡាញ់ និងយកចិត្តទុកដាក់យ៉ាងស្មោះស្ម័គ្រចំពោះបងប្អូនកូនក្មួយកម្មករ កម្មការនីនៅក្នុងបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយក្រៃលែង៕

 


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.