Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ពិធី​ផ្សព្វ​ផ្សាយ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ ‌‌​‍​"​គោល​ការណ៍​ណែនាំ​ស្ដីពី​ ការ​រៀបចំ​គិលាន​ដ្ឋាន​ សហ​គ្រាស​ គ្រឹះស្ថាន"

 ព្រហស្បតិ៍, 07 ធ្នូ 2017 11:05  |  3606 times  |   Print  |   Email
ពិធី​ផ្សព្វ​ផ្សាយ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ ‌‌​‍​"​គោល​ការណ៍​ណែនាំ​ស្ដីពី​ ការ​រៀបចំ​គិលាន​ដ្ឋាន​ សហ​គ្រាស​ គ្រឹះស្ថាន"

នៅភោនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ នាព្រឹក ថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹង ថ្ងៃទី០៧ ខែធ្នូ គ.ស.២០១៧ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតីក្នុងឱកាស ផ្សព្វផ្សាយដាក់ឱ្យអនុវត្ត គោលការណ៍ណែនាំ ស្តីពី រៀបចំ គិលានដ្ឋាន សហគ្រាសគ្រឹស្ថាន ដែលបានរៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការ និងការឧបត្ថម្ភរួមគ្នារបស់អង្គការ PSL គម្រោង Woker Health ដែលមានអង្គការ Population Council និងMarie Stopes ដែលបានចូលរួមចំណែក និងគាំទ្រផ្នែកបច្ចេកទេសដល់ដំណើរការរៀបចំ និងអភិវឌ្ឍន៍ឯកសារដ៏មានសារៈសំខាន់នេះឡើង។

ថ្លែងបើកក្នុងឱកាសផ្សព្វផ្សាយ ដាក់ឱ្យអនុវត្ត គោលការណ៍ណែនាំ ស្តីពី ការៀបចំ គិលានដ្ឋានសហគ្រាសគ្រឹស្ថាននេះ ឯកត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា ឯកឧត្តម ពិតជាមានអារម្មណ៍រំភើប ដោយឃើញសៀវភៅ គោលការណ៍ណែនាំ ស្តីពី ការៀបចំ គិលានដ្ឋាន សហគ្រាស គ្រឹស្ថាន នេះចេញជារូបរាង ហើយសម្រាប់ទុកជាឧបករណ៍ណែនាំ និងចង្អុលបង្ហាញពីរបៀបនៃការរៀបចំគិលានដ្ឋានសហគ្រាស គ្រឹះស្ថាន ដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ជាមួយការងារផ្នែកសេវាកម្មសុខភាពនៅកន្លែងធ្វើការ លទ្ធផលនេះ ពិតជាបានឆ្លើយតបឱ្យមានប្រសិទ្ធភាពខ្ពស់បំផុតនូវកំណែទំរង់ស៊ីជម្រៅ ដែលរាជរដ្ឋាភិបាលបាន ដាក់ចេញនៅក្នុងកម្មវិធីនយោបាយ ក៏ដូចជាយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣។ នេះគឺជាសក្ខីភាពមួយទៀត ដែលឆ្លុះបញ្ជាំងពីការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងពីគ្រប់ភាគីពាក់ព័ន្ធចំពោះការអភិវឌ្ឍវិស័យសុខភាពនិងសុវត្ថិភាពការងារនៅកន្លែងធ្វើការក្នុងប្រទេសកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍លើកឡើងថា កន្លងមកនេះ ក្រសួងបានខិតខំអនុវត្តនូវអ្វីដែលបានដាក់ចេញយ៉ាងមានប្រសិទ្ធភាពខ្ពស់ ដោយទទួលបានលទ្ធផលសំខាន់ៗដូចជា បានរៀបចំគោលនយោបាយស្តីពីសុខភាព និងសុវត្ថិភាពការងារ, បានចេញសេចក្តីសម្រេចស្តីពីការរៀបចំសមាសភាពនៃគណៈកម្មាធិការជាតិសុខភាព និងសុវត្ថិភាពការងារ ដោយអនុលោមតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិសុខភាព និងសុវត្ថិភាពការងារ រៀបចំសេចក្តីព្រាងបញ្ជីឈ្មោះជំងឺវិជ្ជាជីវៈដោយយោងតាមបញ្ជីឈ្មោះជំងឺវិជ្ជាជីវៈរបស់អង្គការអន្តរជាតិខាងការងារទៅតាមបរិបទនៃកម្ពុជា, ផែនការមេលើកទី២ ស្តីពីសុខភាព និងសុវត្ថិភាពការងារ, រៀបចំ និងធ្វើបច្ចុប្បន្នភាពលិខិតបទដ្ឋានគតិយុត្តបន្ថែម, បន្តយុទ្ធនាការ បង្ការមេរោគអេដស៍ និងជំងឺអេដស៍ និងប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅកន្លែងធ្វើការ, ពង្រឹងការចូលរួម និងការលើកទឹកចិត្តក្នុងការការពារសុខភាព និងសុវត្ថិភាពការងារ ពីសំណាក់ម្ចាស់សហគ្រាស គ្រឹះស្ថាន អង្គការកម្មករនិយោជិត, ពង្រីកការការពារសុខភាព និងសុវត្ថិភាពការងារដល់សហគ្រាសខ្នាតតូច និងមធ្យម ការជម្រុញការរៀបចំសេវាពេទ្យនៅតាមសហគ្រាស គ្រឹះស្ថាន, គម្រោងបង្កើតមន្ទីរពិសោធន៍សុខភាព និងសុវត្ថិភាពការងារនាពេលខាងមុខ ដើម្បីពង្រឹងប្រព័ន្ធគ្រប់គ្រងសុខភាព និងសុវត្ថិភាពការងារថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់សហគ្រាស គ្រឹះស្ថាន ដែលជាកម្លាំងជម្រុញដ៏សំខាន់ក្នុងការកសាងវប្បធម៌សុខភាព និងសុវត្ថិភាពការងារនៅកន្លែងធ្វើការ។

ឯកឧត្តមបណ្ឌិត មានប្រសាសន៍បន្តថា ការផ្តល់សេវាសុខភាពការងារ ជាផ្នែកមួយដ៏សំខាន់ក្នុងការបង្ការ និងទប់ស្កាត់ហានិភ័យ ដោយសារគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ ទាមទារចាំបាច់ឱ្យមាននីតិវិធី ឬគោលការណ៍ណែនាំច្បាស់លាស់ក្នុងការអនុវត្ត និងពិនិត្យតាមដានជំងឺវិជ្ជាជីវៈ សំដៅរៀបចំប្រព័ន្ធ ធានារ៉ាប់រងហានិភ័យការងារប្រកបដោយគុណភាព។ ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជារាជរដ្ធាភិបាល ឯកឧត្តមរដ្ឋមន្ត្រី បានស្នើភាគីនិយោជកចូលរួមអនុវត្តគោលការណ៍ណែនាំនេះឱ្យបានល្អប្រសើរ ដោយរៀបចំឱ្យមានសេវាដែលជាសេចក្តីត្រូវការរបស់កម្មករនិយោជិតរបស់ខ្លួននៅក្នុងគិលានដ្ឋាន និង ក្នុងនាមអស់លោក លោកស្រីជាមន្រ្តីអធិការកិច្ចការងារ និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទាំងអស់ដែលមានភារកិច្ច និងកាតព្វកិច្ចក្នុងការត្រួតពិនិត្យការអនុវត្តនូវគោលការណ៍នេះត្រូវខិតខំព្យាយាមបំពេញភារកិច្ចឱ្យបានខ្ជាប់ខ្ជួន និងសម្រេចឱ្យបានលទ្ធផលប្រកបដោយគុណភាព តម្លាភាព និងតាមលក្ខខណ្ឌបច្ចេកទេស។ នៅក្នុងការងារនេះមន្រ្តីអធិការពេទ្យការងារនៃនាយកដ្ឋានពេទ្យការងារត្រូវប្តេជ្ញាចិត្តលះបង់ពេលវេលាក្នុងការតាមដានការអនុវត្តនេះឱ្យមានប្រសិទ្ធិភាព ព្រមទាំងមានកិច្ចសហប្រតិបត្តិការយ៉ាងម៉ឺងមាត់ជាមួយមន្ត្រីជំនាញនៃក្រសួងស្ថាប័នពាក់ព័ន្ធ៕

 


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.