Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ពិធីសម្ភោធ បើកដំណើរការមជឈមណ្ឌល ការងារខេត្តព្រះសីហនុ

 អង្គារ, 05 ធ្នូ 2017 10:46  |  3868 times  |   Print  |   Email
ពិធីសម្ភោធ បើកដំណើរការមជឈមណ្ឌល ការងារខេត្តព្រះសីហនុ

ដើម្បីនាំយកសេវាការងាររបស់រាជរដ្ឋាភិបាលឲ្យកាន់តែខិតកៀកជិតប្រជាពលរដ្ឋនៅតាមមូលដ្ឋានទូទាំងប្រទេស មជ្ឈមណ្ឌលការងារថ្មីមួយក្នុងខេត្តព្រះសីហនុត្រូវបានបង្កើតនិងសម្ពោធបើកដំណើរការជាផ្លូវការនាព្រឹកថ្ងៃអង្គារ ២ រោច ខែ មិគសិរ ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ គ.ស ២០១៧ ក្រោមអធិបតីភាពរបស់ឯកឧត្តម បណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្តាល និង ឯកឧត្តម ផៃ ប៊ុនវណ្ណៈ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពីសំណាក់ មន្ទីរ អង្គភាព និយោជក គ្រឺះស្ថានអប់រំ សិស្ស និស្សិត និងភាគីពាក់ព័ន្ធប្រមាណជិត៤០០នាក់។ មជ្ឈមណ្ឌលការងារខេត្តព្រះសីហនុ គឺជាមជ្ឈមណ្ឌលការងារទី១១របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ហើយក៏ជាមជ្ឈមណ្ឌលការងារទី៥ ដែលត្រូវបានបង្កើតឡើងក្រោមកិច្ចសហការ និងការគាំទ្ររបស់គម្រោងស្តីពី «ការគាំទ្រដល់ការអភិវឌ្ឍជំនាញនិងការងារសម្រាប់យុវជននៅកម្ពុជា» នៃទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (SIDA) បន្ទាប់ពីមជ្ឈមណ្ឌលការងារទី១០ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានសម្ពោធបើកដំណើរការកាលពីចុងខែវិច្ឆិកាកន្លងទៅថ្មីៗនេះ។ មជ្ឈមណ្ឌលការងារនេះ នឹងដើរតូនាទីដ៏សំខាន់ក្នុងការផ្តល់សេវាជួយស្វែងរកការងារជូនប្រជាពលរដ្ឋ និងផ្តល់ព័ត៌មានអំពីឱកាសការងារដោយងាយស្រួល និងឆាប់រហ័សជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុព្រមទាំងផ្តល់ដល់និយោជកក្នុងការផ្សព្វផ្សាយព័ត៌មានជ្រើសរើស ការគាំទ្រនិងការទទួលបានការជួយផ្គូផ្គងអ្នកស្វែងរកការងារតាមតម្រូវការ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការមជ្ឈមណ្ឌលការងារថ្មីនេះ ឯកឧត្តម បណ្ឌិត ពេជ សោភ័ន បានសង្កត់ធ្ងន់ថា៖ “ការបង្កើតឡើងនូវមជ្ឈមណ្ឌលការងារនេះ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងថ្មីបន្ថែមទៀតរបស់រាជរដ្ឋាភិបាល ក្នុងនាំសេវាការងារ និងព័ត៌មានទីផ្សារការងារឲ្យកាន់តែឆាប់រហ័ស និងមកកៀកជិតប្រជាពលរដ្ឋ ក៏ដូចជាការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ សំដៅជួយឲ្យពលរដ្ឋក្នុងខេត្តព្រះសីហនុទាំងមូលឲ្យទទួលបានការងារកាន់តែច្រើន និងប្រាក់ចំណូលកាន់តែប្រសើរឡើងដែលជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។រាជរដ្ឋាភិបាលជឿជាក់ថា ការងារគឺជាមធ្យោបាយមួយដ៏សំខាន់ក្នុងការបែងចែកផលលាភពីកំណើនសេដ្ឋកិច្ចទៅដល់ប្រជាពលរដ្ឋគ្រប់រូបប្រកបដោយសមធម៌ និងតម្លាភាព ក៏ដូចជាផ្តល់ឲ្យប្រជាពលរដ្ឋនូវសេរីភាព និងឯករាជ្យភាពក្នុងការរស់នៅដោយពឹងលើខ្លួនឯងផ្ទាល់”។ ឯកឧត្តមបណ្ឌិតបានរំឭកផងដែរថា៖“មជ្ឈមណ្ឌលការងារនេះត្រូវបានបង្កើតឡើងចំពេលដែលខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់កំពុងតែមានការអភិវឌ្ឍរស់រវើកគ្រប់វិស័យដែលក្រៅពីវិស័យដឹកជញ្ជូនទេសចរណ៍បដិសណ្ឋារកិច្ចនិងភោជនីយដ្ឋានមានរោងចក្រសហគ្រាសនិងតំបន់សេដ្ឋកិច្ចរីកព្រោងព្រាតហើយកំពុងឈានទៅមាននូវឧស្សាហកម្មទាញយកប្រេងក្នុងពេលដ៏ខ្លីខាងមុខ។បន្ថែមលើនេះបន្ទាប់ពីត្រូវបានរាជរដ្ឋាភិបាលចាត់ទុកការអភិវឌ្ឍខេត្តព្រះសីហនុនេះឲ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណងជាគោលដៅអាទិភាពស្នូលនៃគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ខេត្តនេះបានក្លាយជាខេត្តនាំមុខគេមួយក្នុងការទាក់ទាញវិនិយោគទុនថ្មីពីទាំងក្នុងប្រទេសនិងពីបរទេស”។ មជ្ឈមណ្ឌលការងារនេះ នឹងដើរតួនាទីជាច្រកចេញចូលតែមួយដែលប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ អាចទទួលព័ត៌មានអំពីឱកាសការងារ និងសេវាជួយស្វែងរកការងារដោយងាយស្រួល។ ទន្ទឹមនេះ មជ្ឈមណ្ឌលការងារក៏បានផ្តល់ឱកាសទូលំទូលាយដល់និយោជកក្នុងការផ្សព្វផ្សាយព័ត៌មានជ្រើសរើសកម្លាំងពលកម្មគ្រប់ប្រភេទ ហើយទទួលបានសេវាផ្គូផ្គង និងបញ្ជូនអ្នកស្វែងរកការងារដែលមានគុណភាពបានយ៉ាងឆាប់រហ័ស។ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលនានា ក៏អាចធ្វើការផ្សព្វផ្សាយនូវវគ្គ និងកម្មវិធីបណ្តុះបណ្តាលដោយងាយស្រួលនៅទីនេះ។ មជ្ឈមណ្ឌលការងារខេត្តព្រះសីហនុមានទីតាំងស្ថិតនៅក្នុងបរិវេណវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ស្ថិតក្នុងភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ។ សម្រាប់ប្រជាពលរដ្ឋដែលមានបំណងចង់ស្វែងរកការងារគ្រប់ប្រភេទអាចទាក់ទងមកផ្ទាល់តាមរយៈទូរស័ព្ទលេខ ០៨១ ៨៥៦ ៦៥៥ ឬ ០៣៤ ២១០ ២៧៧ និង អ៊ីមែល អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។៕

 


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.