Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ឯកឧត្តមរដ្ឋមន្រ្តី ប្រគល់បណ្ណមូលនិធិសមធម៌សុខាភិបាល ជូនសមាជិកសមាគមទ្រទ្រង់ផ្នែកសេវាកម្សាន្តនិងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា

 សៅរ៍, 20 ឧសភា 2023 14:25  |  1214 times  |   Print  |   Email
  • Image Gallery
ឯកឧត្តមរដ្ឋមន្រ្តី ប្រគល់បណ្ណមូលនិធិសមធម៌សុខាភិបាល ជូនសមាជិកសមាគមទ្រទ្រង់ផ្នែកសេវាកម្សាន្តនិងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រគល់បណ្ណមូលនិធិសមធម៌សុខាភិបាល ជូនសមាជិកសមាគមទ្រទ្រង់ផ្នែកសេវាកម្សាន្តនិងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា (ស.ស.ក) ដើម្បីលើកកម្ពស់តួនាទី កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់សហគ្រិន និងកម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា។

ការប្រគល់បណ្ណមូលនិធិសមធម៌សុខាភិបាលនេះធ្វើឡើងនៅទីស្តីការក្រសួងការងារ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងរដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាតំណាងខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញទទួលបន្ទុកការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសសមាជិក-សមាជិកាសមាគម ស.ស.ក ប្រមាណជាង៤០០នាក់។

 

លោក លួស សីហា ប្រធានសមាគមទ្រទ្រង់ផ្នែកសេវាកម្សាន្តនិងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា បានឱ្យដឹងថា សមាគមរបស់លោក ជាសមាគមក្រៅរដ្ឋាភិបាល មិនស្វែងរកប្រាក់ចំណេញឯកជន មិនធ្វើនយោបាយ មិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងសាសនា ត្រូវបានបង្កើតឡើងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ សេចក្ដីថ្លៃថ្នូរ ការពារសិទ្ធិការងារ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋដែលប្រកបរបរក្នុងផ្នែកសេវាកម្សាន្ត និង សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា។ 

នាឱកាសនោះ ឯកឧត្តមបណ្ឌិត អុិត សំហេង បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចជាកាលបានយកចិត្តទុកដាក់គិតគូរខ្ពស់ការផ្តល់នូវការពារសិទ្ធ អត្ថប្រយោជន៍ និងកិច្ចគាំពារសង្គមគ្រប់បែបយ៉ាងជូនដល់បងប្អូន កម្មករនិយោជិតទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានជីវភាពរស់នៅកាន់តែប្រសើរឡើង។

 

ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ក្រុមការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ និងសមាគមទ្រទ្រង់ផ្នែកសេវា កម្សាន្តនិងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា ដែលគាំទ្រនិងបានខិតខំក្នុងការចូលរួមអនុវត្តនូវគោលនយោបាយនានារបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមអោយកាន់តែរីកចម្រើន ប្រជាពលរដ្ឋមានជីវភាពកាន់តែធូធារ មានមុខរបរ និងការងារ ប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារកាន់តែប្រសើរ ហើយទទួល បាននូវកិត្តិយស សេចក្តីថ្លៃថ្នូរលើមុខរបរនិងការងារដែលបងប្អូនកំពុងធ្វើ។

 

ឯកឧត្តមបណ្ឌិត អុិត សំហេង មានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ជានិច្ចក្នុងការលើកកម្ពស់តួនាទី កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សហគ្រិន និងកម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយបានសម្របសម្រួល ដល់បរិយាកាសនៃការធ្វើអាជីវកម្ម ការប្រកបរបររកស៊ីរបស់សហគ្រិន និងកម្មករនិយោជិត នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ដូចជាការផ្តល់នូវកិច្ចគាំពារនានា ដូចជា ការផ្តល់បណ្ណមូលនិធិសមធម៌សុខាភិបាល ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការទទួលស្គាល់សមត្ថភាពជំនាញតាមប្រព័ន្ធតេស្តសមត្ថភាព ការជួយរកការងារឱ្យធ្វើ ឬការបង្កើតមុខរបរ ការចូលរួមក្នុងរបបប្រាក់សោធននិវត្តន៍ និងការទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ស្ត្រីនៅពេលសម្រាលកូនផងដែរ។ 

 

ឯកឧត្តមរដ្ឋមន្ត្រី អុិត សំហេង បានផ្តល់អនុសាសន៍មួយចំនួនដល់មន្រ្តីជំនាញក្រសួង ក្រុមការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលទទួលបន្ទុកផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធមកពីខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ សមាជិកសមាគម ស.ស.ក ទាំងអស់ រួមគ្នាសម្រេចឱ្យបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ចំពោះសហគ្រិន និងកម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចខាងក្រោម៖

ទី១. លើកកម្ពស់តួនាទី កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់សហគ្រិន និងកម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដែលមានគំនិតច្នៃប្រឌិតសហគ្រិនភាព បង្កើតមុខរបរ ការងារធ្វើ ដោះស្រាយបាននូវជីវភាពគ្រួសារ រួមចំណែកក្នុងការពង្រឹងស្ថិរភាពសេដ្ឋកិច្ច សង្គម និងការកាត់បន្ថយភាពក្រីក្រ។

ទី២. លើកទឹកចិត្ត និងផ្តល់កិច្ចគាំពារនានា ដូចជា ការផ្តល់បណ្ណមូលនិធិសមធម៌សុខាភិបាល ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការទទួលស្គាល់សមត្ថភាពជំនាញតាមប្រព័ន្ធតេស្តសមត្ថភាព ការជួយរកការងារឱ្យធ្វើ ឬការបង្កើតមុខរបរ ការចូលរួមក្នុងរបបប្រាក់សោធននិវត្តន៍ និងការទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ស្ត្រីនៅពេលសម្រាលកូន។

ទី៣. ជួយគាំទ្រដល់ការអភិវឌ្ឍមុខរបរ និងការងារ តាមរយៈគោលនយោបាយពន្ធដារ ការចុះបញ្ជី ដើម្បីទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗស្របតាមច្បាប់។

ទី៤. ជួយសម្រួលដល់បរិយាកាសនៃការធ្វើអាជីវកម្ម ការប្រកបរបររកស៊ីរបស់សហគ្រិន និងកម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ទី៥- លើកទឹកចិត្តចូលរួមសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌នានា៕

Image Gallery

Click to enlarge image IMG_20230520_142143_567.jpg
Click to enlarge image IMG_20230520_142148_510.jpg
Click to enlarge image IMG_20230520_142158_420.jpg
Click to enlarge image IMG_20230520_142201_605.jpg
Click to enlarge image IMG_20230520_142212_972.jpg
Click to enlarge image IMG_20230520_142218_233.jpg
Click to enlarge image IMG_20230520_142221_985.jpg
Click to enlarge image IMG_20230520_142227_353.jpg
Click to enlarge image IMG_20230520_142231_679.jpg
Click to enlarge image IMG_20230520_142241_057.jpg
Click to enlarge image IMG_20230520_142244_791.jpg
Click to enlarge image IMG_20230520_142248_557.jpg
Click to enlarge image IMG_20230520_142306_660.jpg
Click to enlarge image IMG_20230520_142311_372.jpg
Click to enlarge image IMG_20230520_142315_652.jpg
Click to enlarge image IMG_20230520_142319_667.jpg
Click to enlarge image IMG_20230520_142324_388.jpg
Click to enlarge image IMG_20230520_142328_276.jpg
View the embedded image gallery online at:
https://uat-primary.mlvt.gov.kh/index.php/%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1-%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/2166.html#sigProId6e841b7fe8

ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.