Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


រដ្ឋមន្ត្រីក្រសួងការងារ ស្វាគមន៍ក្រុមហ៊ុនបច្ចេកវិទ្យា ព័ត៌មានរបស់ឥណ្ឌា លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់យុវជនកម្ពុជា

 សុក្រ, 07 មេសា 2023 22:18  |  2550 times  |   Print  |   Email
រដ្ឋមន្ត្រីក្រសួងការងារ ស្វាគមន៍ក្រុមហ៊ុនបច្ចេកវិទ្យា ព័ត៌មានរបស់ឥណ្ឌា លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់យុវជនកម្ពុជា

(ភ្នំពេញ)៖ កម្ពុជាទទួលស្គាល់ថា ប្រទេសឥណ្ឌាជាប្រទេសឈានមុខគេ ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងការអភិវឌ្ឍជំនាញ ហើយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏សូមស្វាគមន៍ដល់ក្រុមហ៊ុនបច្ចេកវិទ្យា ព័ត៌មាន ក៏ដូចជាដៃគូដែលធ្វើការពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ជំនាញ និងបណ្តុះបណ្តាលវិជ្ជាជីវៈ របស់ឥណ្ឌាទាំងអស់ ចូលរួមសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ដើម្បីកសាងធនធានមនុស្ស ផ្នែកជំនាញវិជ្ជាជីវៈ ទៅដល់យុវជនកម្ពុជា សម្រាប់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ដែលនឹងគាំទ្រដល់ការវិនិយោគ។ 

 

ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងបែបនេះ ក្នុងកម្មពិធីប្រគល់ពានរង្វាន់ ផីនណាកុលប្រចាំឆ្នាំ២០២៣ “The Pinnacle Award 2023” នាឱកាសខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងឥណ្ឌា និងកម្ពុជា និងដើម្បីអបអរសាទរខួបលើកទី ៧៥ នៃការទទួលបានឯករាជ្យភាពរបស់ប្រទេសឥណ្ឌា និងការលើកកម្ពស់ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍រវាងឥណ្ឌា និងកម្ពុជា នាល្ងាចថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ នៅសណ្ឋាគារ Sun & Moon។

 

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត អុិត សំហេង ក៏បានថ្លែងអំណរគុណ ចំពោះស្ថានកុងស៊ុលកិត្តិយសឥណ្ឌា និងសភាពាណិជ្ជកម្មឥណ្ឌា (INCHAM) ដែលបានសហការរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះ ដោយកំណត់យកប្រធានបទ ឱកាសវិនិយោគសម្រាប់ក្រុមហ៊ុនឥណ្ឌា នៅក្នុងវិស័យបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងឧស្សាហកម្ម ៤.០ ដើម្បីធ្វើការពិភាក្សាចែករំលែកបទពិសោធន៍ល្អ សំដៅធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច វិនិយោគ ភាពប្រកួតប្រជែង ការទទួលខុសត្រូវសង្គម និងដើម្បីបង្កភាពទាក់ទាញវិនិយោគទុនពីបរទេសបន្ថែមទៀតមកកម្ពុជា ជាពិសេសមកពីឥណ្ឌា។

 

ឯកឧត្តមបានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រម្ពុជា ដែលមានគោលការណ៍គ្រឹះក្នុងការរក្សាឱ្យបាននូវសុខសន្តិភាព កម្ពុជាអាចធានាបាននូវស្ថិរភាពសង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ ធានានូវទំនុកចិត្តដល់អ្នកវិនិយោគិនទាំងក្នុងនិងក្រៅប្រទេសកាន់តែជឿទុកចិត្តយ៉ាងមុតមាំក្នុងការបណ្តាក់ទុនវិនិយោគ និងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនថេរ ព្រមទាំងបានបង្កើត និងបង្កើនឱកាសការងារជាច្រើនជូនប្រជាពលរដ្ឋ។ 

មិនតែប៉ុណ្តោះ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍទីផ្សារការងារ ដែលមានប្រាក់ចំណូលខ្ពស់, មានលក្ខខណ្ឌការងារល្អប្រសើរ ដោយផ្តោតលើការលើកកម្ពស់សុខុមាលភាពកម្មករនិយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់សកម្មភាពធុរកិច្ច និងការវិនិយោគប្រកបដោយចីរភាព។ 

 

ទោះបីជាសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជាកាន់តែខ្ពស់ ដែលបង្កឡើងដោយការប្រែប្រួលនៃនិម្មាបនកម្មសង្គម-សេដ្ឋកិច្ច និងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែខិតខំរក្សាលំនឹងជីវភាពរបស់បងប្អូនកម្មករនិយោជិត តាមរយៈការបន្តផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិត ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ២០២៣ តទៀតផងដែរ។

 

ឯកឧត្តមបណ្ឌិត អុិត សំហេង បានធ្វើការវាយការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសឥណ្ឌា និងប្រទេសកម្ពុជា ដែលបានចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជាលើគ្រប់វិស័យ ជាពិសេសកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលកន្លងមកភាគីឥណ្ឌាបានផ្តល់អាហារូបករណ៍រាប់រយកន្លែងសម្រាប់សិក្ខាកាមរបស់កម្ពុជា។ 

ជាចុងបញ្ចប់ ឯកឧត្តមសង្ឃឹមថា តាមរយៈវេទិកាកម្មវិធីនាថ្ងៃនេះ នឹងបង្កើននូវភាពជឿទុកចិត្តដល់បណ្តាក្រុមហ៊ុនឥណ្ឌា បង្កើនការវិនិយោគ និងទាក់ទាញអ្នកវិនិយោគទុនថ្មីៗថែមទៀតជាក់ជាមិនខាន៕


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.