Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


រដ្ឋមន្ត្រីក្រសួងការងារ ដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមពិធីភ្ជុំបិណ្ឌជាមួយបងប្អូនពលករខ្មែរ នៅប្រទេសថៃ

 អាទិត្យ, 25 កញ្ញា 2022 13:39  |  4119 times  |   Print  |   Email
  • Image Gallery
រដ្ឋមន្ត្រីក្រសួងការងារ ដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមពិធីភ្ជុំបិណ្ឌជាមួយបងប្អូនពលករខ្មែរ នៅប្រទេសថៃ

(ប្រទេសថៃ)៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តមបណ្ឌិត អុិត សំហេង នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ជាមួយបងប្អូនខ្មែរដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃប្រមាណជាង៤ពាន់នាក់ នៅវត្តសោធរនិមិត្ត ខេត្តសៈមុតប្រាកាន ព្រះរាជាណាចក្រថៃឡង់ដ៍។ ដោយមានវត្តមានចូលរួមដ៏ខ្ពង់ខ្ពស់ផងដែរ របស់ឯកឧត្តមបណ្ឌិត យុងយុទ្ធ សុវណ្ណបុត្រ ជាសមាជិករដ្ឋសភាថៃ និងជាតំណាងរាស្ត្រខេត្តសៈមុតប្រាកាន។ 

 

កម្មវិធីនេះផ្តួចផ្តើមដោយ ក្រុមការងារនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រុមការងារស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ សហការជាមួយក្រុមការងារ ESEA សមាគមកម្ពុជាមនុស្សធម៌ សមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា សមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា ក្រុមហ៊ុនឌីថេក ក្រុមហ៊ុនវ៉េសស្ទើនយ៉ូនៀន។ 

 

នាឱកាសនោះ ឯកឧត្តមបណ្ឌិត អុិត សំហេង បានអរគុណដល់ព្រះចៅអធិការ គណៈកម្មការវត្តសោធរនិមត្ត ហៅវត្តសះផានយូ ដែលបានផ្ដល់ទីអារាមវត្ត និងអរគុណដល់ទឹកចិត្តបងប្អូនខ្មែរយើងទាំងអស់ដែលបានមកពីគ្រប់ទិសទីនៅក្នុងទឹកដីថៃ ចូលរួមកម្មវិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរប្រកបដោយក្តីសប្បាយរីករាយ និងស្រឡាញ់រាប់អាន ដែលមានបងប្អូនពលករខ្មែរខ្លះបានធ្វើដំណើរមកពីឆ្ងាយរាប់រយគីឡូ ចំណាយពេលច្រើនម៉ោងដើម្បីមកចូលរួម នេះជាកាយវិការដ៏គួរអោយកោតសសើរ និងសូមសំដែងនូវមនោសញ្ចេតនាគោរពស្រឡាញ់បងប្អូនទាំងអស់កាន់តែជ្រាលជ្រៅថែមទៀត។  

 

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាខ្មែរដ៏ធំ ដែលខ្មែរតែងតែរៀបចំជារៀងរាល់ឆ្នាំដើម្បីឧទ្ទិសកុសល្យផលបុណ្យជូនដល់ឪពុក ម្តាយ ជីដូន ជីតា ញាតិការទាំងអស់ដែលបានចែកឋានទៅ។ ដោយឡែក បងប្អូនពលករខ្មែរនៅថៃ ទោះជានៅឆ្ងាយមិនអាចទៅជួបជុំគ្រួសារ ធ្វើបុណ្យនៅតាមទីវត្តអារាមនៅឯស្រុកំណើតក៏ដោយ ក៏បងប្អូនយើងបានឆ្លៀតមកជួបជុំគ្នារៀបlចំពិធីបុណ្យភ្ជុំបិណ្ឌ តាមដែលអាចធ្វើបាន ដែលនេះសបញ្ជាក់ថា ជំនឿ ប្រពៃណី ទំនៀមទម្លាប់ខ្មែរពិតជាស្ថិតនៅក្នុងព្រលឹងខ្មែរជានិច្ចទោះជាខ្មែរនៅទីណាក៏ដោយ ។ 

 

ជាមួយគ្នានេះផងដែរ សម្តេចតេជោបានផ្ដាំផ្ញើសាកសួរសុខទុក្ខ និងជូនពរសព្វសាធុការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ជូនដល់បងប្អូនខ្មែររស់នៅថៃ សូមប្រកបដោយ ពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណៈ សុខ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមកុសលផលបុណ្យភ្ជុំបិណ្ឌនាំមកនូវជោគជ័យ សិរីសួស្ដី គ្រប់ប្រការដល់បងប្អូនខ្មែរយើងទាំងអស់គ្នា។ យើងអាចវាយតម្លៃបានថា មូលហេតុដែលនាំឱ្យពិធីបុណ្យភ្ជុំបិណ្ឌខ្មែរឆ្នាំនេះ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាសប្បាយរីករាយខ្លាំងគឺមានកត្តារួមផ្សំចំនួន ៥ សំខាន់ គឺ៖ 

 

ទី១-  មានសន្តិភាព ស្ថិរភាព ជាមូលដ្ឋានគ្រឹះ សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច សង្គម 

ទី២-  កម្ពុជា បានទទួលជោគជ័យ ក្នុងការដោះស្រាយផលប៉ះពាល និងការគ្រប់គ្រងបញ្ហាជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់ តាមរយៈការចាក់វ៉ាក់សាំង និងវិធានការចំបាច់នានា។ 

ទី៣-  សេដ្ឋកិច្ចជាតិបន្តរីកចម្រើន កំណើនសេដ្ឋកិច្ចនៅតែបន្តកើនឡើង មានសមិទ្ធផលថ្មីៗជាច្រើនរាប់មិនអស់កំពុងកើតឡើងដូចជា សំណងអគារ ផ្លូវថ្នល់ ស្ពាន ព្រលានយន្តហោះ ស្តាត ។ល។    

ទី៤-  ប្រជាជនមានមធ្យោបាយធ្វើដំណើរសំបូរបែបគ្រប់ប្រភេទ ម៉ូតូ ឡានទំនើបៗ កំពុងកើនឡើង 

ទី៥-  ប្រជាជនមានជីវភាពធូធារ  ដោយសារមានមុខរបរ មានការងារធ្វើ ប្រាក់ខែមន្ត្រីរាជការក៏បន្តកើនឡើងទាបបំផុតជាង ១លានរៀល ចំណែកឯប្រាក់ឈ្នួលអប្បបរមារបស់បងប្អូនកម្មករនិយោជិត ១៩៤ដុល្លារ ក្នុងឆ្នាំ២០២២ នឹងកើនឡើងដល់ ២០០ ដុល្លារ ឆ្នាំ២០២៣ខាងមុខ មិនទាន់បូកបន្ថែមអត្ថប្រយោជន៍ផ្សេងទៀតផង។  

 

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត បានសំដែងនូវការកោតសសើរបងប្អូនពលករខ្មែរ ដែលមានស្មារតី តស៊ូ អត់ធ្មត់ ខិតខំធ្វើការងាររកកម្រៃ ចិញ្ចឹមគ្រួសារ និងបានរួមចំណែករកចំណូលជូនជាតិ។ បងប្អូនពលករនៅថៃមានប្រមាណ ១,២លាននាក់ បើតាមការសន្និដ្ឋាន លុយដែលបងប្អូនផ្ញើទៅក្រុមគ្រួសារសរុបប្រមាណជាង ២ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ ទន្ទឹមនឹងនេះ ដើម្បីឱ្យបងប្អូនអាចបន្តទទួលបាននូវអត្ថប្រយោជន៍ទាំងកំពុងធ្វើការនៅទីនេះ និងពេលចប់កិច្ចសន្យាការងារហើយវិលត្រឡប់ទៅប្រកបរបរ ឬធ្វើការនៅក្នុងប្រទេសយើងវិញ។ 

 

បច្ចុប្បន្ន កម្ពុជាកំពុងដាក់ឲ្យអនុវត្តរបបសន្តិសង្គមផ្នែកប្រាក់សោធននិវត្តន៍ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ តទៅ។ ថ្ងៃក្រោយពេលបងប្អូនពលករខ្មែរនៅថៃ ត្រឡប់ទៅវិញអាចចូលរួមក្នុងរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននិវត្តន៍ ហើយទទួលបានរបបថែទាំសុខភាពផងដែរ នៅពេលចាស់ទៅ អាយុលើសពី ៦០ឆ្នាំ ។

 

ជារួម សុខទុក្ខ ជីវភាព សុខមាលភាពរបស់បងប្អូនខ្មែរ នៅថៃគឺជាអាទិភាពរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ ហើយក៏ជាអាទិភាពនៃគោលនយោបាយ របស់ ឯកឧត្តមបណ្ឌិត  ហ៊ុន ម៉ាណែត ដែលជាបេក្ខជនសម្រាប់អនាគតនាយករដ្ឋមន្ត្រីផងដែរ។

 

ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនពលករ ត្រូវគោរពច្បាប់ រួមគ្នារក្សាសន្តិភាព ស្ថិរភាព ថែរក្សាសុខភាព ខិតខំរៀនវិជ្ជាជីវៈ ចេះសាមគ្គីគ្នា ខ្មែរ និងខ្មែរ ជួយគ្នាទៅវិញទៅមក និងមានទំនាក់ទំនងល្អ ស្រឡាប់អាប់អានជាមួយប្រជាជនថៃ។ នៅពេលចប់កិច្ចសន្យាការងារ សូមវិលត្រឡប់ទៅប្រទេសវិញកុំបន្តស្នាក់នៅ ឬរស់នៅ និងធ្វើការមិនមានឯកសារស្របច្បាប់គ្រប់គ្រាន់នៅក្នុងប្រទេសថៃ៕

Image Gallery

Click to enlarge image IMG_20220925_133523_591.jpg
Click to enlarge image IMG_20220925_133529_822.jpg
Click to enlarge image IMG_20220925_133545_172.jpg
Click to enlarge image IMG_20220925_133549_154.jpg
Click to enlarge image IMG_20220925_133552_812.jpg
Click to enlarge image IMG_20220925_133602_345.jpg
Click to enlarge image IMG_20220925_133609_702.jpg
Click to enlarge image IMG_20220925_133615_421.jpg
Click to enlarge image IMG_20220925_133619_878.jpg
Click to enlarge image IMG_20220925_133624_193.jpg
Click to enlarge image IMG_20220925_133636_076.jpg
Click to enlarge image IMG_20220925_133649_439.jpg
Click to enlarge image IMG_20220925_133654_773.jpg
Click to enlarge image IMG_20220925_133657_229.jpg
Click to enlarge image IMG_20220925_133700_926.jpg
Click to enlarge image IMG_20220925_133702_273.jpg
Click to enlarge image IMG_20220925_133708_462.jpg
Click to enlarge image IMG_20220925_133713_483.jpg
Click to enlarge image IMG_20220925_133718_029.jpg
View the embedded image gallery online at:
https://uat-primary.mlvt.gov.kh/index.php/%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1-%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/2007.html#sigProId8ff13ff84e

ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.