Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


រដ្ឋមន្ត្រីក្រសួងការងារ ដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការងារ និងមុខរបរ ប្រទេស G20

 ពុធ, 14 កញ្ញា 2022 11:57  |  4171 times  |   Print  |   Email
រដ្ឋមន្ត្រីក្រសួងការងារ ដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការងារ និងមុខរបរ ប្រទេស G20

(ឥណ្ឌូណេស៊ី)៖ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំ ការងារអាទិភាពរបស់ក្រុមការងារមុខរបរ G20 នៃកិច្ចប្រជុំរដ្ឋមន្ត្រីការងារ និងមុខរបរ ប្រទេស G20 ក្រោមប្រធានបទ "ការធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ ដើម្បីរួមគ្នាស្តារឡើងវិញ" រៀបចំធ្វើឡើង នៅទីក្រុងបាលី សាធារណរដ្ឋឥណ្ឌូណេស៊ី។ 

 

នាឱកាសនោះ ឯកឧត្តមបណ្ឌិត អុិត សំហេង បានសំដែងនូវការកោតសរសើរ និងអបអរសាទរដល់សាធារណរដ្ឋឥណ្ឌូនេស៊ី ក្នុងឋានៈជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីការងារ និងមុខរបរប្រទេស G20 ដែលបានកំណត់យក "ការធ្វើឱ្យប្រសើរ ឡើងនូវលក្ខខណ្ឌការងារ ដើម្បីរួមគ្នាស្តារឡើងវិញ" មកធ្វើជាមូលបទរួម និងជ្រើសរើសបញ្ហា  អាទិភាពចំនួន ៤ ដែលពាក់ព័ន្ធនឹងការលើកកម្ពស់ការងារសមរម្យសម្រាប់ជនពិការ, ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស, ការបង្កើតការងារប្រកបដោយចីរភាព និងការកែសម្រួលគោលនយោបាយការពារការងារសម្រាប់ការការពារអ្នកធ្វើការទាំងអស់ឲ្យកាន់តែមានប្រសិទ្ធភាព និងបង្កើនភាពធន់ មកធ្វើជារបៀបវារៈសម្រាប់កិច្ចពិភាក្សានេះ។ នេះពិតជាការឆ្លើយតបយ៉ាងត្រឹមត្រូវ និងចំពេលបំផុតចំពោះបញ្ហាដែលយើងបាននឹងកំពុងប្រឈម ក្នុងកំឡុងពេលវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ ដែលបានបង្កផលប៉ះពាល់យ៉ាងធំធេងជាសកលលើគ្រប់វិស័យ រួមទាំង វិស័យការងារផងដែរ។

 

ឯកឧត្តមរដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ការស្តារ និងងើបឡើងវិញចេញពីវិបត្តិដែលមានលក្ខណៈពហុទិដ្ឋភាពនេះ ទាមទារឲ្យមានកិច្ចខិតខំប្រឹងប្រែងដ៏ធំសម្បើមរួមគ្នា ទាំងនៅថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ។ មិនខុសពីប្រទេស G20 ទេ អាស៊ានក៏បានសាមគ្គី និងធ្វើការរួមគ្នាយ៉ាងសកម្មក្នុងគោលដៅរួមតែមួយ គឺការរៀបចំទុកជាមុនឲ្យបានកាន់តែប្រសើរឡើងនូវគោលនយោបាយស្តីពីមុខរបរ និងការងារ ក៏ដូចជាកម្លាំងពលកម្មអាស៊ានដែលមានភាពធន់ និងបត់បែនបានរហ័ស សម្រាប់ការឆ្លើយតបនឹងការផ្ទុះឡើង ឬការកើតឡើងសារជាថ្មីនៃជំងឺរាតត្បាត, វិបត្តិសេដ្ឋកិច្ច ឬគ្រោះធម្មជាតិនាពេលអនាគត។ ក្នុងន័យនេះ កម្ពុជាបានជ្រើសរើស “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” មកធ្វើជាមូលបទសម្រាប់អាណត្តិជាប្រធានអាស៊ានឆ្នាំ២០២២ របស់ខ្លួនផងដែរ ដោយកំណត់យកការចេញ “សេចក្តីថ្លៃងការណ៍អាស៊ាន ស្តីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសក៍អាស៊ាន” ជាគោលបំណងអាទិភាពមួយក្នុងចំណោមគោលបំណងអាទិភាពនានា៕


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.