Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ក្រសួងការងារ និងអង្គការពាក់ព័ន្ធ រៀបចំព្រឹត្តិការណ៍ “ជិះកង់ ដើម្បីការងារសមរម្យ និងបរិយាបន្នសម្រាប់ជនមានពិការភាព”

 សៅរ៍, 20 សីហា 2022 10:30  |  4066 times  |   Print  |   Email
ក្រសួងការងារ និងអង្គការពាក់ព័ន្ធ រៀបចំព្រឹត្តិការណ៍ “ជិះកង់ ដើម្បីការងារសមរម្យ និងបរិយាបន្នសម្រាប់ជនមានពិការភាព”

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងទីភ្នាក់ងារសហប្រជាជាតិ រួមមាន ILO UNESCO UNICEF និង UNIDO ដែលបានចូលរួមអនុវត្តកម្មវិធីមុខរបរ និងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា ដំណាក់កាលទី ២ (ដែលហៅកាត់ថា DEY II)  និងអង្គការភ្លែនអន្តរជាតិកម្ពុជាផងដែរ បានរួមចំណែកគាំទ្រដល់ការរៀបចំព្រឹត្តិការណ៍ “ជិះកង់ ដើម្បីការងារសមរម្យ និងបរិយាបន្នសម្រាប់ជនមានពិការភាព” នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នំា២០២២ មានអ្នកចូលរួមជិះកង់ប្រមាណ៦០០នាក់ ចាប់ផ្តើមចេញដំណើរពីទីក្រុងកោះពេជ្រ ដោយមានចំងាយផ្លូវ ៣៥គីឡូម៉ែត្រ ២០គីឡូម៉ែត្រ និង១គីឡូម៉ែត្រសម្រាប់ជនពិការ។ 

 

ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាអធិបតី និងក៏បានចូលរួមជិះកង់ ក្នុងចំងាយផ្លូវ១គីឡូម៉ែត្រជាមួយជនពិការដែរនោះ សង្ឃឹមថា អ្នកចូលរួមទាំងអស់គ្នាពិតជាទទួលបាននូវភាពសប្បាយរីករាយពីការជិះកង់ ជាពិសេសឆ្លុះបញ្ជាំងពីគុណតម្លៃនៃសាមគ្គីភាព ដែលធ្វើឱ្យយើងអាចជំនះរាល់ឧបសគ្គនៅចំពោះមុខ ដើម្បីចូលរួមលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន ដោយមិនទុកនរណាម្នាក់ចោលឡើយ។

 

ឯកឧត្តមបណ្ឌិត អុិត សំហេង បានលើកឡើងថា អង្គការសហប្រជាជាតិបានកំណត់យកថ្ងៃទី១២ ខែសីហា ជាទិវាយុវជនអន្តរជាតិ ដើម្បីអបអរសាទរនូវសារៈសំខាន់នៃតួនាទីរបស់យុវជនក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ ជាការពិតណាស់កម្ពុជា គឺជាប្រទេសដែលសំបូរទៅដោយយុវជន ពោលគឺប្រជាពលរដ្ឋជាង ៥០% មានអាយុក្រោម ៣០ឆ្នាំ។ ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថា យុវជនទាំងនោះ គឺជាចលករកម្លាំងពលកម្មដ៏មានសក្តានុពលឆ្លើយតបទៅតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ននិងថ្ងៃអនាគត និងជ្រោងកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចំរើនបន្ថែមទៀត តាមរយៈការទទួលបាននូវការបណ្តុះបណ្តាលជំនាញមួយប្រកបដោយគុណភាព និងត្រឹមត្រូវ។ ដូចនេះ យើងទាំងអស់គ្នា ពោលគឺក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកម្មវិធី DEY II ក៏ដូចជាដៃគូពាក់ព័ន្ធទាំងអស់ កំពុងខិតខំប្រឹងប្រែងដោះស្រាយបញ្ហាជុំវិញកត្តាមុខរបរ និងការងាររបស់យុវជន ដើម្បីបង្កើនឱកាសការងារ និងទទួលបានជីវភាពរស់នៅ និងអនាគតកាន់តែប្រសើរដល់យុវជន ជាពិសេសជនមានពិការភាពផងដែរ។

 

ឯកឧត្តមបណ្ឌិត អុិត សំហេង បានស្នើដល់ក្រសួងស្ថាប័នពាក់ព័ន្ធ អ្នកតាក់តែងគោលនយោបាយ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីផ្តល់ឱកាស និងការគាំទ្រដល់ជនមានពិការភាព ក្នុងការទទួលបានការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងឱកាសទទួលបានមុខរបរ និងការងារសមរម្យ តាមរយៈការវិនិយោគ ការរួមចំណែក ការសម្របសម្រួល និងការបង្កើតការងារជូនដល់ជនទាំងនោះ៕


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.