Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


រដ្ឋលេខាធិការក្រសួងការងារ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការលុបបំបាត់ពលកម្មកុមារ ជាការងារអាទិភាព

 ព្រហស្បតិ៍, 14 កក្កដា 2022 20:18  |  3981 times  |   Print  |   Email
រដ្ឋលេខាធិការក្រសួងការងារ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការលុបបំបាត់ពលកម្មកុមារ ជាការងារអាទិភាព

សៀមរាប៖ លោកជំទាវ ស៊ើង សរសុចិត្តា រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការលុបបំបាត់ពលកម្មកុមារ ជាការងារអាទិភាព។ 

 

លោកជំទាវ មានប្រសាសន៍ដូច្នេះ ក្នុងពិធីបើកយុទ្ធនាការផ្សព្វផ្សាយទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ និងវិស័យ កសិឧស្សាហកម្ម នៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ ។

 

លោកជំទាវ ស៊ើង សរសុចិត្តា បន្តថា ជំនួសមុខ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង តាំងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដោយផ្តោតលើអាទិភាពចំនួន ៥ រួមមាន ១. ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ, ២. ការអភិវឌ្ឍន៍ការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ, ៣. ការអភិវឌ្ឍន៍មុខរបរ និងការងារ ៤.ការអភិវឌ្ឍន៍របបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយណាដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីការងារ និង៥. ការពង្រឹងអភិបាលកិច្ចល្អ ដោយសំដៅធ្វើឱ្យប្រសើរឡើងនូវការធានាលក្ខខណ្ឌការងារ បង្កើនឱកាសការងារ បង្កើតបរិយាកាសការងារ ពង្រឹងភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ និង ពង្រឹងការអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យសមស្របទៅតាមតម្រូវការទីផ្សារការងារ រួមទាំងការទទួល បាននូវអត្ថប្រយោជន៍ពី កិច្ចគាំពារសង្គមប្រកបដោយសមភាព និងដោយគ្មានការរើសអើង ដើម្បី ចូលរួមចំណែកដល់ការកាត់បន្ថយ ភាពក្រីក្រ លើកស្ទួយជីវភាពប្រជាពលរដ្ឋ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ជាតិប្រកបដោយចីរភាព។

 

ក្នុងឱកាសនោះដែរ លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងទៀតថា ចំពោះយុទ្ធនាការផ្សព្វផ្សាយទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ និង វិស័យកសិឧស្សាហកម្ម ដែលត្រូវបានរៀបចំឡើងនៅពេលនេះ មានគោលបំណងចំនួន ៣ គឺ៖១. ផ្តល់ការណែនាំដល់មន្ត្រីអធិការកិច្ចការងារ និងសមត្ថកិច្ចពាក់ព័ន្ធដែលទទួលសិទ្ធជានគរបាល យុត្តិធម៌ ធ្វើអន្តរាគមន៍ក្នុងការដកហូត ទប់ស្កាត់ សមាហរណកម្មកុមាររងគ្រោះ និងកុមារ ងាយរងគ្រោះនៅ ក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ និងវិស័យកសិឧស្សាហកម្ម។ ២. បង្កើនការយល់ដឹង និងលើកកម្ពស់យុទ្ធនាការប្រឆាំងពលកម្មកុមារ ការលាតត្រដាងអំពី មូលហេតុ និងផលប៉ះពាល់នៃពលកម្មកុមារ គោលនយោបាយ និងបទដ្ឋានគតិយុត្ត និង វិធានការ នានា ដើម្បីប្រឆាំងពលកម្មកុមារនៅក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ និងវិស័យកសិឧស្សាហកម្ម។ ៣. ផ្តល់ប្រតិភូកម្មដល់ផ្នែកអធិការកិច្ចការងារ យន្តការទប់ស្កាត់ បង្រ្កាបបទល្មើស និងប្រព័ន្ធ ត្រួតពិនិត្យ តាមដាន ពលកម្មកុមារនៅកន្លែងរបស់កុមារ (សិប្បកម្មផលិតឥដ្ឋ) នៅសាលារៀន និង នៅតាមសហគមន៍ដែលកុមារ និងក្រុមគ្រួសាររបស់ពួកគេរស់នៅ ជូនស្ថាប័នថ្នាក់ក្រោមជាតិបន្តអនុវត្ត។

 

សូមបញ្ជាក់ថា កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ឯកឧត្តម លោកស្រី លោកអភិបាលរង មន្ត្រីរបស់មន្ទីរការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត មន្ទីរពាក់ព័ន្ធ អង្គការដៃគូជាតិ អន្តរជាតិ អជ្ញាធរមូលដ្ឋាន ស្រុក ឃុំ តំណាង ឬម្ចាស់សិប្បកម្ម និងចំការកសិឧស្សាហកម្ម សិស្សានុសិស្សប្រមាណជិត៣០០នាក់៕


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.