Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកការលុបបំបាត់ពលកម្មកុមារជាការងារអាទិភាព

 សុក្រ, 10 មិថុនា 2022 17:30  |  4043 times  |   Print  |   Email
  • Image Gallery
មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកការលុបបំបាត់ពលកម្មកុមារជាការងារអាទិភាព

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាបានចាត់ទុកថា ការលុបបំបាត់ពលកម្មកុមារជាការងារអាទិភាព ដោយនៅប្រទេសកម្ពុជា ការដកហូតនិងទប់ស្កាត់ ពីពលកម្មកុមារ និងទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ ដោយផ្តល់ឱកាសដល់ពួកគេទទួលបានការអប់រំ បំណិនជីវិត និងបណ្តុះបណ្តាលជំនាញ ដើម្បីលើកកម្ពស់ជីវភាពឱ្យកាន់តែប្រសើរឡើង។ 

 

នេះជាការលើកឡើងរបស់ លោកជំទាវ ស៊ើង សរសុចិត្តា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសខួបលើកទី៧៣ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២១ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២២ ក្រោមប្រធានបទសកលស្តីពី “កិច្ចគាំពារសង្គមជាសកល ដើម្បីបញ្ចប់ពលកម្មកុមារ” រៀបចំធ្វើឡើងនៅទីស្តីការក្រសួងការងារ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២។  

 

លោកជំទាវរដ្ឋលេខាធិការ បញ្ជាក់បន្ថែមថា បើទោះបីជាមានការរីករាលដាលជំងឺកូវីត-១៩ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅតែបន្តផ្តល់កិច្ចអន្តរាគមន៍ស្នូលដល់កុមារ រងគ្រោះ និងងាយរងគ្រោះដោយសារពលកម្មកុមារ តាមបណ្តាខេត្តគោលដៅ ម្យ៉ាងវិញទៀតរាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្តនូវកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំក្នុងគ្រួសារក្រីក្រ សរុបជាង៦០ម៉ឺនគ្រួសារ ដើម្បីសំរាលបន្ទុក លើកកម្ពស់ជីវភាព និងអាហារូបត្ថម្ភដល់ស្រី្ត និងកុមារ។ 

 

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងបន្តលុបបំបាត់ពលកម្មកុមារ តាមផែនការសកម្មភាពជាតិស្តីពីការកាត់បន្ថយពលកម្មកុមារ និងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ (២០១៦-២០២៥) ដែលស្របទៅនឹងគោលដៅអភិវឌ្ឍន៍សកលប្រកបដោយចីរភាព (២០១៥-២០៣០)។

 

បច្ចុប្បន្ននេះ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ(គ.ជ.ព.) និងនាយកដ្ឋានការងារកុមារ ដែលជាសេនាធិការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើសុខភាព សុវត្ថិភាពការងារសម្រាប់កម្មករនិយោជិតវ័យក្មេង និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅតាមរោងចក្រ សហគ្រាស ដើម្បីសមធម៌ កំណើនសេដ្ឋកិច្ច និងការងារសមរម្យសម្រាប់យុវជន លើសពីនេះ ក្រសួងបានរៀបចំលិខិតបទដ្ឋានគតិយុត្តិមួយចំនួន ដើម្បីការពារឧត្តមប្រយោជន៍ របស់កុមារពីគ្រោះថ្នាក់ការងារផ្សេងៗ។

 

លោកជំទាវ ស៊ើង សរសុចិត្តា មានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការដោះស្រាយនូវបញ្ហាប្រឈមនានាចំពោះកុមារ តាមរយៈការដាក់ចេញនូវគោលនយោបាយ ផែនការសកម្មភាពជាតិពាក់ព័ន្ធនឹងកុមារ និងការបង្កើតយន្តការជាច្រើននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីសម្របសម្រួល ពិនិត្យតាមដានវឌ្ឍនភាព និងបញ្ហាប្រឈមស្តីពីស្ថានភាពកុមារនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព។ 

 

ទន្ទឹមនឹងនេះ ដើម្បីសម្រេចឱ្យបាននូវគោលដៅ អភិវឌ្ឍន៍សកលប្រកបដោយចីរភាព(២០១៥-២០៣០) ដែលចែងអំពីការបញ្ចប់ពលកម្មកុមារ នៅឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាមានវិធានការនិងប្តេជ្ញាចិត្តដូចតទៅ៖

• បន្តពង្រឹងយន្តការអនុវត្តច្បាប់និងអធិការកិច្ចការងារ និងសហការជាមួយអង្គការនិយោជិត និយោជក ដើម្បីដោះស្រាយករណីវិវាទពលកម្មកុមារ និងសុវត្ថិភាពការងារឱ្យបានទាន់ពេលវេលា ជាពិសេសជំរុញនិយោជក គោរពច្បាប់ និងបទដ្ឋានគតិយុត្តនានា និងការដាក់ពិន័យកម្រិតធ្ងន់សម្រាប់រោងចក្រសហគ្រាស ដែលប្រើប្រាស់ពលកម្មកុមារ

• ពង្រីកកិច្ចសហការអន្តរវិស័យ និងស្វែងរកដំណោះស្រាយសមស្រប ចំពោះបញ្ហាពលកម្មកុមារដែលមានចរិតលក្ខណៈពហុវិស័យ ដើម្បីធានាឧត្តមប្រយោជន៍របស់កុមារកម្ពុជា និងកសាងមូលធនមនុស្សស្របតាមបរិបទការងារសមរម្យ 

• ជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធសហការគ្នា ដើម្បីធានាសុវត្ថិភាពការងារសម្រាប់កម្មករនិយោជិតវ័យក្មេង និងអំពាវនាវសាធារណៈជន រាយការណ៍អំពីករណីពលកម្មកុមារនៅកន្លែងធ្វើការ។ ទន្ទឹមនឹងនេះ ណែនាំដល់អាណាព្យាបាល និងនិយោជកករណីរំលោភបំពានពលកម្មកុមារ ជាពិសេសកុមារបម្រើការងារក្នុងផ្ទះ គឺជាបទល្មើសព្រហ្មទណ្ឌ ដើម្បីកាត់បន្ថយការប្រើប្រាស់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ

• ស្វែងរកការគាំទ្រ ធនធាននិងបច្ចេកទេស ដើម្បីស្រាវជ្រាវ និងចងក្រងប្រកាសពាក់ព័ន្ធនឹងពលកម្មកុមារ នៃសកម្មភាពសេដ្ឋកិច្ចដែលវិវត្តន៍ថ្មីៗ និងយុទ្ធនាការឆ្ពោះទៅបញ្ចប់ពលកម្មកុមារនៅកម្រិតថ្នាក់ឃុំសង្កាត់។

 

គួរបញ្ជាក់ជូនដែរថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសមួយនាំមុខក្នុងចំណោមប្រទេសទាំង៥ក្នុងពិភពលោក ដែលបានលុបបំបាត់ពលកម្មកុមារ និងមានលក្ខខណ្ឌការងារល្អប្រសើរ មានគោលនយោបាយច្បាស់លាស់ ក្នុងការប្រឆាំងនឹងពលកម្មកុមារ និងជាប្រទេសនាំមុខមធ្យម ក្នុងចំណោមប្រទេសនាំមុខទាំង១៣ នៅលើពិភពលោកក្នុងវឌ្ឍនភាពប្រឆាំងពលកម្មកុមារ៕

Image Gallery

Click to enlarge image IMG_20220611_112843_753.jpg
Click to enlarge image IMG_20220611_112845_808.jpg
Click to enlarge image IMG_20220611_112850_492.jpg
Click to enlarge image IMG_20220611_112854_812.jpg
Click to enlarge image IMG_20220611_112902_096.jpg
Click to enlarge image IMG_20220611_112904_048.jpg
Click to enlarge image IMG_20220611_112906_847.jpg
Click to enlarge image IMG_20220611_112909_346.jpg
Click to enlarge image IMG_20220611_112911_272.jpg
Click to enlarge image IMG_20220611_112914_307.jpg
View the embedded image gallery online at:
https://uat-primary.mlvt.gov.kh/index.php/%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1-%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1898.html#sigProId000bb65d87

ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.