Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


រដ្ឋមន្ត្រីក្រសួងការងារ៖ ការវិនិយោគជប៉ុន បានជួយសេដ្ឋកិច្ច ពាំនាំនូវប្រព័ន្ធបច្ចេកវិទ្យាទំនើប ទាន់សម័យ ដល់កម្ពុជា

 អង្គារ, 26 មេសា 2022 12:16  |  5220 times  |   Print  |   Email
  • Image Gallery
រដ្ឋមន្ត្រីក្រសួងការងារ៖ ការវិនិយោគជប៉ុន បានជួយសេដ្ឋកិច្ច ពាំនាំនូវប្រព័ន្ធបច្ចេកវិទ្យាទំនើប ទាន់សម័យ ដល់កម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម Fumiaki Takahashi ប្រធានសមាគមជប៉ុនកម្ពុជា(JC A) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា (២០០៣-២០០៧) និងលោក KATO Kazunori ជានាយកប្រតិបត្តិសមាគម នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ បានដឹកនាំប្រតិភូដែលជាអ្នកវិនិយោគមកពីប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីសិក្សាស្វែងយល់ពីឱកាសវិនិយោគ ក៏ដូចជាកម្មសិក្សាការីដែលបានចេញទៅធ្វើការនៅប្រទេសជប៉ុន នៅទីស្តីការក្រសួងការងារ។ 

 

ឯកឧត្តមបណ្ឌិត អុិត សំហេង សម្តែងការរីករាយដែលបានជួបជាមួយខាងសមាគមជប៉ុនកម្ពុជា(JC A) ដែលជាឱកាសមួយក្នុងការបន្តកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នា រវាងប្រទេសយើងទាំងពីរ កម្ពុជា-ជប៉ុន ឯកឧត្តមសង្ឃឹមថាទស្សនកិច្ចរបស់គណៈប្រតិភូដែលជាអ្នកវិនិយោគជប៉ុននៅលើទឹកដីកម្ពុជា ពិតជានាំមកនូវការពូនជ្រំសាមគ្គីភាព រវាងប្រជាជន និងប្រជាជនរបស់យើងកាន់តែរីកចម្រើនបន្តទៀត។ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា នៅក្នុងដំណើរបំពេញទស្សនកិច្ច របស់សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា នៅប្រទេសជប៉ុន តាមរយៈជំនួបកំពូលរបស់ថ្នាក់ដឹកនាំ កាន់តែពង្រឹងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរបស់ប្រទេសយើងទាំងពីរ។ 

 

ឯកឧត្តមរដ្ឋមន្ត្រី ជំរុញឲ្យខាងភាគីជប៉ុន ទទួលកម្មសិក្សាការី ក៏ដូចជាពលករជំនាញរបស់កម្ពុជា បានទៅធ្វើការនៅប្រទេសជប៉ុនឲ្យកាន់តែច្រើន ពីព្រោះ នៅពេលដែលពួកគេវិលត្រឡប់មកកាន់មាតុភូមិកំណើតវិញ ទទួលបានចំណេះ ជំនាញ សម្រាប់បង្កើតអាជីវកម្មផ្ទាល់ខ្លួន រឺក៏ក្លាយជាអ្នកគ្រប់គ្រងនៅក្នុងក្រុមហ៊ុន សហគ្រាសរបស់ជប៉ុនដែលមានវត្តមាននៅកម្ពុជា។

 

លើវិស័យការងារ ឯកឧត្តមបណ្ឌិត អុិត សំហេង អះអាងថា កម្ពុជាមានកិច្ចសហប្រតិបត្តិសម្រាប់កម្មសិក្សាការី និងពលករជំនាញ ចេញទៅធ្វើការនៅជប៉ុន និងដោយសារទីផ្សារនៅជប៉ុន ផ្តល់នូវប្រាក់កម្លាំងពលកម្មខ្ពស់ ដែលអាចទាក់ទាញពលករពីក្រៅប្រទេសនានា។ ម្យ៉ាងទៀត ពលករដែលបានបម្រើការនៅទីនោះ ទទួលបាននូវការអាណិតស្រលាញ់រាប់អាន ពីអ្នករួមការងារ និងថៅកែរបស់ពួកគេផងដែរ។ 

 

លោក Fumiaki Takahashi បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីថា នៅក្នុងឆ្នាំ២០១៩ ខាងសមាគមរបស់លោកក៏ធ្លាប់បានដឹកនាំអ្នកវិនិយោគជប៉ុន មកសិក្សាស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជាម្តងហើយដែរ ប៉ុន្តែដោយសារតែមានបញ្ហាកូវីដ-១៩ ធ្វើឲ្យរំខាននូវដំណើរការចង្វាក់ផលិតកម្ម និងវិនិយោគ ទើបខាងសមាគមខកខានមិនបានមកកាន់កម្ពុជា។ លោកមើលឃើញថា ក្នុងចំណោមប្រទេសក្នុងតំបន់ ប្រទេសកម្ពុជា បានទប់ស្កាត់ការឆ្លងរាលដាលនូវជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ។ លោកក៏រីករាយដែលបានជួបជាមួយឯកឧត្តមរដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំរបស់ក្រសួង ដើម្បីទទួលបាននូវព័ត៌មានមួយចំនួនពាក់ព័ន្ធទៅនឹងវិស័យការងារ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាឱកាសវិនិយោគនៅកម្ពុជាផងដែរ។ 

 

ឯកឧត្តមរដ្ឋមន្ត្រី កត់សម្គាល់ឃើញថា អ្នកវិនិយោគជប៉ុនមកកម្ពុជាមានការកើនឡើង មានច្រើនផ្នែក ដូចជាកសិកម្ម ឧស្សាហកម្ម ធនាគារ សេវាកម្ម សំណង់ អចលនទ្រព្យ ផ្សារទំនើបជាដើម។ ការវិនិយោគរបស់ជប៉ុន បានរួមចំណែកដល់សេដ្ឋកិច្ចរបស់កម្ពុជា មានប្រព័ន្ធបច្ចេកវិទ្យាទំនើប ទាន់សម័យ។ មកដល់បច្ចុប្បន្ន បរិយាកាស និងឱកាសវិនិយោគនៅកម្ពុជាមានភាពល្អប្រសើរ ដោយសារកម្ពុជាមានសមត្ថភាពអាចគ្រប់គ្រងបាននូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ 

 

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុនដែលបានជួយមកកម្ពុជា ក្នុងវិស័យសុខាភិបាល ដោយផ្តល់នូវជំនួយវ៉ាក់សាំងមកដល់ពលរដ្ឋកម្ពុជា ព្រមទាំងវិស័យជាច្រើនទៀតដែលរាជរដ្ឋាភិបាលជប៉ុនបានជួយដល់កម្ពុជានាពេលកន្លងមក។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបទៅកាន់អ្នកវិនិយោគជប៉ុនថា កម្ពុជាបានរៀបចំនូវច្បាប់វិនិយោគថ្មី ដើម្បីជួយសម្រួលដល់បរិយាយកាស វិនិយោគនៅកម្ពុជាផងដែរ៕

Image Gallery

Click to enlarge image IMG_20220426_121428_420.jpg
Click to enlarge image IMG_20220426_121430_417.jpg
Click to enlarge image IMG_20220426_121434_486.jpg
Click to enlarge image IMG_20220426_121438_551.jpg
Click to enlarge image IMG_20220426_121440_262.jpg
Click to enlarge image IMG_20220426_121443_172.jpg
Click to enlarge image IMG_20220426_121445_753.jpg
Click to enlarge image IMG_20220426_121450_438.jpg
Click to enlarge image IMG_20220426_121452_838.jpg
Click to enlarge image IMG_20220426_121455_003.jpg
Click to enlarge image IMG_20220426_121456_214.jpg
Click to enlarge image IMG_20220426_121458_900.jpg
Click to enlarge image IMG_20220426_121501_420.jpg
View the embedded image gallery online at:
https://uat-primary.mlvt.gov.kh/index.php/%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1-%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1859.html#sigProId8498c3eab0

ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.