Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ក្រសួងការងារ-អង្គការ IOM បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្តល់កិច្ចគាំពារទៅលើពលករទេសន្តរប្រវេសន៍

 ច័ន្ទ, 25 មេសា 2022 11:21  |  3770 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ-អង្គការ IOM បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្តល់កិច្ចគាំពារទៅលើពលករទេសន្តរប្រវេសន៍

(ភ្នំពេញ)៖ គម្រោង កាត់បន្ថយភាពក្រីក្រតាមរយៈការធ្វើចំណាកស្រុកដោយសុវត្ថិភាព ការកសាងជំនាញ និងលើកកម្ពស់ការរកការងារអោយធ្វើនៅក្នុងប្រទេសកម្ពុជា ឡាវ ភូមា និងថៃ (PROMISE) ក្នុងជំហានទី១ ដែលបានអនុវត្តនាពេលកន្លងមក(ចាប់ពីខែកញ្ញា ឆ្នាំ២០១៧ ដល់ ខែសីហា ឆ្នាំ២០២១) ត្រូវបានបញ្ចប់។ លោកស្រី Nenette Motus នាយកអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក និងលោកស្រី KRISTIN PARCO ប្រធានបេសកកម្មអង្គការ IOM ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ បានចូលជួប ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួងការងារ ដើម្បីសុំការឯកភាពគាំទ្រពី ឯកឧត្តមរដ្ឋមន្ត្រី លើកការអនុវត្ត គម្រោងPROMISE ក្នុងជំហានទី២ បន្តទៀត (ចាប់ពីខែកញ្ញា ឆ្នាំ២០២១ ដល់ ខែសីហា ឆ្នាំ២០២៥)។  

 

ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមបណ្ឌិត អុិត សំហេង បានស្វាគមន៍ចំពោះលោកស្រី Nenette Motus ដែលបានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា និងវាយតម្លៃខ្ពស់ ចំពោះអង្គការ IOM ដែលបានដើរតួនាទីយ៉ាងសំខាន់ លើការផ្សព្វផ្សាយបញ្ហាទេសន្តរប្រវេសន៍ ប្រកបដោយស្ថិរភាព ជាដៃគូមិនអាចខ្វះបាននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងកម្ពុជា។ ជាពិសេស ស្ថិតក្នុងដំណាក់ការកូវីដ-១៩ ដែលពលករមិនអាចធ្វើការឆ្លងកាត់បាន ត្រូវជាប់គាំងនៅតាមបណ្តាប្រទេសនីមួយៗ ត្រូវបាន អង្គការ IOM បានធ្វើការដោះស្រាយបញ្ហានេះ ប្រកបដោយប្រសិទ្ធភាព។ 

 

ក្នុងឱកាសនោះ លោកស្រី Nenette Motus បានគូសបញ្ជាក់ពី គម្រោង PROMISE ដែលជាកម្មវិធីថ្នាក់តំបន់ អនុវត្តក្រោមការដឹកនាំរបស់អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) ដោយទទួលបានការគាំទ្រពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ (SDC)។ គម្រោងនេះមានរយៈពេល ៨ឆ្នាំ ចែកជាពីរដំណាក់កាលដំណាក់កាលទី១ ៖ ចាប់ពីខែកញ្ញា ឆ្នាំ២០១៧ ដល់ ខែសីហា ឆ្នាំ២០២១, ដំណាក់កាលទី២ ៖ ចាប់ពីខែកញ្ញា ឆ្នាំ២០២១ ដល់ ខែសីហា ឆ្នាំ២០២៥

 

នៅចន្លោះឆ្នាំ ១៩៩៨-២០០២ លោកស្រីធ្លាប់ជាប្រធានអង្គការ IOM ប្រចាំប្រទេសកម្ពុជា ហើយលោកស្រីពិតជាមានក្តីរីករាយជាខ្លាំងដែលបានបំពេញទស្សនកិច្ចនៅកម្ពុជាសារជាថ្មី ដោយលោកស្រីមើលឃើញថា កម្ពុជាមានការរីកចម្រើនប្លែកពីមុនច្រើន ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ឃើញថាមានវឌ្ឍនភាពច្រើនផងដែរ។ ខណៈកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំអាស៊ានសម្រាប់ឆ្នាំនេះ អង្គការ IOM ចង់ផ្តល់ការគាំទ្រលើបញ្ហា បច្ចេកទេស និងឯកសារមួយចំនួន ក្នុងករណីមានរបៀបវារៈ ពាក់ព័ន្ធទៅនឹងកិច្ចប្រជុំ ស្តីពីពលករទេសន្តរប្រវេសន៍នេះ និងផ្តល់ជំនួយបច្ចេកទេសលើគោលនយោបាយទេសរន្តប្រវេសន៍នៅកម្ពុជាផងដែរ។ 

 

ឆ្លើយតបនឹងការជួយរបស់ IOM ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ចំពោះកិច្ចប្រជុំអាស៊ានដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៅក្នុងឆ្នាំនេះ ពិតជាមិនអាចរំលងពីប្រធានបទ ព័ន្ធពាក់ទៅនឹងពលករទេសន្តរប្រវេសន៍នេះឡើយ ដូច្នេះ បានខាងអង្គការIOM ផ្តល់ការគាំទ្រជួយលើបញ្ហាបច្ចេកទេស និងឯកសារផងដែរនោះ វាផ្តល់នូវធាតុចូលកាន់តែច្រើនបន្ថែមទៀត សម្រាប់ធ្វើការដោះស្រាយនូវចំណុចប្រឈមមួយចំនួនដែលត្រូវធ្វើការរួមគ្នាដោះស្រាយ ។ សម្រាប់គោលនយោបាយទេសន្តរប្រវេសន៍ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការជាមួយ អង្គការ ILO ឯកឧត្តមរដ្ឋមន្ត្រី ចង់ឃើញគោលនយោបាយមួយនេះ ក្លាយជាគោលនយោបាយជាតិ ដោយមានការអនុម័តគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ហើយកម្ពុជាក៏ត្រូវការជួយជ្រោមជ្រែងបន្ថែមពីខាង IOM និងដៃគូពាក់ព័ន្ធមួយចំនួនទៀត ដើម្បីឲ្យគោលនយោបាយនេះ កាន់តែរឹងមាំ និងធានាបាននូវសុវត្ថិភាពសម្រាប់ពលករទេសរន្តប្រវេសន៍។ 

 

ឯកឧត្តមបណ្ឌិត អុិត សំហេង ឯកភាពគាំទ្រ និងបន្តកិច្ចសហប្រតិបត្តិការជាមួយអង្គការ IOM ក្នុងការអនុវត្តគម្រោង PROMISE សម្រាប់ជំហានទី២ បន្តទៀត។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់អង្គការ IOM បង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រសួង លើគម្រោងសម្រាប់ផ្តល់ជំនួយទាក់ទងនឹងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ សម្រាប់ពលករទេសន្តរប្រវេសន៍ និងជួយគាំទ្រក្នុងការអនុវត្តន៍ លើលទ្ធផលសន្និសីទថ្នាក់រដ្ឋមន្ត្រី ការងារលើកទី៣ CLMVT កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅខេត្តសៀមរាប ទាក់ទងទៅនឹង ផែនទីបង្ហាញផ្លូវទីក្រុងសៀមរាប ដើម្បីឆ្ពោះទៅកាន់ការចេញសេចក្តីថ្លែងការណ៍របស់ រដ្ឋមន្ត្រីការងារស្តីពី ចល័តភាពរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍នៃប្រទេស CLMVT ។ ព្រមជាមួយការកសាងសមត្ថភាព ការលើកកម្ពស់ការយល់ដឹងដល់សមាគមទីភ្នាក់ងារជ្រើសរើសពលករ និងទីភ្នាក់ងារជ្រើសរើសឯកជន ស្តីពីប្រព័ន្ធអន្តរជាតិនៃការជ្រើសរើសពលករដោយសុចរិត(IRIS) ។ 

 

ចំណុចមួយទៀត ដែលភាគីទាំងពីរយកមកពិភាក្សាផងដែរ ទៅលើកិច្ចប្រជុំ នៃតំបន់មេគង្គ ស្តីពីពលករទេសន្តរប្រវេសន៍ដោយសុវត្ថិភាព ដែលកម្ពុជាជាសហប្រធាននៃកិច្ចប្រជុំនេះ ដែលនឹងត្រូវរៀបចំធ្វើឡើងនាខែ ឧសភា ឆ្នាំ២០២២ ខាងមុខនេះ ក្រោមការជួយឧបត្ថម្ភពីធនាគារអភិវឌ្ឍន៍អាស៊ី៕

Image Gallery

Click to enlarge image IMG_20220425_111547_369.jpg
Click to enlarge image IMG_20220425_111548_646.jpg
Click to enlarge image IMG_20220425_111552_049.jpg
Click to enlarge image IMG_20220425_111557_025.jpg
Click to enlarge image IMG_20220425_111602_796.jpg
Click to enlarge image IMG_20220425_111614_856.jpg
Click to enlarge image IMG_20220425_111616_536.jpg
View the embedded image gallery online at:
https://uat-primary.mlvt.gov.kh/index.php/%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1-%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1857.html#sigProId545acd69c9

ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.