Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ឯកឧត្តមបណ្ឌិត អុិត សំហេង៖ យុវជនជាសសរទ្រូង ជាអ្នកបន្តវេនដ៏មានថាមពលរួមគ្នាលើការអភិវឌ្ឍជាតិ

 អង្គារ, 18 មករា 2022 10:41  |  3602 times  |   Print  |   Email
ឯកឧត្តមបណ្ឌិត អុិត សំហេង៖ យុវជនជាសសរទ្រូង ជាអ្នកបន្តវេនដ៏មានថាមពលរួមគ្នាលើការអភិវឌ្ឍជាតិ

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃ១៨ ខែមករា ឆ្នាំ២០២២ បានអនុញ្ញាតឲ្យបេក្ខភាពជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលអូស្ត្រាលី ឆ្នាំ២០២១-២០២២ ចំនួន ១៨នាក់ (ស្រីចំនួន ៨នាក់) មានសមាសភាពជាមន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុនឯកជន និងមន្រ្តីអង្គការក្រៅរដ្ឋាភិបាល ចូលជួបសម្តែងការគួរសម និងផ្តល់នូវព័ត៌មានមួយចំនួនពាក់ព័ន្ធជាមួយស្ថានភាពបច្ចុប្បន្នភាពថ្មីៗ ទាំងក្នុង និងក្រៅប្រទេស ជាពិសេសពាក់ព័ន្ធនឹងវឌ្ឍនភាពនៃវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ 

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្តី្រ បានសម្តែងនូវការអបអរសាទរចំពោះបេក្ខភាពអាហារូបករណ៍ដែលទទួលបានការសិក្សានៅប្រទេសអូស្ត្រាលី ដែលអាចចាត់ទុកបានថាជាឱកាសដល់មានតម្លៃមួយសម្រាប់កូនខ្មែររបស់យើងដែលទទួលបានឱកាសបានទៅសិក្សានៅប្រទេសដែលមានភាពរីកចម្រើនលើផ្នែកបណ្តុះបណ្តាលធនធានមនុស្សមួយនេះ។ ឯកឧត្តម បញ្ជាក់ថា៖ « នេះជាបរិបទថ្មីប្រចាំជីវិតរបស់ក្មួយៗ គ្រួសារក្មួយៗផ្ទាល់ពិតជារីករាយ និងសប្បាយចិត្តណាស់ចំពោះក្មួយៗ។ រាជរដ្ឋាភិបាលដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា ពិតជាមានមោទកភាព ដែលបានបង្កើតឱកាសនេះ ជូនដល់ក្មួយៗជាយុវជន។ ពូ ជឿជាក់ថា ការសិក្សារបស់ក្មួយនឹងទទួលបានជោគជ័យ ក្លាយជាមនុស្សថ្មីដែលមានសមត្ថភាពខ្ពស់ជាងពេលនេះ។ នេះជាការតបស្នង ដែលល្អបំផុតសម្រាប់ខ្លួនឯងផ្ទាល់ ក្រុមគ្រួសារ អាណាព្យាបាល និងអ្នកជាទីស្រលាញ់ ចំពោះសាមីស្ថាប័ន ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសដែលផ្តល់អាហារូបករណ៍»។ 

ឯកឧត្តមបណ្ឌិត អុិត សំហេង បានរំលេចពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធទាំងស្រុងគ្រប់វិស័យ ក្នុងនោះផ្នែកធនធានមនុស្ស ត្រូវបានកាប់សម្លាប់យ៉ាងរង្គាល លុះថ្ងៃរំដោះ ៧មករា ១៩៧៩ ប្រទេសយើងត្រូវបានងើបជាបណ្តើរៗលើការកសាងជាតិឡើងវិញ។ គោលនយោបាយអាទិភាពលើវិស័យធនធានមនុស្ស បានបង្កើនបន្តិចម្តងៗ លើការអប់រំ និងការបណ្តុះបណ្តាលជំនាញ ដែលធ្វើឲ្យមានការរីកចម្រើនទាំងបរិមាណ និងគុណភាព។ ទន្ទឹមនឹងនេះ ការបង្កើតកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្ត ការស្វែងរកអាហារូបករណ៍ ក៏ដូចជាការបង្កលក្ខណៈងាយស្រួលដល់យុវវ័យអាចទៅសិក្សារៀនសូត្រ។ តាំងពីទស្សវត្សរ៍៨០ បានជម្រុញការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងសហគមន៍សង្គមនិយម។ កម្ពុជាយើងមានធនធានមនុស្ស មានសមត្ថភាពខ្ពស់កាន់តែច្រើន គ្រប់កម្រិត ជាធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ បានកំពុងចូលរួមក្នុងការងារលើគ្រប់វិស័យទាំងសាធារណៈ និងឯកជន។ 

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា រាជរដ្ឋាភិបាលកំពុងអនុវត្តគោលនយោបាយយុវជន ដោយយុវជនជាសសរទ្រូង ជាអ្នកបន្តវេនរបស់ជាតិ ផ្តល់ជូននូវឱកាសមាស គឺសន្តិភាព, ទទួលបានការអប់រំ ការបណ្ដុះបណ្ដាលជំនាញ, ទទួលបានការងារ មុខរបរ, ចូលរួមក្នុងសកម្មភាពសង្គម, ទទួលបានការតែងតាំងតាមសមត្ថភាព និងស្នាដៃជាមួយរូបមន្តរក្សាចាស់បន្ថែមថ្មី ។ ចលនាយុវជន ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាប្រធាន និងជាបេក្ខភាពអនាគតនាយករដ្ឋមន្ត្រី កំពុងធ្វើសកម្មភាពយ៉ាងសកម្មដើម្បីអនាគតភ្លឺស្វាងមួយរបស់យុវជន។ សូមចាំថាឱកាសល្អមិនមានគ្រប់ពេលវេលានោះទេ កត្តាសុខសន្តិភាពជាគន្លឹះ គ្មានសន្តិភាព គ្មានការអភិវឌ្ឍ។ នេះជាអ្វីដែលយុវជនជាអ្នកបន្តវេន ត្រូវរៀនសូត្រ។ 

ឯកឧត្តម បានលើកឡើងពីវឌ្ឍនភាព នៃវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាវិស័យមួយដែលរាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់មួយ ដែលអនុវត្តដោយជោគជ័យ ក្នុងនោះកម្មវិធីសំណេះសំណាលរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានដោះស្រាយបញ្ហាប្រឈមនានារបស់វិនិយោគិន, កម្មករនិយោជិត, ជម្រុញគោលនយោបាយជាតិស្ដីពី ការអភិវឌ្ឍវិស័យឧស្សាហកម្ម, ផ្តល់អនុសាសន៍ ១០ចំណុចជាគោលនយោបាយ និងសកម្មភាពជាក់ស្ដែងក្នុងវិស័យការងារ។ 

ឯកឧត្តមរដ្ឋមន្ត្រីបានផ្តាំផ្ញើ ដល់បេក្ខភាពអាហារូបករណ៍ដែលបានសិក្សានៅប្រទេសអូស្ត្រាលី ត្រូវខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រ ក្រេបយកចំណេះវិជ្ជាពីប្រទេសដែលមានការរីកចម្រើន លើការបណ្តុះបណ្តាលធនធានមុស្សមួយនេះ ដើម្បីអនាគតដ៏ភ្លឺស្វាងរបស់ខ្លួន។ ថែរក្សាសុខភាព ជាពិសេសក្នុងបរិបទនៃកូវីដ-១៩នេះ គឺត្រូវប្រកាន់ឲ្យបានភ្ជាប់នូវវិធានអនាម័យ។ ត្រូវចូលរួមសកម្មភាពសង្គមនានា ជួយផ្សព្វផ្សាយសភាពការណ៍ព័ត៌មានត្រឹមត្រូវពីកម្ពុជា ជាពិសេសគឺត្រូវរក្សាបាននូវសាមគ្គីភាព ទំនាក់ទំនងគ្នាឲ្យកាន់តែល្អ ចេះជួយយកអាសារគ្នាទៅវិញទៅមកក្នុងពេលមានអាសន្ន ចេះសម្របខ្លួនរស់នៅក្នុងសហគមន៍ដែលមានវប្បធ៌ម និងជាតិសាសន៍ខុសៗគ្នា និងជូនពរឲ្យទទួលបានជោគជ័យនៅក្នុងការសិក្សារបស់ខ្លួន។

គួរបញ្ជាក់ជូនថា អាហារូបករណ៍ Australia Awards គឺជាអាហារូបករណ៍អន្តរជាតិដ៏មានកិត្យានុភាពមួយដែលត្រូវបានឧបត្ថម្ភដោយរដ្ឋាភិបាលអូស្ត្រាលី ក្នុងគោលបំណងរួមចំណែកដល់តម្រូវការអភិវឌ្ឍន៍ រយៈពេលវែងរបស់ប្រទេសជាដៃគូ ដោយស្របតាមកិច្ចព្រមព្រៀងសកល ទ្វេភាគី និងតំបន់។ Australia Awards មានគោលបំណងគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ព្រមទាំងចូលរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិរវាងប្រជាជននៃប្រទេសទាំងពីរ។ លើសពីនេះទៅទៀត ក៏បានផ្តល់ឱកាសសិក្សា ស្រាវជ្រាវ និងអភិវឌ្ឍន៍វិជ្ជាជីវៈ ដល់ប្រជាជនកម្ពុជាដែលមានទេពកោសល្យ និងជាអ្នកដឹកនាំជំនាន់ក្រោយ ដែលមានបំណងនាំយកនូវឥទ្ធិពលវិជ្ជមានមកកាន់ប្រទេសរបស់ពួកគេ ក៏ដូចជាមានបំណងកសាងអាជីពការងារដែលរួមចំណែកដល់តម្រូវការអភិវឌ្ឍន៍របស់កម្ពុជានាពេលអនាគត៕


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.