Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ឯកឧតុ្តមរដ្ឋមន្ត្រី អុិត សំហេង អនុញ្ញាតឲ្យប្រធានសហភាពការងារកម្ពុជា និងសហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្ម ចូលជួបពិភាក្សាការងារ ពាក់ព័ន្ធនឹងវិស័យទេសចរណ៍

 ច័ន្ទ, 29 វិច្ឆិកា 2021 12:06  |  2999 times  |   Print  |   Email
ឯកឧតុ្តមរដ្ឋមន្ត្រី អុិត សំហេង អនុញ្ញាតឲ្យប្រធានសហភាពការងារកម្ពុជា និងសហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្ម ចូលជួបពិភាក្សាការងារ ពាក់ព័ន្ធនឹងវិស័យទេសចរណ៍

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានអនុញ្ញាតឲ្យលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា និងសហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្ម ដឹកនាំក្រុមការងាររបស់សហភាពចូលជួបពិភាក្សាការងារនូវកិច្ចការមួយចំនួនពាក់ព័ន្ធនឹងវិស័យទេសចរណ៍ នៅទីស្តីការក្រសួងការងារ។គោលបំណងនៃជំនួបជាមួយឯកឧត្តមរដ្ឋមន្ត្រីនេះ គឺដើម្បីសម្តែងការគួរសមផង និងពិភាក្សាការងារក្នុងភាពជាដៃគូរជាមួយក្រសួងដើម្បីផ្តល់កិច្ចការពារសិទ្ធ និងអត្ថប្រយោជន៍ជូនបងប្អូនកម្មករកាន់តែប្រសើរថែមទៀត។

លោក អាត់ ធន់ បានសម្តែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលតែងតែផ្តល់កិច្ចសហការគាំទ្រ ជួយដោះស្រាយរាល់បញ្ហាប្រឈមមួយចំនួនរបស់សហជីពនៅក្នុងដំណើរបំពេញបេសកម្មការពារអត្ថប្រយោជន៍ សិទ្ធសេរីភាព លក្ខខណ្ឌការងាររបស់កម្មករនិយោជិតឲ្យកាន់តែមានប្រសិទ្ធភាព ទាំងក្នុងវិស័យទេសចរណ៍, វិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ព្រមទាំងវិស័យមួយចំនួនទៀត។ នៅក្នុងដំណាក់កាលនៃបញ្ហាប្រឈមដោយសារជំងឺកូវីដ-១៩ បានខិតខំដាក់ចេញនូវវិធានការ តាំងពីជុំទី១ ដល់បច្ចុប្បន្នជុំទី១០ សំដៅជួយរក្សាលំនឹងពាណិជ្ជកម្ម អាជីវកម្ម ផលិតកម្ម ដើម្បីធានានូវនិរន្តភាពការងារ ប្រាក់ចំណូល និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកម្មករនិយោជិតដែលរងផលប៉ះពាល់ខ្លាំង។ 

ឯកឧត្តមបណ្ឌិត អុិត សំហេង រីករាយ ស្វាគមន៍ ក្នុងការធ្វើជាដៃគូជាមួយសហជីពដែលក្រសួងតែងតែធ្វើកិច្ចការនេះជាមួយគ្នា ជារៀងរហូតមក ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមផ្សេងៗពាក់ព័ន្ធនឹងយន្តការនានាជាលក្ខណៈទាំងទ្វេភាគី និងត្រីភាគី ដែលជាការកាត់បន្ថយបាននូវការមិនយល់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា និងគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ ដែលអាចក្លាយទៅជាការមិនយល់គ្នា ហើយបង្កទៅជាវិវាទការងារ ឈានទៅការធ្វើបាតុកម្ម កូដកម្មគ្រប់រូបភាព ដែលបង្កឲ្យមានបញ្ហាស្មុគស្មាញដល់សង្គមជាតិ ខូចផលប្រយោជន៍ទាំងនិយោជក និងបងប្អូនកម្មករនិយោជិត ហើយប៉ះពាល់ដល់ការរីកចំរើនរបស់សេដ្ឋកិច្ចជាតិ។ រាជរដ្ឋាភិបាល បាននិងកំពុងបន្តខិតខំប្រឹងប្រែងដោះស្រាយសម្រួលជីវភាពដល់បងប្អូនកម្មករនិយោជិត និងជួយរោងចក្រ សហគ្រាសឲ្យមានលទ្ធភាពបើកដំណើរការផលិតកម្ម អាជីវកម្ម ដើម្បីបន្តឲ្យមាននិរន្តភាពការងារជូនបងប្អូនកម្មករនិយោជិត។ 

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា វិស័យទេសចរណ៍ គឺមានការរងគ្រោះធ្ងន់ធ្ងរជាងគេនៅក្នុងដំណាក់ការកូវីដ-១៩នេះ ដោយក្រុមហ៊ុនខ្លះពិបាកទប់ទល់ទៅនឹងវិបត្តិការឆ្លងរាតត្បាតនៃជំងឺ ដែលបានអូសបន្លាយប្រមាណជា២ឆ្នាំមកនេះ ត្រូវបានបិទទ្វារឈប់ដំណើរការអាជីវកម្មរបស់ខ្លួន។ នេះជាស្ថានភាពលំបាករួមជាសកល ផ្នែកវិស័យទេសចរណ៍នេះ ប្រទេសណាក៏ប៉ះទង្គិចដែរ ។ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់ខាងសហជីពឲ្យមានការយោគយល់នៅក្នុងដំណាក់កាលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលទាំងនិយោជក និងកម្មករនិយោជិតក្នុងវិស័យនេះជួបការលំបាក បើទោះជារាជដ្ឋាភិបាលបានផ្តល់នូវការអន្តរាគមន៍ជួយដល់ការព្យួរការងារ ក៏និយោជកភាគច្រើនក្នុងវិស័យនេះមិនអាចដោះស្រាយបាននូវការធានាដល់អត្ថប្រយោជន៍ជូនដល់បងប្អូនកម្មករនិយោជិតដូចក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ និងផលិតស្បែកជើង។ ឯកឧត្តមសង្ឃឹមថា ពេលដែលវិស័យទេសចរណ៍អាចមានដំណើរការល្អប្រសើរឡើងវិញ ការគិតគូលើលក្ខខណ្ឌការងារ ជាពិសេសលើអត្ថប្រយោជន៍នានារួមទាំងការពង្រីកវិសាលភាពទៅប្រាក់ឈ្នួលអប្បបរមា ក៏នឹងត្រូវយកមកពិភាក្សានៅក្នុងយន្តការនៃក្រុមប្រឹក្សាជាតិបា្រក់ឈ្នួលផងដែរ។ 

ក្នុងនាមថ្នាក់ដឹកនាំក្រសួង ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចូលរួមចែករំលែកនូវកខ្វល់ និងបញ្ហាប្រឈម ដែលសហជីពបានលើកឡើង ហើយក្រសួង បានគិតគូ និងយកចិត្តទុកដាក់ជាខ្លាំង ក្នុងក្របខណ្ឌការពារផលប្រយោជន៍របស់កម្មករនិយោជិត ឲ្យទទួលបានអត្ថប្រយោជន៍ស្របតាមច្បាប់ និងសុខដុមរមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ។ ឯកឧត្តមរដ្ឋមន្រ្តីបានណែនាំឱ្យអគ្គនាយដ្ឋានការងារ និងអគ្គលេខាធិការដ្ឋានគណៈកម្មការដោះស្រាយបាតុកម្ម កូដកម្មគ្រប់មុខសញ្ញា បន្តធ្វើការកាន់តែជិតស្និតថែមទៀតជាមួយបងប្អូនសហជីព ដោះស្រាយនៅចំណុចដែលសេសសល់អោយបានឆាប់ ហើយពិនិត្យរៀបចំនូវសេចក្តីណែនាំ ឬលិខិតបទដ្ឋានគតិយុត្តិបន្ថែម ដើម្បីធានាដល់ការអនុវត្តច្បាប់ស្តីពីការងារកាន់តែមានប្រសិទ្ធភាពខ្ពស់។ 

 

ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថាសហជីព ត្រូវចាត់ទុកក្រសួងជាដៃគូ ជាយន្តការផ្តល់សេវាផ្លូវច្បាប់ បើមានបញ្ហាប្រឈមអីមួយគិតថាមិនអាចធ្វើការដោះស្រាយបាន អាចមកពិគ្រោះយោបល់កិច្ចការផ្សេងៗទាំងនោះ ជាមួយក្រសួងបានគ្រប់ពេលវេលា៕


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.