Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ក្រុមការងារយន្ដការត្រីភាគីបូក ជួបជជែកពិភាក្សាគ្នាលើកទី២ ទៅលើការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ

 អង្គារ, 15 កញ្ញា 2020 12:33  |  2756 times  |   Print  |   Email
ក្រុមការងារយន្ដការត្រីភាគីបូក ជួបជជែកពិភាក្សាគ្នាលើកទី២ ទៅលើការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ

(ភ្នំពេញ)៖ ក្រុមការងារយន្ដការត្រីភាគីបូក បានមកជួបជុំជាលើកទី២ ដើម្បីជជែកពិភាក្សាបន្តទៅលើការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ 

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបន្តកិច្ចពិភាក្សាលើការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ សំដៅសម្រេចឱ្យបាននូវសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការងារ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយនិងទទួលបានការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ មុននឹងបន្តនីតិវិធីជាធរមានដើម្បីអនុម័តច្បាប់នេះឱ្យបានមុនដំណាច់ឆ្នាំ២០២០។ 

ឯកឧត្តមបណ្ឌិត អុិត សំហេង មានប្រសាសន៍ថា ស្របតាមវិធានការកែទម្រង់មុតស្រួចរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្កើតក្រុមការងារសិក្សាលទ្ធភាពក្នុងការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារឱ្យស្របតាមបរិបទសេដ្ឋកិច្ចនិងសង្គម ដោយបានបញ្ចប់ការសិក្សាជាបឋមលើភាពចាំបាច់និងអត្ថប្រយោជន៍នៃការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ដោយបានសហការជាមួយអង្គការអន្តរជាតិខាងការងារ រៀបចំសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគី កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ដើម្បីពិភាក្សាអំពីលទ្ធភាពលើការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ។ ផ្អែកលើលទ្ធផលនៃសិក្ខាសាលានេះ ក្រុមការងារយន្ដការត្រីភាគីបូកសម្រាប់ពិភាក្សាការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារត្រូវបានបង្កើតឡើង និងបានរៀបចំកិច្ចប្រជុំលើកទី១ របស់ខ្លួន កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ដើម្បីពិនិត្យនិងពិគ្រោះយោបល់លើសេចក្តីព្រាងបឋមនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការងារ ដោយមានការចូលរួមយ៉ាងសកម្មពីសមាជិកទាំងអស់។  

ផ្អែកលើលទ្ធផលនេះ លេខាធិការដ្ឋានគណៈកម្មការកសាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំនូវសេចក្តីព្រាងច្បាប់ដំបូងដែលជាកម្មវត្ថុនៃកិច្ចប្រជុំនាថ្ងៃនេះ ដោយបានបញ្ជូនទៅអង្គការអន្តរជាតិខាងការងារ ដើម្បីពិនិត្យផ្តល់យោបល់។ ដើម្បីជំរុញឱ្យកិច្ចប្រជុំនាថ្ងៃនេះទទួលបានូវលទ្ធផលដូចការរំពឹងទុក ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ជូនអង្គប្រជុំសាជាថ្មី ថា៖

 

១. ការកែសម្រួលអត្រាប្រាក់ឈ្នួលការងារពេលយប់ គឺដើម្បីបង្កើតនិងបង្កើនឱកាសការងារកាន់តែសម្បូរណ៍បែបជូនដល់ប្រជាពលរដ្ឋខ្មែរ និងចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ចំណុចនៃវិសោធនកម្មនេះមិនប៉ះពាល់ដល់ផលប្រយោជន៍របស់កម្មករនិយោជិត ដែលកំពុងបម្រើការងារជាការងារពេលយប់ម្តងម្កាល ឬឆ្លាស់វេនគ្នានោះទេ ដោយហេតុថាចំណុចនេះអនុវត្តចំពោះតែកម្មករនិយោជិតដែលបំពេញការងារពេលយប់ជាប្រចាំតែប៉ុណ្ណោះ។ សហគ្រាសដែលនឹងដំណើរការ ២៤ម៉ោង ត្រូវតែផ្តល់ជូនកម្មករនិយោជិតធ្វើការងារពេលយប់ជាប្រចាំនូវអត្ថប្រយោជន៍បន្ថែម ដែលជាលក្ខខណ្ឌអប្បបរមា និងលក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារចំពោះប្រភេទកម្មករនិយោជិតនេះ ដូចដែលអនុសញ្ញាអន្តរជាតិខាងការងារលេខ១៧១ ស្តីពីការងារពេលយប់បានកំណត់។ 

 

២. ការលុបការឈប់នៅថ្ងៃបន្ទាប់សម្រាប់ថ្ងៃឈប់សម្រាកបុណ្យចំថ្ងៃអាទិត្យ គឺមិនផ្ទុយនឹងអនុសញ្ញាអន្តរជាតិខាងការងារនោះទេ។ ការវិសោធនកម្មនេះមានគោលបំណងជំរុញផលិតភាពការងារនិងលើកកម្ពស់ការប្រកួតប្រជែងរបស់កម្ពុជា ក្នុងការសម្រួលដល់ការធ្វើវិនិយោគនិងការអភិវឌ្ឍប្រទេសជាតិ។ កម្ពុជានៅតែជាប្រទេសមួយដែលមានម៉ោងការងារតិចជាងបណ្តាប្រទេសនៅក្នុងតំបន់។ 

 

៣. ការពង្រីកវិសាលភាពរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលក្នុងការដោះស្រាយវិវាទការងារបុគ្គល គឺជាការចូលរួមពង្រឹងប្រសិទ្ធភាពយន្តការដោះស្រាយវិវាទការងារនៅកម្ពុជា ដោយបង្កើតជាជម្រើសដល់ភាគីវិវាទក្នុងការជ្រើសរើសយន្តការដោះស្រាយវិវាទការងារ ដែលឆ្លើយតបនឹងស្ថានភាពជាក់ស្តែងរបស់ខ្លួន។ ការកែសម្រួលនេះ គឺស្របទៅនឹងគោលការណ៍ជាសកលក្នុងការធ្វើយ៉ាងណាឱ្យគូភាគីវិវាទឆាប់ទទួលបានយុត្តិធម៌។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនាថ្ងៃនេះ ក្រសួងនឹងបន្តនីតិវិធីជាធរមាន ដោយបញ្ចូនសេចក្តីព្រាងច្បាប់នេះឆ្លងកិច្ចប្រជុំអន្តរក្រសួង ក្នុងគោលបំណងទទួលបានការអនុម័តច្បាប់នេះឱ្យបានឆាប់ឆ្លើយតបតាមតម្រូវការរបស់ភាគីពាក់ព័ន្ធ។


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.