Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


កិច្ចប្រជុំក្រុមការងារយន្តការត្រីភាគីបូកដើម្បីពិភាក្សាលើការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ

 អង្គារ, 21 កក្កដា 2020 11:54  |  3061 times  |   Print  |   Email
កិច្ចប្រជុំក្រុមការងារយន្តការត្រីភាគីបូកដើម្បីពិភាក្សាលើការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ

ទីស្ដីការក្រសួង៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមបណ្ឌិត អុិត សំហេង នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំក្រុមការងារយន្ដការត្រីភាគីបូក សម្រាប់បន្តកិច្ចពិភាក្សា ការធ្វើវិសោធនកម្មច្បាប់ ស្តីពីការងារ សំដៅសម្រេចឱ្យបាននូវសេចក្តីព្រាងច្បាប់នេះ ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ ដែលកិច្ចប្រជុំនេះធ្វើឡើងនៅទីស្តីការក្រសួងការងារ។ 

នាឱកាសនោះឯកឧត្តមបណ្ឌិត អុិត សំហេង បានមានប្រសាសន៍លើកឡើងថា ស្ថិតក្នុងបរិបទដែលវិស័យឯកជនកាន់តែប្រឈមកាន់តែខ្លាំងទៅនឹងលទ្ធភាពប្រកួតប្រជែងជាមួយប្រទេសនាំចេញនានា រាជរដ្ឋាភិបាលបានធ្វើការយ៉ាងជិតស្និតជាមួយវិស័យឯកជនស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីធានាថាវិស័យឯកជននៅតែអាចបន្តធានាបាននូវឧត្តមភាពប្រកួតប្រជែង សហគ្រាស គ្រឹះស្ថានទាំងអស់អាចរក្សាបានដំណើរផលិតកម្ម អាជីវកម្មរបស់ខ្លួនប្រកបដោយចីរភាព។ 

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចនៅក្នុងវេទិកា រាជរដ្ឋាភិបាល-វិស័យឯកជនលើកទី១៨ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ដោយបានដាក់ចេញនូវវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ សំដៅពង្រឹងភាពប្រកួតប្រជែង និងជំរុញធ្វើពិពិធកម្មសេដ្ឋកិច្ចលើប្រធានបទចំនួន១៥ ដែលក្នុងនោះ ការកែសម្រួលច្បាប់ស្តីពីការងារ គឺជាការងារអាទិភាពមួយនៅក្នុងវិស័យការងារ។ 

ស្របតាមវិធានការកែទម្រង់មុតស្រួចរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្កើតក្រុមការងារសិក្សាលទ្ធភាពក្នុងការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារឱ្យស្របតាមបរិបទសេដ្ឋកិច្ចនិងសង្គម ដោយបានបញ្ចប់ការសិក្សាជាបឋមលើភាពចាំបាច់និងអត្ថប្រយោជន៍នៃការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ដោយបានសហការជាមួយអង្គការអន្តរជាតិខាងការងារ រៀបចំសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគី នាពេលកន្លងមកដើម្បីពិភាក្សាអំពីលទ្ធភាពលើការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារនេះ។ 

ក្នុងបរិការណ៍នេះ ការលើកកម្ពស់ជំនាញ សមត្ថភាពនិងផលិតភាព ព្រមទាំងកិច្ចគាំពារសង្គម ត្រូវបានរាជរដ្ឋាភិបាលកំណត់ជាអាទិភាពខ្ពស់នៅក្នុង “យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤” និងនៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដើម្បីបន្តពង្រឹងភាពប្រកួតប្រជែង ជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងធានាបានកំណើនខ្ពស់ បន្តការបង្កើតការងារកាន់តែប្រសើរ និងបង្កើនប្រាក់ចំណូលប្រកបដោយស្ថិរភាពនិងបរិយាប័ន្ន ព្រមទាំងបញ្ចៀសបាននូវហានិភ័យ និងផលប៉ះពាល់អវិជ្ជមានណាមួយ ដែលកើតមានឡើងជាយថាហេតុ។

សូមបញ្ជាក់ជូនថា ក្រសួងការងារបានសម្រេចបង្កើតក្រុមការងារយន្តការត្រីភាគីបូកសម្រាប់ពិភាក្សាការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារនេះឡើង ដែលមានសមាសភាពត្រីភាគីក្នុងចំនួនស្មើៗគ្នា ដើម្បីបន្តជំរុញកិច្ចសន្ទនាសង្គមក្នុងពិភាក្សានិងពិគ្រោះយោបល់លើការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ សំដៅជំរុញកំណើនផលិតភាព ភាពប្រកួតប្រជែងរបស់ជាតិ និងបង្កើនឱកាសការងាររបស់កម្មករនិយោជិត ស្របតាមសេចក្ដីត្រូវការក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា៕


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.