Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ក្រសួងការងារ រៀបចំសិក្ខាសាលាស្តីពី យុទ្ធនាការ វិធានការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ ក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ នៅតាមបណ្តារាជធានីខេត្ត

 ច័ន្ទ, 17 មិថុនា 2019 12:50  |  2989 times  |   Print  |   Email
ក្រសួងការងារ រៀបចំសិក្ខាសាលាស្តីពី យុទ្ធនាការ វិធានការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ ក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ នៅតាមបណ្តារាជធានីខេត្ត

ក្រសួងការងារ រៀបចំសិក្ខាសាលាស្តីពី យុទ្ធនាការ វិធានការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ ក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ នៅតាមបណ្តារាជធានីខេត្ត (ភ្នំពេញ,ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩)៖ ដើម្បីគ្រប់គ្រង និងអភិវឌ្ឍវិស័យសិប្បកម្មផលិតឥដ្ឋឱ្យមានបទដ្ឋានការងារល្អប្រសើរ និងធានានិរន្តរភាព លុបបំបាត់ពលកម្មកុមារនៅក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំសិក្ខាសាលាស្តីពី យុទ្ធនាការ វិធានការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ ក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ  នៅតាមបណ្តារាជធានីខេត្ត ដែលមានសិប្បកម្មផលិតឥដ្ឋ លើកទីមួយ ឆ្នាំ២០១៩។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង៖

   ១.ផ្តល់ការណែនាំដល់មន្រ្តីអធិការកិច្ចការងារ និងសមត្ថកិច្ចពាក់ព័ន្ធ ដែលទទួលសិទ្ធិជានគរបាលយុត្តិធម៌ ធ្វើអន្តរាគមន៍ក្នុងការដកហូត ទប់ស្កាត់ និងសមាហរណកម្មកុមាររងគ្រោះ និងងាយរងគ្រោះនៅក្នុង វិស័យសិប្បកម្មផលិតឥដ្ឋ

   ២.បង្កើនការយល់ដឹង និងលើកកម្ពស់យុទ្ធនាការប្រឆាំងនឹងពលកម្មកុមារ តាមរយៈការកំណត់និយមន័យពលកម្មកុមារ ការលាតត្រដាងអំពីមូលហេតុ និងផលប៉ះពាល់នៃពលកម្មកុមារ គោលនយោបាយ និងបទដ្ឋានគតិយុត្តិ និងវិធានការនានា ដើម្បីប្រឆាំងនឹងពលកម្មកុមារនៅក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ  

   ៣.សហការ និងចូលរួមអនុវត្តវិធានការអធិការកិច្ចការងារ យន្តការទប់ស្កាត់ និងបង្ក្រាបបទល្មើស និងប្រព័ន្ធត្រួតពិនិត្យ តាមដានពលកម្មកុមារនៅកន្លែងធ្វើការ (សិប្បកម្មផលិតឥដ្ឋ) នៅសាលារៀន និងនៅតាមសហគមន៍ដែលកុមារ និងក្រុមគ្រួសាររបស់ពួកគេរស់នៅ ជូនស្ថាប័នថ្នាក់ក្រោមជាតិបន្តអនុវត្ត។  

   ៤. ការចូលរួមចំណែករបស់មន្ត្រីអធិការកិច្ចការងារ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការផ្តល់យោបល់ ចែករំលែកបទពិសោធន៍ និងឆ្លុះបញ្ចាំងវឌ្ឍនភាពថ្មីៗនៃវិស័យសិប្បកម្មផលិតឥដ្ឋ ដើម្បីអោយសេចក្តីព្រាងគោលការណ៍ណែនាំនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយក្នុងន័យលើកកម្ពស់លក្ខខណ្ឌការងារ និងឧត្តមប្រយោជន៍របស់កុមារនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

អញ្ជើញជាអធិបតីនាឱកាសបើកសិក្ខាសាលានេះដែរ លោកជំទាវ ស៊ើង សរសុចិត្តា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាង ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អ៊ិត សំហេង មានប្រសាសន៍លើកឡើងថា  កុមារ គឺជាធនធានមនុស្សដែលមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត ដើម្បីឱ្យធនធានមនុស្សប្រកបដោយសក្តានុពល ការផ្តល់កិច្ចការពារ និងការអភិវឌ្ឍកុមារ គឺជាភារកិច្ចយ៉ាងសំខាន់ ដែលតម្រូវឱ្យមានការអនុវត្តតាមបែបពហុវិស័យបញ្ចូលគ្នា ហើយសកម្មភាព អាទិភាពទាំងឡាយដែលត្រូវអនុវត្ត រួមមាន ការងាររៀបចំលិខិតបទដ្ឋានគតិយុត្ត ការកែលម្អយន្តការដែលមានស្រាប់ ការពិនិត្យតាមដាន ការពង្រឹង និងពង្រីកសេវាអប់រំ ការការពារ និងថែទាំសុខភាពកុមារ ដោយផ្តោតជាពិសេសលើកុមាររងគ្រោះ និងងាយ រងគ្រោះ។

លើសពីនេះទៀត ក្នុងនាមរដ្ឋភាគី ព្រះរាជាណាចក្រកម្ពុជា បានផ្តល់សច្ចាប័នលើ យុទ្ធុបករណ៍អន្តរជាតិនានា ដើម្បីការពារកុមារពីការកេងប្រវ័ញ្ចពលកម្មកុមារ និងលើកកម្ពស់សិទ្ធិជាមូលដ្ឋានរបស់ពួកគេ ជាអាទិ៍ អនុសញ្ញាស្តីពីសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ អនុសញ្ញាលេខ ១៣៨ ១៨២ និង២៩របស់អង្គការអន្តរជាតិខាងការងារដែលពាក់ព័ន្ធនឹងការហាមប្រាម និងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ។ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការលុបបំបាត់ពលកម្មកុមារជាបញ្ហាដ៏សំខាន់មួយ នៅក្នុងចំណោមបញ្ហាសំខាន់ជាច្រើនរបស់កម្ពុជា ជាពិសេសគឺកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងដំណើឆ្ពោះទៅការបញ្ចប់ពលកម្មកុមារនៅឆ្នាំ២០២៥ ដែលស្របនឹងគោលដៅអភិវឌ្ឍន៍សាកលប្រកបដោយចីរភាព(២០១៥-២០៣០)។

លោកជំទាវរដ្ឋលេខាធិការ បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមទាំងអស់គ្នា សហការយ៉ាងជិតស្និត និងអនុវត្តឱ្យបានហ្មត់ចត់ តាមទិសដៅនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលដោយមានឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមអនុវត្តប្រឆាំងដាច់ខាតទៅនឹងសកម្មភាពគ្រប់រូបភាពក្នុងការប្រើប្រាស់ពលកម្មកុមារនៅក្នុងវិស័យសិប្បកម្មផលិតឥដ្ឋឱ្យបានជោគជ័យដែលជាកាតព្វកិច្ចចូលរួមទប់ស្កាត់កុមារពី ទង្វើដែលនាំឱ្យអន្តរាយដល់ឱកាសសិក្សា សុខភាព សុខុមាលភាព និង ការអភិវឌ្ឍរបស់កុមារ។ លោកជំទាវសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ខ្លឹមសារនៃសិក្ខាសាលានេះនឹងត្រូវបានប្រើប្រាស់ជាប្រយោជន៍ រួមទាំងមានការ ប្តេជ្ញាចិត្តយ៉ាងធំធេងក្នុងការអនុវត្តសកម្មភាពជាក់លាក់ប្រកបដោយជោគជ័យ ដើម្បីរួមចំណែកធ្វើឱ្យវិស័យសំណង់នៅកម្ពុជាគ្មានពលកម្មកុមារ៕


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.