Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ឯកឧត្តមបណ្ឌិត អ៊ិត សំហេង អញ្ជើញសំណេះសំណាលជាមួយប្រតិភូតំណាងសហព័ន្ធ និងសមាគមនិយោជកមកពីបណ្តាប្រទេសក្នុងតំបន់ចំនួន១៧ប្រទេស

 អង្គារ, 22 មករា 2019 20:17  |  2860 times  |   Print  |   Email
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង អញ្ជើញសំណេះសំណាលជាមួយប្រតិភូតំណាងសហព័ន្ធ និងសមាគមនិយោជកមកពីបណ្តាប្រទេសក្នុងតំបន់ចំនួន១៧ប្រទេស

(ភ្នំពេញ)៖ ក្នុងពិធីអញ្ជើញ ចូលរួមសំណេះសំណាលជាមួយប្រតិភូតំណាងសហព័ន្ធ និងសមាគមនិយោជកមកពីបណ្តាប្រទេសក្នុងតំបន់ចំនួន១៧ រួមមាន ចិន ឥណ្ឌា ឥណ្ឌូនេស៊ី កូរ៉េ ឡាវ ម៉ាឡេស៊ី មិចស៊ីកូ ម៉ុងហ្គោលី មីយ៉ាន់ម៉ា នេប៉ាល់ បង់ក្លាដេស ប៉ាគីស្ថាន ស្រីលង្ការ ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ក្រោមកិច្ចសហការរៀបចំពីសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) និងសមាគមសម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេសក្រៅប្រទេស និងភាពជាដៃគូប្រកបដោយនិរន្តរភាព (AOTS) ក្នុងគោលបំណងសិក្សារួមគ្នាស្តីពីសាកលភាវូបនីយកម្ម និងបច្ចេកវិទ្យាថ្មី ក្នុងការផ្លាស់ប្តូរបរិយាកាសប្រកួតប្រជែងរបស់ទីផ្សារ នាល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានវាយតម្លៃខ្ពស់ចំពោះការរៀបចំ ឱ្យមានវេទិកាដ៏មានសារៈសំខាន់នេះ ដើម្បីសិក្សាស្វែងយល់ ប្រៀបធៀប និងធ្វើការចែករំលែកស្ថានភាពការងាររបស់ប្រទេសនីមួយៗ ដើម្បីឱ្យអ្នកចូលរួមអាចមានចំណេះដឹងអំពីទំនាក់ទំនងវិជ្ជាជីវៈ ការគ្រប់គ្រងធនធានមនុស្ស ប្រព័ន្ធគ្រប់គ្រងការងារត្រីភាគី។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា វេទិការនេះ ពិតជាបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើតនូវឱកាសដល់ការទាក់ទាញអ្នកវិនិយោគអន្តរជាតិ ព្រមទាំងរឹតបន្តឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងសមាគមនិយោជកនៅក្នុងតំបន់ សហព័ន្ធនិយោជក និងសមាគមពាណិជកម្មកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកម្មវិធី បណ្តាញទំនាក់ទំនងជាលក្ខណៈអន្តរជាតិមួយនេះឡើង។ វេទិការនេះ ទៀតសោតក៏នឹងផ្តល់ឱកាសអោយម្ចាស់អាជីវកម្មកម្ពុជា អាចកសាងបណ្តាញទំនាក់ទំនង និងស្វែងរកដៃគូសហការវិនិយោគ នាពេលអនាគតពី បណ្តាប្រទេសចូលរួមទាំងនេះផងដែរ។ បច្ចុប្បន្នកម្ពុជា កំពុងបន្តអភិវឌ្ឍប្រទេសជាតិឆ្ពោះទៅពេលខាងមុខប្រកបដោយសុទិដ្ឋិនិយម ដោយផ្អែកលើកត្តាមួយចំនួនរួមមាន ៖

ទី១-កត្តាខាងក្នុង សន្តិភាព និងស្ថេរភាព ជាគន្លឹះសម្រាប់ការវិនិយោគ និងជំរុញដោយកត្តាផលិតកម្ម។

ទី២- ការបន្តធ្វើឱ្យប្រសើឡើងនូវលក្ខខណ្ឌការងារ និងទំនាក់ទំនង វិជ្ជាជីវៈ ជាក៏កត្តាទាក់ទាញវិនិយោគទុនបរទេស និងការឈោងចាប់យក ចំណែកទីផ្សារសកលលោក ដែលនិយមប្រើប្រាស់ផលិតផលចេញពីប្រភព ពីប្រទេសដែលគ្មានការរំលោភបំពានសិទ្ធកម្មករ តាមបទដ្ឋានអន្តរជាតិ។

ទី៣- កត្តាខាងក្រៅ ស្ថានភាពសេដ្ឋកិច្ចពិភពលោកដែលបន្តមានភាពមិនប្រាកដប្រជាកាន់តែមានភាពស្មុគស្មាញ និងប្រែប្រួលឆាប់រហ័សដោយសារការកើតឡើងនូវសង្គ្រាមពាណិជ្ជកម្ម ការដំឡើងអត្រាការប្រាក់ការកើនឡើងថ្លៃប្រេង និងកំណើនយឺតនៅក្នុងប្រទេសអភិវឌ្ឍជាដើម។ ក្នុង បរិការណ៍នេះ រាជរដ្ឋាភិបាលកម្ពុជា បានកែទម្រង់នូវកិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការកាត់បន្ថយបែបបទពាណិជ្ជកម្ម ថ្លៃសេវារដ្ឋបាល និងថ្លៃអគ្គិសនី ជាដើម។

ទន្ទឹមនេះការកើតមានឡើងនូវបដិវត្តន៍ឧស្សាហកម្មទី៤ ដោយសារការរីកចម្រើនបច្ចេកវិទ្យាថ្មីយ៉ាងឆាប់រហ័ស កំពុងជះឥទ្ធិពលដល់ការផ្លាស់ប្តូរយ៉ាងខ្លាំងទៅលើរបៀបរបបនៃប្រតិបត្តិការអាជីវកម្ម និងការងារគ្រប់ប្រភេទ។ ស្ថិតក្នុងបរិការណ៍នេះ ដើម្បីបន្តរក្សាបាននូវភាពប្រកួតប្រជែង កម្ពុជាប្តេជ្ញាខិតខំអនុវត្តឱ្យ បានជោគជ័យនូវគោលនយោបាយជាតិដែលបានដាក់ចេញកន្លងមក ជាពិសេសគោលនយោបាយជាតិ ស្តីពីការអភិឌ្ឍន៍ឧស្សាហកម្ម គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ និងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សំដៅសម្រេចឱ្យបាននូវក្តីប្រាថ្នារបស់កម្ពុជា ក្នុងការប្រែក្លាយ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.