Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


កម្ពុជា-ចិន ចុះហត្ថលេខារួមគ្នាផ្តល់ការបណ្តុះបណ្តាលជំនាញបន្ថែមលើវិស័យកសិកម្មនៅកម្ពុជា

 អង្គារ, 30 តុលា 2018 11:34  |  3175 times  |   Print  |   Email
កម្ពុជា-ចិន ចុះហត្ថលេខារួមគ្នាផ្តល់ការបណ្តុះបណ្តាលជំនាញបន្ថែមលើវិស័យកសិកម្មនៅកម្ពុជា

ទីស្ដីការក្រសួង៖ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី៣០ តុលា ឆ្នាំ២០១៨នេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Liu Gaodao អនុប្រធានអង្គការ CATAS (Chinese Academy of Tropical Agricultural Sciense )នៃប្រទេសចិន បានចុះអនុស្សរណៈនៃការយោគយល់គ្នាក្រោមកិច្ចសហប្រតិបត្តិការរយៈពេល០៥ឆ្នាំ ផ្តោតលើការបណ្តុះបណ្តាលលើវិស័យកសិកម្ម។

មុនចាប់ផ្តើមចុះហត្ថលេខាលើអនុស្សរណៈនេះ ឯកឧត្តមរដ្ឋមន្ត្រីបាន សម្តែងការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការនេះ ដែលឆ្លើយតបទៅនឹងតម្រូវការរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយនេះជាការចែករំលែកមួយរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលចិនពិតជាមានការអភិវឌ្ឍខ្ពស់ចំពោះវិស័យកសិកម្មនេះ។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍លើកឡើងថា វាជាការរួមចំណែកកាន់តែជ្រាលជ្រៅ លើកិច្ចសហប្រតិបត្តិការរវាកម្ពុជា-ចិន កាន់តែមានការរីកចម្រើនទៅមុខជាបន្តបន្ទាប់ ដែលថ្នាក់ដឹកនាំយើងទាំងពីរចាត់ទុកថាជាយុទ្ធសាស្ត្រដែកថែប។គម្រោងមួយនេះក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្រ ផ្លូវមួយខ្សែក្រវ៉ាត់មួយ ដែលជាគំនិតផ្តួចផ្តួចរបស់ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជិនពីង ដែលកម្ពុជាជាដៃគូមួយនៅក្នុងយុទ្ធសាស្ត្រមួយនេះ កន្លងមកមិនត្រឹមតែសហប្រតិ្តបត្តិការ លើវិស័យនយោបាយ សេដ្ឋកិច្ច វិនិយោគ ទេសចរ ឥលូវឈានចូលការអភិវឌ្ឍវិស័យធនធានមនុស្សថែមទៀត។

នៅក្រោយចប់ពិធីចុះហត្ថលេខា ឯកឧត្តម ឡៅ ហ៊ីម អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា មូលហេតុភាគីចិនចុះហត្ថលេខាជាមួយក្រសួងការងារ ដោយសារក្រសួងមានសាលាជាច្រើនលើការបណ្តុះបណ្តាលធនធានមនុស្ស គ្របដណ្តប់នៅទូទាំងប្រទេស។ ហើយគោលដៅនៃពិធីនាពេលនេះ គឺចង់បង្កើនសមត្ថភាពក្នុងការកែច្នែផលិតផលកសិកម្ម និងលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយនិរន្តរភាពទាំងនៅប្រទេសចិន និងកម្ពុជា ពិសេសទៅលើប្រជាកសិករខ្មែរឲ្យគាត់ចេះខាងច្នៃផ្នែកដាំដុះ ក៏ដូចជាផ្នែកប្រមូលធ្វើយ៉ាងណាឲ្យការប្រមូលផលឲ្យត្រូវនឹងនិន្នាការពេលបច្ចុប្បន្ននិងអនាគត ដូចជាការប្រើប្រាស់ជី និងការប្រើប្រាស់ពូជជាដើម។ ជាមួយគ្នានេះ លោកអនុប្រធានអង្គការ CATAS បានរៀបរាប់ថា CATASគឺជាវិទ្យាស្ថានស្រាវជ្រាវតំបន់ត្រូពិចនៃប្រទេសចិន ឈរលើលំដាប់ថ្នាក់ធំជាងគេនៅចិន ដែលទទួលការសិក្សាស្រាវជ្រាវលើ វិស័យកសិកម្ម និងជំនាញបច្ចេកទេសផ្សេងៗដែលទាក់ទងផ្នែកកសិកម្មដោយមានវិទ្យាស្ថាន ក្រោមអង្គការ ចំនួន១៣វិទ្យាស្ថានលើជំនាញខុសៗគ្នា។

សូមបញ្ជាក់ថា ក្រោយពិធីចុះហត្ថលេខានេះ ភាគីទាំងពីរ កម្ពុជា-ចិន នឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាជាច្រើន រួមមាន៖ការផ្លាស់ប្តូរសម្ភារៈសិក្សាស្រាវជ្រាវ ឯកសារ និងព័ត៌មានពាក់ព័ន្ធ, កម្មវិធីផ្លាស់ប្តូរគ្រូ និងអ្នកបច្ចេកទេស និងអ្នកវិទ្យាសាស្ត្រ, វគ្គបណ្តុះបណ្តាលរួមគ្នាសម្រាប់អ្នកគ្រប់គ្រង់ជាន់ខ្ពស់ និងមន្ត្រីបច្ចេកទេសនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការបណ្តុះបណ្តាលពីចម្ងាយ (Web distance training) ដែលគាំទ្រដោយអង្គការCATAS៕


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.