Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ឯកឧត្តមបណ្ឌិត អ៊ិត សំហេង អញ្ជើញសំណេះសំណាល និងរៀបចំពិធីបុណ្យភ្ជុំបិណ្ឌ ជូនពលករកម្ពុជានៅថៃ

 អាទិត្យ, 07 តុលា 2018 13:48  |  3502 times  |   Print  |   Email
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង អញ្ជើញសំណេះសំណាល  និងរៀបចំពិធីបុណ្យភ្ជុំបិណ្ឌ ជូនពលករកម្ពុជានៅថៃ

នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨នេះ ឯកឧត្តម បណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគណៈប្រតិភូ រួមជាមួយនិង មន្រ្តីស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសថៃ និងអាជ្ញាធរដែនដីរបស់ប្រទេសថៃ បានរៀបចំពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ជូនដល់ បងប្អូនពលករ ពាណិជ្ជករ និស្សិតកម្ពុជា ប្រមាណជាង៧ពាន់នាក់ ដែលប្រព្រឹត្តទៅ នៅវត្តស៊ីសុដារាម សង្កាត់បាឃុននន្ទ ខណ្ឌបាងកក ប្រទេសថៃ។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលបានគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូនពលករ ពាណិជ្ជករ និងនិស្សិតដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃទាំងអស់ជាដារាបរៀងមក។

ឯកឧត្តមបណ្ឌិត អុិត សំហេង បានមានប្រសាសន៍ ថ្លែងអំណរអរព្រះគុណ និងអរគុណ គណៈកម្មការវត្ត សមាគមខេមរៈនិស្សិត សមាគមមិត្តភាពកម្ពុជា ថៃ អាជ្ញាធរថៃ ដែលបានបង្កលក្ខណៈជូនបងប្អូនខ្មែរ រៀបចំពិធីបុណ្យភ្ជុំបិណ្ឌតាមគន្លងប្រពៃណី ហើយដែលពិធីបុណ្យនេះ ជាបុណ្យប្រពៃណីខ្មែរដែល តែងតែជួបជុំគ្រួសារ ធ្វើពិធីដាក់បិណ្ឌ ឧទ្ទិសកុសលជូនដល់ បុព្វការីជនដែលបានចែកឋាន ទៅកាន់សុគតិភព។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ បញ្ជាក់ដល់បងប្អូន ជាពលករ ពាណិជ្ជករ និងនិសិស្សិតដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃថា ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរឆ្នាំនេះប្រព្រឹត្តទៅក្នុងបរិយាកាសល្អ ដោយរាជរដ្ឋាភិបាល បានសម្រួលដល់ បងប្អូនប្រជាពលរដ្ឋ ទៅធ្វើបុណ្យ បានឈប់បីថ្ងៃ បើកប្រាក់ខែមុនពិធីបុណ្យ និងផ្ដល់ឡានក្រុង រថភ្លើង ជិះមិនបង់ប្រាក់ ក្នុងឱកាសទៅលេងស្រុកកំណើតផង។

ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ បញ្ជាក់ជូនដល់ ពលករ ពាណិជ្ជករ និងនិស្សិតថាបន្តថា បច្ចុប្បន្ននេះ ប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពភាព តាមរយៈ ការបោះឆ្នោត ថ្ងៃ ២៩កក្កដា កន្លងទៅ ដោយគណបក្សប្រជាជនកម្ពុជា ទទួលជោគជ័យ ១០០% ប្រជាជនជាង៨៣% បានទៅបោះឆ្នោត។ ថ្ងៃទី៦កញ្ញា រាជរដ្ឋាភិបាល អាណត្តិថ្មីទី៦ បានបង្កើតឡើង ដោយជោគជ័យ ដោយសម្ដេចតេជោ ហ៊ុនសែន បានបន្តជានាយករដ្ឋមន្ត្រី អណត្តិទី៦ បន្តទៀត ហើយសម្តេចបានដាក់ចេញ កម្មវិធីនយោបាយនានាជាច្រើនដើម្បី ការពារ កសាងប្រទេស និងលើកកំពស់ ជីវភាពរបស់ប្រជាជន។

រាជរដ្ឋាភិបាលបានបន្តអនុវត្ត គោលនយោបាយ ផ្ដល់ឱកាសជូនបងប្អូន ប្រជាពលរដ្ឋរកការងារដែលពេញចិត្តនៅក្រៅប្រទេស ជាពិសេសបងប្អូនពលករខ្មែរនៅថៃ ដែលបាន រកបានការងារស្របច្បាប់ តស៊ូរកចំណូលផ្ដល់ជូនគ្រួសារ ជាពលរដ្ឋខ្មែរដ៏ឆ្នើមដែលមានទឹកចិត្តស្នេហាជាតិមាតុភូមិ តាមរយៈការងារបងប្អូនបានផ្ញើប្រាក់ គ្រួសារវិញសរុប ប្រមាណជា២ពាន់លានដុល្លារក្នុងមួយឆ្នាំ ដែលនេះក៏បានរួមចំនែកមួយយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិផងដែរ។ ឯកឧត្តម បានបញ្ជាក់បន្តថា ដើម្បីការពារ រក្សាការងារ និងប្រាក់ចំណូលរបស់បងប្អូន កម្ពុជាយើង នឹង បន្តកិច្ចសហប្រតិបត្តិការ លើវិសយ័ការងារ និងពលកម្មរវាងប្រទេសទាំងពីរ គឺ ៤ឆ្នាំកន្លងទៅ កម្ពុជា-ថៃ បានសម្រេចជោគជ័យ ក្នុងការដោះស្រាយបញ្ហាពលករពិសេស ការផ្ដល់ភាពស្របច្បាប់ជូនបងប្អូន ជាងកន្លះលាននាក់ មកទល់ពេលនេះ បងប្អូន នៅថៃមាន ១លាន ៨ម៉ឺននាក់ សុទ្ធតែស្របច្បាប់ទាំងអស់ ។

រជរដ្ឋាភិបាលកម្ពុជា បានចាត់តាំងទីប្រឹក្សាទទួលបន្ទុកពលករអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ មន្រ្តីនៃនាយកដ្ឋានមុខរបរ និងហត្ថពលកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងតំណាងក្រុមហ៊ុនហាយសឹលូសិន ហូលឌីង ខូអិលធីឌី ជាមន្រ្តីបង្គោល ដើម្បីចាំសម្របសម្រួល និងជួយដល់ពលករក្នុងពេលមានបញ្ហា និងតម្រូវការចាំបាច់នានា។

ពាក់ព័ន្ធនឹងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម បងប្អូនពលករយើងនឹងទទួលបានអត្ថប្រយោជន៍ចំនួន៧រួមមាន៖ ព្យាបាលជំងឺ មាតុភាព ពិការភាព បាត់បង់ជីវិត សោធននិវត្ត ភាពអត់ការងារធ្វើ និងការថែទាំកុមារ តែពលករត្រូវបង់វិភាគទាន ៥% នៃប្រាក់ខែ ដើម្បីជូនដល់រដ្ឋាភិបាលថៃ ហើយរបបនេះបងប្អូននឹងទទួលបានជារៀងរហូតទោះបីចប់ការងារនៅថៃ វិលត្រឡប់ទៅកម្ពុជាវិញក៏ដោយ។ នៅក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ ក៏បានអំពាវនាវដល់បងប្អូនរស់នៅ និងធ្វើការដោយគោរពច្បាប់ រក្សាសាមគ្គីភាព រវាងខ្មែរ និងខ្មែរ រវាងខ្មែរ និងថៃ រស់នៅក្នុងភាពសប្បាយរីករាយក្នុងសហគមន៍ និងតាមកន្លែងធ្វើការ គិតគូរពីបញ្ហា សុខភាព ជាចម្បង និងឆ្លៀតពេលទៅលេងស្រុកកំណើតនៅក្នុងឱកាសបុណ្យទាន និងថ្ងៃឈប់ម្រាកផងដែរ។ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានជូនពរដល់បងប្អូនពលករខ្មែរទាំងអស់នៅគ្រប់ទិសទី ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាត់ខ្មែរ សូមទទួលបាននូវពុទ្ធពរ និងពរជ័យទាំង៥ ប្រការគឺ អាយុ វណ្ណះ សុខះ ពលះ និងបដិភាណះ កុំបីឃ្លៀងឃ្លាតឡើយ៕


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.