បងប្អូនកម្មករនិយោជិតដែលបានមកបើកមានទឹកមុខសប្បាយរីករាយមកទទួលប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ដែលរៀបចំ និងសម្របសម្រួលជូនដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ក្រសួងក៏មានផ្ដល់ជូននូវទឹកសុទ្ធ ភេសជ្ជៈ និងអាហារសម្រន់ជូនបងប្អូនផងដែរ ព្រមទាំងណែនាំពីឱកាសការងារថ្មី សម្រាប់បងប្អូនកម្មករនិយោជិត ដែលមិនទាន់មានការងារ តាមរយៈមជ្ឈមណ្ឌលការងារចល័ត នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ដែលនៅប្រចាំការនៅខាងមុខសាលាស្រុកអង្គស្នួលស្រាប់។
បងប្អូនកម្មករនិយោជិតសូមថ្លែងអំណរគុណដល់ក្រសួងការងារ ដែលបានសម្របសម្រួលពន្លឿននីតិវិធីបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ រួមទាំង ឱកាសការងារថ្មី៕
#MLVT #HENGSour