នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម លើកទី១៦ អាណត្តិទី១ ដើម្បីពិភាក្សាលើរបៀបវារៈ៖
១. សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការពង្រឹងវិសាលភាពរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព សម្រាប់បុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈ។
២. បញ្ហាផ្សេងៗ។
គួរជម្រាបជូនដែរថា សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការពង្រឹងវិសាលភាពរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព សម្រាប់បុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈ មានគោលបំណងពង្រីកវិសាលភាពអនុវត្តបន្ថែមចំពោះបុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈសម្រាប់របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព៕