(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល ប.ស.ស បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម(ប.ស.ស) លេីកទី១ អាណត្តិទី១ តាមរបៀបវារៈដូចខាងក្រោម÷
១-ការពិនិត្យនិងអនុម័តលេី:
-សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃបេឡាជាតិសន្តិសុខសង្គម
-សេចក្តីព្រាងបទបញ្ជាផ្ទៃក្នុងនៃបេឡាជាតិសន្តិសុខសង្គម
២-ការពិនិត្យ និងអនុម័តលេីសេចក្តីព្រាងសេចក្តីសម្រេចស្តីពីបែបបទ និងនីតិវិធីនៃការប្រជុំក្រមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម
៣-បញ្ហាផ្សេងៗ
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងនូវការកោតសរសេីរ និងអរគុណដល់សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ ដែលបានខិតខំរៀបចំនូវសេចក្តីព្រាងឯកសារទាំងនេះឡេីង ដេីម្បីដាក់ជូនកិច្ចប្រជុំក្រុមប្រឹក្សាភិបាលពិនិត្យ និងពិភាក្សានាពេលនេះ។
អង្គប្រជុំបានពិនិត្យ និងផ្តល់យោបល់លេីរបៀបវារៈនីមួយៗ ដោយអនុលោមតាមច្បាប់ និងបទដ្ឋានគតិយុត្តិដែលមានជាធរមាន ដេីម្បីធ្វេីយ៉ាងណាឲ្យលិខិតបទដ្ឋានទាំងនេះអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព។
ទន្ទឹមនេះដែរ ឯកឧត្តមប្រធាន ក៏បានស្នេីដល់សមាជិកក្រុមប្រឹក្សាភិបាល ត្រូវបន្តសិក្សាស្រាវជ្រាវ និងរៀបចំលិខិតបទដ្ឋានបន្ថែមទៀតឲ្យបានគ្រប់ជ្រុងជ្រោយ ស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម និងរៀបចំយន្តការអនុវត្តតាមគោលការណ៍នានារបស់រាជរដ្ឋាភិបាល សំដៅធានាបាននូវសុខុមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋប្រកបដោយចីរភាព៕