Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី «បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ»

 អង្គារ, 11 កុម្ភៈ 2025 16:12  |  396 times  |   Print  |   Email
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី «បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ»

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ  ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំសិក្ខាសាលាត្រីភាគីស្តីពី «បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ» ក្រោមអធិបតីភាព លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋមន្រ្តីស្តីទីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ សិក្ខាសាលានេះ ក៏មានវត្តមានចូលរួមពីមន្រ្តីរាជការនៃក្រសួងការងារ, អង្គការអន្តរជាតិខាងការងា(ILO), តំណាងសហជីព, សភាពាណិជ្ជកម្មអន្តរជាតិ, និងតំណាងអ្នកបញ្ជាទិញ ម្ចាស់ម៉ាកផងដែរ។ 

ថ្លែងនៅក្នុងអង្គសិក្ខាសាលាត្រីភាគី លោកជំទាវរដ្ឋមន្រ្តីស្តីទី បានគូសបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំសិក្ខាសាលាត្រីភាគីនេះឡើងក្នុងគោលបំណង ដើម្បីបន្តពិគ្រោះយោបល់តាមរយៈកិច្ចសន្ទនាសង្គមក្នុងយន្តការត្រីភាគី សំដៅសម្រេចឱ្យបាននូវប្រកាសពាក់ព័ន្ធនឹងនីតិវិធីនៃការដោះស្រាយវិវាទបុគ្គល និងវិវាទការងាររួម ដែលមានលក្ខណៈពេញលេញ និងគ្រប់ជ្រុងជ្រោយ ដើម្បីធានាសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ។ 

លោកជំទាវរដ្ឋមន្រ្តីស្តីទីមានប្រសាសន៍បន្ថែមថា ដើម្បីធានានូវនិរន្តរភាព លើយន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកិច្ចពិគ្រោះយោបល់ជាបន្តបន្ទាប់ជាមួយអន្តរក្រសួង ដៃគូសង្គម និងភាគីពាក់ព័ន្ធ រួមទាំងក្រុមប្រឹក្សាអាជ្ញាកណ្តាល  មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងអង្គការអន្តរជាតិខាងការងារ (ILO) ជាច្រើនលើកផងដែរ។ 

លោកជំទាវរដ្ឋមន្រ្តីស្តីទី ថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណផងដែរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីផ្សះផ្សាវិវាទនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងមន្ត្រីផ្សះផ្សាវិវាទនៅតាមបណ្តាមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី ខេត្ត, ក្រុមប្រឹក្សាអាជ្ញាកណ្តាល ក៏ដូចជាភាគីពាក់ព័ន្ធនៃវិវាទ ដែលបានចូលរួមយ៉ាងសកម្មក្នុងតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ ដែលស្តែងឱ្យចេញនូវលទ្ធផលដ៏ល្អប្រសើរក្នុងការដោះស្រាយវិវាទការងារ ដែលធានាបាននូវភាពភាពសុខសាន្តក្នុងវិស័យការងារ នាពេលកន្លងមក។ 

មុននឹងបញ្ចប់ លោកជំទាវរដ្ឋមន្ត្រីស្តីទី បានស្នើសុំជាថ្មីម្តងទៀត ឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមសហការគ្នា ដោយផ្អែកលើមូលដ្ឋានគតិយុត្តជាធរមាន ក្នុងស្មារតីការពារផលប្រយោជន៍រួមសំដៅធានាបានសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ដែលនេះត្រូវបានទទួលស្គាល់ថាជាកត្តាស្នូលក្នុងការទាក់ទាញវិនិយោគិន។ 

ទន្ទឹមនឹងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការជាមួយគ្រប់ដៃគូពាក់ព័ន្ធ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង មតិយោបល់ និងស្វែងរកដំណោះស្រាយទាន់ពេលវេលា និងមានប្រសិទ្ធភាពសម្រាប់បញ្ហាទាំងឡាយ ស្របតាមតួនាទីភារកិច្ចរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសូមស្វាគមន៍រាល់សកម្មភាពរួបរួមគ្នា ដើម្បីជាប្រយោជន៍ជូនដល់កម្មករនិយោជិត និងសង្គមទាំងមូល៕

#MLVT #HENGSour

ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.