ឯកឧត្តម ហួត សុីនាថ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយឱកាសអាហារូបករណ៍របស់រាជរដ្ឋាភិបាលជប៉ុន JDS ដល់មន្រ្តីរាជការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ កិច្ចប្រជុំផ្សព្វផ្សាយឱកាសអាហារូបករណ៍នេះ ធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។
ឯកឧត្តម ហួត សុីនាថ មានប្រសាសន៍ថា អាហារូបករណ៍ JDS របស់រាជរដ្ឋាភិបាលជប៉ុននេះ ត្រូវបានបង្កើតឡើងដើម្បីអនុញ្ញាតឱ្យមន្រ្តីរាជការដាក់ពាក្យប្រឡងប្រកួតប្រជែងទៅសិក្សានៅប្រទេសជប៉ុន ក្នុងគោលបំណងពង្រឹងសមត្ថភាពរបស់មន្ត្រីរាជការនៅតាមស្ថាប័នរដ្ឋនានានៅប្រទេសកម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការ លើកទឹកចិត្តឱ្យមន្រ្តីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដាក់ពាក្យប្រឡងឱ្យបានច្រើន ពីព្រោះនេះជាឱកាសល្អក្នុងការអភិវឌ្ឍន៍សមត្ថភាពបន្ថែមទៀតនាពេលអនាគត៕
#MLVT #HENGSour