Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ក្រសួងការងារ-អង្គការហ្គូដណេប៊ឺសកម្ពុជា រួមគ្នាអនុវត្តគម្រោងលើកកម្ពស់ជំនាញវិជ្ជាជីវៈដល់យុវជន តាមរយៈការពង្រឹងគុណភាព គ្រឹះស្ថានTVET និងការយល់ដឹងរបស់សហគមន៍

 សុក្រ, 17 ធ្នូ 2021 11:11  |  5887 times  |   Print  |   Email
ក្រសួងការងារ-អង្គការហ្គូដណេប៊ឺសកម្ពុជា រួមគ្នាអនុវត្តគម្រោងលើកកម្ពស់ជំនាញវិជ្ជាជីវៈដល់យុវជន តាមរយៈការពង្រឹងគុណភាព គ្រឹះស្ថានTVET  និងការយល់ដឹងរបស់សហគមន៍

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការហ្គូដណេប៊ឺសកម្ពុជា បានចុះកិច្ចព្រមព្រៀង អនុវត្តគម្រោងលើកកម្ពស់ជំនាញវិជ្ជាជីវៈយុវជនកម្ពុជា តាមរយៈការពង្រឹងគុណភាព គ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ(TVET) និងការយល់ដឹងរបស់សហគមន៍។ អនុស្សរណៈនៃការយោគយល់នេះ មានរយៈពេល៣ឆ្នាំ ចាប់ពីខែធ្នូ ឆ្នាំ២០២១ ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រូវបានចុះហត្ថលេខារវាង ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោក JANG DONGWON នាយកប្រចាំប្រទេស អង្គការហ្គូដណេប៊ឺសកម្ពុជា(GNC) នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ នៅទីស្តីការក្រសួងការងារ។ 

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានធ្វើការវាយតម្លៃខ្ពស់ចំពោះអង្គការហ្គូដណេប៊ឺសកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មជួយគាំទ្រដល់វិស័យជាច្រើនដល់សង្គម និងការអភិវឌ្ឍកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលចាត់ទុកអង្គការក្រៅរដ្ឋាភិបាលជាដៃគូអភិវឌ្ឍ និងជាដៃគូសន្ទនាគ្នាមួយដ៏មានសារសំខាន់។ 

លោក JANG DONGWON បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានរៀបចំកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនេះឡើងប្រកបដោយអត្ថន័យក្រៃលែង។ កន្លងមក ខាងអង្គការរបស់លោកមិនទាន់មានកិច្ចសហប្រតិបត្តិការជាផ្លូវការជាមួយខាងក្រសួងនៅឡើយទេ ដូច្នេះការចុះហត្ថលេខានេះជាការបើកផ្លូវមួយសម្រាប់អង្គការក្នុងការសម្របសម្រួលជាមួយក្រុមហ៊ុនល្បីៗ ដែលកំពុងមានការចាប់អារម្មរណ៍ និងតម្រូវការខ្ពស់ចំពោះធនធានមនុស្សខាងផ្នែកTVETនេះ។ 

ឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់អង្គការហ្គូដណេប៊ឺសកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការពេញចិត្តជាខ្លាំងចំពោះអង្គការដែលបានជ្រើសរើសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាដៃគូអនុវត្តនូវគម្រោងបណ្តុះបណ្តាលធនធានមនុស្សផ្នែកTVETនេះជាមួយគ្នា ដែលឯកឧត្តមរដ្ឋមន្ត្រីចាត់ទុកថាធនធានមនុស្សផ្នែកនេះ ពិតជាដើរតួនាទីសំខាន់ណាស់ក្នុងការចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ 

 

លោក JANG DONGWON គូសបញ្ជាក់បន្ថែមថា សម្រាប់គោលដៅនៃកិច្ចសហប្រតិបត្តិការនេះ គឺដើម្បី លើកកម្ពស់គុណភាពកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់ យុវជន, លើកកម្ពស់ការទទួលបានការរៀនជំនាញវិជ្ជាជីវៈដល់យុវជន និងបង្កើនប្រព័ន្ធគាំទ្រការទទួលបានការងារដល់យុវជន។ ចំពោះសកម្មភាពដែលត្រូវអនុវត្ត រួមមាន ការជួសជុលហេដ្ឋារចនាសម្ព័ន្ធ រោងជាង និងបន្ទប់ពិសោធន៍ ព្រមទាំង បំពាក់ឧបករណ៍សម្ភារបណ្តុះបណ្តាលនៅតាមគ្រឹះស្ថានគោលដៅ (វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម, វិទ្យាស្ថានអភិវឌ្ឍន៍ មុខជំនាញកម្ពុជា-ថៃ, និងវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង), អភិវឌ្ឍកម្មវិធីសិក្សាលើកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ១,២,៣ សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស/បរិញ្ញាបត្ររង និង បរិញ្ញាបត្របច្ចេកវិទ្យា លើជំនាញ៖ ម៉ាស៊ីនត្រជាក់ អគ្គិសនី និង បច្ចេកវិទ្យាព័ត៌មាន ព្រមទាំងបណ្តុះបណ្តាលគ្រូ, រៀបចំពិពណ៌ការងារ និងឱកាសការងារ និងលើកកម្ពស់ការទទួលបានការរៀនជំនាញវិជ្ជាជីវៈ ដល់យុវជន ក្នុងរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។

សូមជម្រាបជូនដែរថា ហ្គូដណេប៊ឺសកម្ពុជា (Good Neighbors Cambodia) គឺជាអង្គការមួយក្នុងចំណោមអង្គការដៃគូផ្សេងទៀតរបស់ អង្គការ ហ្គូដណេប៊ឺស ដែលកំពុងប្រតិបត្តិការងាររបស់ខ្លួនក្នុង ៣៧ ប្រទេស ហើយបាននិងកំពុងប្រតិបត្តិការគម្រោងរបស់ខ្លួនក្នុងប្រទេសកម្ពុជាចាប់ពីឆ្នាំ២០០២ ដោយផ្តោតលើគម្រោង និងកម្មវិធីអភិវឌ្ឍន៍រយៈពេលវែងសំខាន់ៗ មួយចំនួនរួមមាន ១. កម្មវិធីគាំពារ និងការការពារកុមារ ២. កម្មវិធីអប់រំ ៣. សុខភាព ៤. ទឹកស្អាត និងអនាម័យ ៥. បរិស្ថាន ៦. កម្មវិធីបង្កើតប្រាក់ចំណូល និងការកសាងភាពជាដៃគូ ៧. ការគាំទ្រមតិ និង ៨. កម្មវិធីមនុស្សធម៌។ សកម្មភាពគម្រោងទាំងនេះ ធ្វើឡើងតាមរយៈកម្មវិធីអភិវឌ្ឍន៍សហគមន៍ (Community Development Program) ចំនួន ៦កម្មវិធី ស្ថិតក្នុងរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ បាត់ដំបង ក្រចេះ មណ្ឌលគិរី និងរតនគិរី៕


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.