Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលសញ្ញាបត្រ បច្ចេកទេស និងវិជ្ជាជីវៈ១ (C1) វគ្គពិសេសជូនដល់កម្មករនិយោជិត

 អង្គារ, 09 កុម្ភៈ 2021 12:04  |  6685 times  |   Print  |   Email
ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលសញ្ញាបត្រ បច្ចេកទេស និងវិជ្ជាជីវៈ១ (C1) វគ្គពិសេសជូនដល់កម្មករនិយោជិត

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលសញ្ញាបត្រ បច្ចេកទេស និងវិជ្ជាជីវៈ១ (C1) វគ្គពិសេសសម្រាប់កម្មករនិយោជិត ដែលរងផលប៉ះពាល់ពីការបិទ ឬព្យួរ សហគ្រាសគ្រឹះស្ថាន ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ នាសាលប្រជុំវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស មានប្រសាសន៍បញ្ជាក់ថា ថ្ងៃនេះជាលទ្ធផលថ្មីមួយទៀតដែល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រេចបាននោះគឺការផ្តល់វគ្គបណ្តុះបណ្តាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) វគ្គពិសេស សម្រាប់កម្មករនិយោជិត ដោយមិនគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២០ម៉ឺនរៀល ក្នុង១ខែ/ម្នាក់ សម្រាប់ រយៈពេល ៤ខែ ដល់កម្មករនិយោជិត ដែលបានព្យួរការងារ និងបាត់បង់ ការងារ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ លើមុខ ជំនាញបច្ចេកទេស និងវិជ្ជាជីវៈសំខាន់ៗ រួមមាន៖ វិស័យសំណង់ អគ្គិសនី មេកានិក កម្មន្តសាល ធុរកិច្ចនិងព័ត៌មានវិទ្យា និងទេសចរណ៍ ដែលទីផ្សារការងារកំពុងមានតម្រូវការខ្ពស់ ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ 

សព្វថ្ងៃនេះមានគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន១២ ដែលកំពុងផ្តល់ការបណ្តុះបណ្តាលកម្មវិធីខាងលើ ហើយបានជ្រើសរើសសិស្ស ឱ្យចូលរៀនបានចំនួន ៣.៣៦០នាក់ (ស្រី ១.៩០៣នាក់) ធៀបជាមួយនឹង ផែនការបណ្តុះបណ្តាលសរុបចំនួន ៦.៥០០នាក់។

ឯកឧត្តមបណ្ឌិត ពេជ សោភ័ន លើកឡើងបន្តថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការឱ្យ រាជរដ្ឋាភិបាល លើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបំពេញតួនាទីរបស់ខ្លួនយ៉ាងសកម្មក្នុងការលើកកម្ពស់ជីវភាពរស់នៅ សេចក្តីថ្លៃថ្នូរ និងការគាំពារសង្គមរបស់កម្មករនិយោជិត និងទេសន្តរប្រវេសន៍ខ្មែរ ការពង្រឹងភាពសុខដុមរមនា នៃទំនាក់ទំនងវិជ្ជាជីវៈ ជាក់ស្តែងក្នុងឆ្នាំ២០២០ កន្លងមកនេះ ក្រសួងបានផ្តល់ការបណ្តុះបណ្តាលបច្ចកទេស និងវិជ្ជាជីវៈ ជូនប្រជាជន កម្ពុជាជាង ៧ម៉ឺននាក់ ដោយការបណ្តុះបណ្តាលបានអនុវត្តតាមគោលការណ៍ណែនាំសុវត្ថិភាពរបស់ក្រសួងសុខាភិបាល និងការបណ្តុះ បណ្តាលតាម Online ឬពីចម្ងាយ ដើម្បីបន្តនិរន្តរភាពការបណ្តុះបណ្តាល ជំនាញសម្រាប់ការងារ ឬបង្កើតមុខរបរដោយខ្លួនឯង។ 

កិច្ចការ និងវិធានការទាំងអស់ដែលក្រសួងបានអនុវត្ត គឺដើម្បីចូលរួមចំណែកក្នុងការកសាង ធនធានមនុស្សនៅកម្ពុជាដែលមានជំនាញ និងមានសមត្ថភាពដោយ ឈរលើគោលការណ៍ តម្លាភាព គណនេយ្យភាព នីតិរដ្ឋ និងបេ្តជ្ញាបង្កើត ឱ្យបាននូវកម្លាំងពលកម្មប្រកបដោយសមត្ថភាព ផលិតភាព ឥរិយាបថ ការងារ និងមនសិការ និងសីលធម៌វិជ្ជាជីវៈខ្ពស់ ធន់នឹងបម្រែបម្រួលនៃ រចនាសម្ព័ន្ធ សេដ្ឋកិច្ច និងសង្គម។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អះអាងថា ក្នុងបរិការណ៍ និងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងនឹងការរាតត្បាត នៃជំងឺកូវីដ-១៩ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួម យ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាបាននូវការសម្រួល ដល់ដំណើរការអាជីវកម្ម ផលិតកម្ម ពាណិជ្ជកម្ម និងវិនិយោគ និងធានា បាននូវការងារជូនដល់កម្មករនិយោជិត ដោយបានកាត់បន្ថយចំនួនអ្នក គ្មានការងារធ្វើក្នុងអត្រាទាបបំផុត ហើយអាចរក្សាបានលំនឹងជីវភាពរស់នៅ របស់បងប្អូនកម្មករនិយោជិតដោយខិតខំអនុវត្តបានជោគជ័យ នូវកញ្ចប់ វិធានការទាំង ៧ជុំ របស់រាជរដ្ឋាភិបាល ជាពិសេសការជំរុញក្នុងការអនុវត្ត គោលនយោបាយជាតិគាំពារសង្គម និងវិធានការជំនួយសង្គមដល់កម្មករ និយោជិតក្នុងគោលបំណង (១) ជួយទំនុកបម្រុងដល់ជីវភាពប្រចាំថ្ងៃរបស់កម្មករនិយោជិត (២) ជួយទំនុកបម្រុងគ្រួសារក្រីក្រ និងជនងាយរងគ្រោះ និង(៣) ជួយទ្រទ្រង់ និងស្ដារអាជីវកម្ម និងធុរកិច្ច ឱ្យងើបឡើងវិញដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងបរិការណ៍ក្រោយពីវិបត្តិ ដោយក្នុងនោះ៖

- បានបើកផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៤០ដុល្លារអាមេរិក ក្នុង១ខែ/ម្នាក់ ដល់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ចំនួន ៣៤០. ០៣២ នាក់ ដែលស្មើនឹងថវិកា ៩៥ពាន់លានរៀល (ប្រមាណជា ២៣លានដុល្លារអាមេរិក) ក្នុងអំឡុងពេលដែលរោងចក្រ សហគ្រាសផ្អាកសកម្មភាពអាជីវកម្ម និងព្យួរកិច្ចសន្យាការងារ

 

- បានរៀបចំការបណ្តុះបណ្តាលជំនាញទន់ ដល់កម្មករនិយោជិតសរុប ចំនួន ៦៦.៦០៧នាក់ (ស្រី ៥៣.៦១០នាក់) មកពីរោងចក្រ សហគ្រាស ចំនួន ១០៧

- បានផ្តល់សេវាធានារ៉ាប់រងរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ (គ្រោះថ្នាក់ការងារ) និងផ្នែកថែទាំសុខភាព ដល់កម្មករនិយោជិតចំនួន ប្រមាណជា ៣៨ម៉ឺននាក់ បើទោះបីជានិយោជកមិនបានបង់ភាគទានជូន ប.ស.ស. ក្នុងអំឡុងពេលព្យួរអាជីវកម្ម ឬផ្អាកដំណើរការអាជីវកម្មក៏ដោយ

- ប្រជាពលរដ្ឋចំនួនប្រមាណជា ២.៧លាននាក់ នៃគ្រួសារក្រីក្រ និងងាយរងគ្រោះ ចំនួន ៦៧៤.១៤៦គ្រួសារ បានទទួលប្រាក់ឧបត្ថម្ភ របស់រាជរដ្ឋាភិបាល ដែលចំណាយថវិកាសរុបចំនួនប្រមាណជា ១៣៥.៥ លានដុល្លារអាមេរិក៕


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.