Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកសិក្ខាសាលាស្តីពី សុវត្ថិភាពមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា

 សៅរ៍, 12 តុលា 2024 18:30  |    Written by MLVT  |  594 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកសិក្ខាសាលាស្តីពី សុវត្ថិភាពមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា

(សៀមរាប)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលាស្តីពី «សុវត្ថិភាពមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា»។ សិក្ខាសាលានេះធ្វើឡើងនៅសណ្ឋាគារ Royal Angkor Resort នាក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធ ដូចជាតំណាងភាគីនិយោជិត តំណាងភាគីនិយោជក និងតំណាងភាគីរាជរដ្ឋាភិបាល ប្រមាណជាង ៣០០នាក់។ 

 

ថ្លែងនៅក្នុងអង្គសិក្ខាសាលា ឯកឧត្តម ជួប ថិតឋេឫទ្ធិ អនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា សិក្ខាសាលានាពេលនេះ ត្រូវបានរៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងគោលបំណងឱ្យមានកិច្ចពិភាក្សាស៊ីជម្រៅ ដើម្បីប្រមូលធាតុចូលពីសំណាក់ភាគីពាក់ព័ន្ធ ដូចជាតំណាងភាគីកម្មករនិយោជិត តំណាងភាគីនិយោជក និងតំណាងភាគីរាជរដ្ឋាភិបាល ធ្វើយ៉ាងណាឱ្យមធ្យោបាយធ្វើដំណើរប្រកបដោយបទដ្ឋានបច្ចេកទេស សុវត្ថិភាព ផាសុកភាព ដល់កម្មករនិយោជិតនៅកម្ពុជា។ 

 

ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានក្តីសង្ឃឹមយ៉ាងមុតមាំថា បណ្តាភាគីពាក់ព័ន្ធនឹងមានកិច្ចពិភាក្សាមួយយ៉ាងសុីជម្រៅ គ្រប់ជ្រុងជ្រោយ ផ្អែកលើតថភាពជាក់ស្តែង ដើម្បីជាធាតុចូលមួយយ៉ាងសំខាន់ក្នុងការកែប្រែមធ្យោបាយធ្វើដំណើររបស់បងប្អូនកម្មករនិយោជិតនៅកម្ពុជាឱ្យមានភាពប្រសើរឡើងជាងមុន ដើម្បីជៀសវាងការបង្កគ្រោះថ្នាក់នៅពេលធ្វើដំណើរទៅធ្វើការ និងត្រលប់មកកន្លែងស្នាក់នៅវិញ។ 

 

ឯកឧត្តមបានសង្កត់ធ្ងន់ថា និយោជកដែលកំពុងបើកអាជីវកម្មនៅប្រទេសកម្ពុជា មានតួនាទីយ៉ាងសំខាន់ក្នុងការធានាឱ្យមានការគោរពសិទ្ធិដល់កម្មករនិយោជិតដែលមានចែងក្នុងច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា រក្សាឱ្យបាននូវទំនាក់ទំនងវិជ្ជាជីវៈល្អ សុវត្ថិភាពការងារ ធ្វើយ៉ាងណាសំដៅឱ្យមានសុខដុមនីយកម្មនៅក្នុងរោងចក្រ សហគ្រាស ដែលជាគោលនយោបាយដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ 

 

គិតត្រឹមឆ្នាំ ២០២៤នេះ មានកម្មករនិយោជិតប្រមាណជិត ២៣ មុឺននាក់កំពុងធ្វើដំណើរតាមរថយន្តសម្រាប់ជាមធ្យោបាយធ្វើដំណើរទៅធ្វើការ និងត្រលប់មកពីធ្វើការវិញ ក្នុងនោះមានរថយន្តមួយចំនួនមិនទាន់មានកៅអីអង្គុយត្រឹមត្រូវនោះទេ ដែលកត្តាទាំងនេះអាចបង្កហានិភ័យគ្រោះថ្នាក់ដល់កម្មករនិយោជិតអំឡុងពេលធ្វើដំណើរ។ នេះជាការបញ្ជាក់របស់ ឯកឧត្តម ខឹម បូរិន ទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ 

 

ឯកឧត្តម ខឹម បូរិន បានគូសបញ្ជាក់បន្ថែមថា ខេត្តដែលមានរថយន្តដឹកកម្មករនិយោជិតច្រើនជាងគេមានដូចជា ខេត្តកំពង់ស្ពឺមានជាង ៩០០គ្រឿង និងខេត្តបន្តបន្ទាប់ទៀតមានដូចជា ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ជាដើម។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានគោលដៅបំបាត់ទាំងស្រុងនូវរថយន្តដែលគ្មានកៅអីអង្គុយត្រឹមត្រូវ គ្មានបទដ្ឋានសុវត្ថិភាព និងគ្មានផាសុកភាពនៅពេលខាងមុខដ៏ខ្លី៕

 

#MLVT #HENGSour

Image Gallery

Click to enlarge image IMG_20241012_183005_585.jpg
Click to enlarge image IMG_20241012_183007_554.jpg
Click to enlarge image IMG_20241012_183010_677.jpg
Click to enlarge image IMG_20241012_183013_130.jpg
Click to enlarge image IMG_20241012_183015_883.jpg
Click to enlarge image IMG_20241012_183019_159.jpg
Click to enlarge image IMG_20241012_183021_887.jpg
Click to enlarge image IMG_20241012_183025_016.jpg
View the embedded image gallery online at:
https://uat-primary.mlvt.gov.kh/index.php/%E1%9E%9B%E1%9E%80%E1%9F%92%E1%9E%81%E1%9E%81%E1%9E%8E%E1%9F%92%E1%9E%8C%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/11-%E1%9E%9B%E1%9E%80%E1%9F%92%E1%9E%81%E1%9E%81%E1%9E%8E%E1%9F%92%E1%9E%8C%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/2859.html#sigProId1c61fa7c96

ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.