Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពអគ្គិភ័យនៅតាមសហគ្រាស គ្រឹះស្ថាន

 ពុធ, 27 មីនា 2024 15:42  |    Written by MLVT  |  814 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពអគ្គិភ័យនៅតាមសហគ្រាស គ្រឹះស្ថាន

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាល នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បានបើកវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពអគ្គិភ័យនៅតាមសហគ្រាស គ្រឹះស្ថាន ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពអគ្គិភ័យ អគ្គិសនី ការងារដែលមានហានិភ័យ និងការងារផ្សារ ដល់តំណាងសហគ្រាស គ្រឹះស្ថាន និងក្រុមការងារសុវត្ថិភាព និងសុខភាពការងារប្រចាំសហគ្រាស គ្រឹះស្ថាន ដែលធ្វើឡើងនៅទីស្តីការក្រសួង ដោយមានអ្នកចូលរួមសរុបប្រមាណជិត ២០០នាក់។

 

ឯកឧត្តម ផេង សុខាំ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកវគ្គបណ្តុះបណ្តាលនេះ មានសារៈសំខាន់ណាស់ចំពោះសហគ្រាស គ្រឹះស្ថាន ជាពិសេសសម្រាប់ក្រុមការងារសុវត្ថិភាព និងសុខភាពប្រចាំសហគ្រាស គ្រឹះស្ថាន និងអ្នកពាក់ព័ន្ធដែលអនុវត្តការងារផ្ទាល់ និងចូលរួមត្រួតពិនិត្យលក្ខខណ្ឌសុវត្ថិភាពការងារនៅកន្លែងធ្វើការ។ 

 

ឯកឧត្តមរដ្ឋលេខាធិការ សង្កត់ធ្ងន់ថា ក្រុមការងារសុវត្ថិភាព និងសុវត្ថិភាពការងារ ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងយន្តការចុងក្រោយនៃប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅថ្នាក់សហគ្រាស គ្រឹះស្ថាន និងចូលរួមលើកកម្ពស់ការតាមដាន ត្រួតពិនិត្យ និងបង្ការករណីគ្រោះអគ្គិភ័យនៅកន្លែងធ្វើការ ឱ្យកាន់តែប្រសើរឡើង។ ជាការពិតណាស់ ដើម្បីសម្រេចបាននូវការកសាងវប្បធម៌នៃការបង្ការសុវត្ថិភាព និងសុខភាពការងារ និងគ្រោះថ្នាក់ការងារនៅកន្លែងធ្វើការ វាជាទស្សនៈវិស័យដ៏វែងឆ្ងាយ ដែលទាមទារការចូលរួមយ៉ាងសកម្ម និងការបេ្តជ្ញាចិត្តរបស់គ្រប់ភាគីទាំងអស់ រួមមានរាជរដ្ឋាភិបាល អង្គការ និយោជក អង្គការកម្មករនិយោជិត អ្នកជំនាញផ្នែកសុវត្ថិភាព និងសុខភាពការងារ ដើម្បីប្រែក្លាយការបង្ការសុវត្ថិភាព និងសុខភាពការងារទៅជាវប្បធម៌នៅកន្លែងធ្វើការ និងការរស់នៅប្រចាំថ្ងៃ។ 

 

លោកទន្តបណ្ឌិត ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ បញ្ជាក់ថា ដើម្បីបង្ការ និងកាត់បន្ថយគ្រោះថ្នាក់អគ្គិភ័យកើតឡើងនៅកន្លែងធ្វើការ និយោជក គួរតែ៖

 

-អនុវត្តការវាយតម្លៃហានិភ័យអគ្គិភ័យ ដោយពិចារណាលើមូលហេតុចំបងៗដែលជាធាតុផ្សំនាំឱ្យមានអគ្គិភ័យកើតឡើង

-  ត្រួតពិនិត្យប្រភពដែលនាំឱ្យមានចំហេះកើតឡើង និងរក្សាទុកសារធាតុងាយឆាប់ឆេះឱ្យដាច់ដោយឡែកពីគ្នា

-  ជៀសវាងការកើតមានអគ្គិភ័យជាយថាហេតុ ត្រូវប្រាកដថា រាល់បរិក្ខា និងឧបករណ៍បង្ការ និងពន្លត់នៅដំណើរការ និងត្រួតពិនិត្យជាប្រចាំ

-  ធានាបាននូវការថែរក្សាអនាម័យឱ្យបានល្អគ្រប់ពេលវេលា (ឧ. ជៀសវាងការប្រមូលផ្តុំសំរាមដែលអាចឆេះបាន)

-  រៀបចំប្រព័ន្ធកំណត់អត្តសញ្ញាណ និងជូនដំណឹងអគ្គិភ័យ ក្នុងករណីមានអគ្គិភ័យកើតឡើង និងត្រួតពិនិត្យជាប្រចាំ (ឧ. ការដំឡើងសំឡេងរោទិ៍ផ្សែង និងសំឡេងរោទិ៍ភ្លើង ឬកណ្តឹង)

-  មានឧបករណ៍ពន្លត់អគ្គិភ័យត្រឹមត្រូវសម្រាប់ពន្លត់ភ្លើងឱ្យបានទាន់ពេលវេលា

-  រៀបចំគំនូសប្លង់ជម្លៀសខ្លួនដែលបង្ហាញអំពីសញ្ញាបង្ហាញផ្លូវ និងច្រកគ្រាអាសន្នឱ្យបានច្បាស់លាស់ មិនមានឧបសគ្គ និងចាក់សោរនៅម៉ោងធ្វើការ

-  រៀបចំការបណ្តុះបណ្តាលអំពីនីតិវិធីជម្លៀសខ្លួន និងហ្វឹកហាត់ពន្លត់អគ្គិភ័យដល់កម្មករ និយោជិតឱ្យបានទៀងទាត់

-  ពិនិត្យ និងធ្វើបច្ចុប្បន្នភាពការវាយតម្លៃហានិភ័យរបស់ឱ្យបានទៀងទាត់៕

 

#MLVT #HENGSour

Image Gallery

Click to enlarge image IMG_20240327_154107_634.jpg
Click to enlarge image IMG_20240327_154109_571.jpg
Click to enlarge image IMG_20240327_154112_744.jpg
Click to enlarge image IMG_20240327_154118_727.jpg
Click to enlarge image IMG_20240327_154123_079.jpg
Click to enlarge image IMG_20240327_154126_840.jpg
Click to enlarge image IMG_20240327_154137_796.jpg
View the embedded image gallery online at:
https://uat-primary.mlvt.gov.kh/index.php/%E1%9E%9B%E1%9E%80%E1%9F%92%E1%9E%81%E1%9E%81%E1%9E%8E%E1%9F%92%E1%9E%8C%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/11-%E1%9E%9B%E1%9E%80%E1%9F%92%E1%9E%81%E1%9E%81%E1%9E%8E%E1%9F%92%E1%9E%8C%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/2506.html#sigProId140b0e7ec8

ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.