Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពអគ្គីភ័យដល់មន្ត្រីរាជការ មន្ត្រីអធិការកិច្ចចំណុះក្រោមក្រសួងចំនួន១២២នាក់

 ព្រហស្បតិ៍, 30 វិច្ឆិកា 2023 18:07  |    Written by MLVT  |  1880 times  |   Print  |   Email
ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពអគ្គីភ័យដល់មន្ត្រីរាជការ មន្ត្រីអធិការកិច្ចចំណុះក្រោមក្រសួងចំនួន១២២នាក់

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពអគ្គីភ័យដល់មន្ត្រីរាជការ មន្ត្រីអធិការកិច្ចនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សរុបចំនួន១២២នាក់ នៅទីស្ដីការក្រសួងការងារ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តមវេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការ និងជាតំណាងរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

នាឱកាសនោះ លោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ បានឱ្យដឹងថា សិក្ខាសាលានេះត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងស្តីពីសុវត្ថិភាពអគ្គិភ័យ និងវិធានការបង្ការហានិភ័យដែលអាចកើតដោយអគ្គីភ័យ។ 

 

លោក ឡេង តុង បានបន្តថា គ្រោះថ្នាក់អគ្គិភ័យ អាចក្លាយជាមហន្តរាយធ្ងន់ធ្ងរនៅកន្លែងធ្វើការប្រសិនបើយើងមិនមានការគ្រប់គ្រងឱ្យបានត្រឹមត្រូវ និងមិនមានវិធានការបង្ការទុកជាមុនឱ្យបានច្បាស់លាស់នោះទេ។ បញ្ហានេះវាផ្តល់ផលប៉ះពាល់ធ្ងន់ធ្ងរ “ផលប៉ះពាល់ Domino” នៅពេលអគ្គិភ័យបង្កឱ្យមានការផ្ទុះ និងការដួលរលំអគារកើតឡើង ដែលបង្កឱ្យក្លាយជាសោកនាកម្ម។ អគ្គិភ័យបានធ្វើឱ្យមានផ្សែង និងឧស្ម័នពុលដែលបង្កមានគ្រោះថ្នាក់ដល់មនុស្សនៅពេលស្រូបចូល និងបាត់បង់កម្រិតអ៊ុកស៊ីហ្សែននៅក្នុងខ្យល់ ព្រមទាំងធ្វើឱ្យយើងបាត់បង់ស្មារតី និងមិនអាចជម្លៀសខ្លួនចេញពីអគារឱ្យបានទាន់ពេលវេលាដែលមូលហេតុទាំងនេះហើយ វាក្លាយជាសោកនាកម្មធ្ងន់ធ្ងរ។

 

លោកប្រធាននាយកដ្ឋាន មានប្រសាសន៍ថា ដើម្បីបង្ការគ្រោះថ្នាក់ដោយអគ្គិភ័យកើតឡើង កន្លែងធ្វើការ ចាំបាច់ត្រូវមានការវាយតម្លៃហានិភ័យដែលអាចកើតឡើងដោយអគ្គិភ័យ ដោយពិចារណាលើធាតុផ្សំនៃអគ្គិភ័យ មានចាត់តាំងឱ្យមានបុគ្គលិកទទួលបន្ទុកសុវត្ថិភាពអគ្គិភ័យ ការរៀបចំប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ តាមបទដ្ឋានបច្ចេកទេស ដើម្បីបង្ការទុកជាមុន និងមានការត្រួតពិនិត្យជាប្រចាំជាដើម។

 

ជាមួយគ្នានោះដែរ ឯកឧត្តមវេជ្ជបណ្ឌិត ហ៊ុយ ហានសុង បានណែនាំដល់មន្ត្រីអធិការកិច្ចនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវចុះបញ្ជ្រាបអំពីកិច្ចការសុវត្ថិភាពនេះទៅដល់និយោជក អ្នកគ្រប់គ្រងនៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន អំពីច្បាប់នៃការរៀបចំប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ ដើម្បីធានាសុវត្ថិភាពចំពោះអ្នកបម្រើការងារទាំងឡាយនៅក្នុងទីតាំងរបស់ពួកគេ។

 

ឯកឧត្តមវេជ្ជបណ្ឌិតបានសង្កត់ធ្ងន់ថា ចំពោះសម្ភារចាំបាច់ទាំងអស់ ត្រូវចាត់ចំណាត់ថ្នាក់ និងទុកដាក់នៅតាមទីតាំងឱ្យបានត្រឹមត្រូវទៅតាមប្រភេទរបស់វា រួមទាំងមធ្យោយបាយពន្លត់ក្នុងករណីមានអគ្គិភ័យ ដើម្បីងាយស្រួលក្នុងពេលត្រូវយកប្រើប្រាស់ និងពន្លត់ទាន់ពេលវេលា។ ម្យ៉ាងទៀត និយោជកត្រូវមានក្រុមការងារគ្រប់គ្រងអគ្គិភ័យឱ្យបានជាប់ជានិច្ច។

 

គួរជម្រាបជូនថា នៅក្នុងវគ្គបណ្តុះបណ្តាលនោះដែរ សិក្ខាកាមទាំងអស់ក៏បានចូលរួមការទស្សនាវីដេអូ ស្តីពីសុវត្ថិភាពអគ្គិភ័យ តាមរយៈឧបករណ៍ Virtual Reality (VR) ដែលជាជំនួយរបស់ទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ (KOSHA) និងបានចូលរួមអនុវត្តប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យដោយផ្ទាល់ផងដែរ៕

 

#MLVT


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.