Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ភាគីពាក់ព័ន្ធ រៀបចំសិក្ខាសាលាតម្រង់ទិស លើកកម្ពស់ការទទួលបានសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ ក្នុងចំណោម កម្មករ កម្មការិនី រោងចក្រកាត់ដេរ

 ពុធ, 22 មីនា 2023 15:27  |  3344 times  |   Print  |   Email
ភាគីពាក់ព័ន្ធ រៀបចំសិក្ខាសាលាតម្រង់ទិស លើកកម្ពស់ការទទួលបានសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ ក្នុងចំណោម កម្មករ កម្មការិនី រោងចក្រកាត់ដេរ

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អង្គការថែទាំសុខភាពគ្រួសារកម្ពុជា (រ៉ាក់) និង UNFPA បានរួមគ្នារៀបចំ សិក្ខាសាលាតម្រង់ទិសស្តីពីភាពជាដៃគូ ក្នុងការលើកកម្ពស់ការទទួលបានសេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ ក្នុងចំណោម កម្មករ កម្មការិនី រោងចក្រកាត់ដេរ ក្រោមអធិបតីភាពរបស់ ឯកឧត្តមវេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការសម្របសម្រួលត្រីភាគីប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀននៅកន្លែងធ្វើការ នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។ ដោយមានការឧបត្ថម្ភថវិកាពីមូលនិធិប្រជាជនជប៉ុន JTF តាមរយៈ IPPF។ 

 

ឯកឧត្តមវេជ្ជបណ្ឌិត ហ៊ុយ ហានសុង បានធ្វើការវាយតម្លៃខ្ពស់ចំពោះ  អង្គការថែទាំសុខភាពគ្រួសារកម្ពុជា (រ៉ាក់) និង UNFPA ដែលបានចូលរួមយ៉ាងសកម្ម ប្រកបដោយស្មារតីសហការ និងការទទួលខុសត្រូវខ្ពស់រៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង។ ក្នុងនោះដែរ ឯកឧត្តមក៏បានលើកអំពី ការយកចិត្តទុកដាក់ចូលរួមអនុវត្តកម្មវិធីលើកកម្ពស់លក្ខខណ្ឌសុខភាពការងារនៅកន្លែងធ្វើការ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ពីសំណាក់ អង្គការដៃគូជាតិ អន្តរជាតិ និងភាគីពាក់ព័ន្ធទាំងអស់កន្លងមក ជាពិសេស អង្គការថែទាំសុខភាពគ្រួសារកម្ពុជា (រ៉ាក់)។ 

 

ឯកឧត្តមរដ្ឋលេខា បានគូសបញ្ជាក់ថា ការផ្តល់សេវាសុខភាពការងារ ជាផ្នែកមួយដ៏សំខាន់ក្នុងការបង្ការ និងទប់ស្កាត់ហានិភ័យទាំងឡាយដែលកើតមានក្នុងអំឡុងពេលការងារ  ដែលមានដូចជាគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ ទាមទារចាំបាច់ឱ្យមាននីតិវិធី ឬគោលការណ៍ណែនាំច្បាស់លាស់ក្នុងការអនុវត្ត និងពិនិត្យតាមដានជំងឺវិជ្ជាជីវៈ សំដៅរៀបចំប្រព័ន្ធ ធានារ៉ាប់រងហានិភ័យការងារប្រកបដោយគុណភាព។

 

ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  ឯកឧត្តមវេជ្ជបណ្ឌិត ហ៊ុយ ហានសុង បានស្នើភាគីនិយោជក បង្កើនការអនុវត្តតាមគោលការណ៍ណែនាំស្តីពីការរៀបចំគិលានដ្ឋានឱ្យមានប្រសិទ្ធភាពខ្ពស់ ដោយរៀបចំឱ្យមានសេវាដែលជាសេចក្តីត្រូវការរបស់កម្មករនិយោជិត នៅក្នុងគិលានដ្ឋានសហគ្រាស គ្រឹះស្ថានរបស់ខ្លួន ដើម្បីឆ្ពោះទៅរកការធានាបាននូវសុខភាព និងសុខុមាលភាពនៅកន្លែងធ្វើការ។

 

លោកស្រីបណ្ឌិត សាផន សុមោលីរស្មី ជានាយិការងប្រតិបត្តិនៃ អង្គការថែទាំសុខភាពគ្រួសារកម្ពុជា (រ៉ាក់) បានឱ្យដឹងថារ៉ាក់គឺជាអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការលើកកម្ពស់សុខភាពផ្លូវភេទសុខភាពបន្តពូជ និងសិទ្ធិនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៦មកម្ល៉េះ។  អង្គការរ៉ាក់ មានឆន្ទៈក្នុងការ គាំទ្រប្រជាជនគ្រប់រូបនៅកម្ពុជាមានសិទ្ធិពេញលេញទាក់ទងនឹងរឿងផ្លូវភេទ និងទទួលបានសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ។ 

 

លោកស្រី បានបញ្ជាក់ពីបញ្ហាប្រឈមមួយចំនួនដែលរារាំងការទទួលបានព័ត៌មាន និងសេវាសុខភាពផ្លូវភេទ សុខភាពបន្តពូជ ដែលមានដូចជាបរិបទនៃការប្រែប្រួលអាកាសធាតុ ការទទួលរងផលប៉ះពាល់ពីការរាតត្បាតជំងឺកូវីដ និងក្រោយការរាតត្បាត ជំនឿ និងបទដ្ឋានអវិជ្ជមានសង្គមមួយចំនួន ជាដើម។ 

 

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការលើកកម្ពស់សុខភាពនៅតែបន្តយ៉ាងសកម្ម ក្រោមបរិយាកាសអំណោយផលនៃគោលនយោបាយ និន្នាការ និងការគ្រប់គ្រងប្រកបដោយព្រហ្មវិហារធម៌នៃរាជរដ្ឋាភិបាលកម្ពុជា តាមរយៈកិច្ចសហការយ៉ាងជិតស្និតពីភាគីពាក់ព័ន្ធជំរុញដល់ប្រទេសកម្ពុជាអាចសម្រេចទៅបានតាមការប្តេជ្ញាចិត្តឆ្លើយតបគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០ និងសន្និសិទ្នអន្តរជាតិស្តីពីប្រជាជន និងការអភិវឌ្ឍ ICPD លើកទី ២៥៕


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.