នៅថ្ងៃទី១៩ ឧសភា ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ឌុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពូជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានដឹកនាំប្រតិភូកម្ពុជារូមមាន ឯកឧត្តម ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មការផ្ដល់ភាពស្របច្បាប់ លោកជំទាវ អ៊ាត សោភា ឯកអគ្គរាជទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៏ និងជាសមាជិតគណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលធ្វើការនៅប្រទេសថៃ បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនពលករកម្ពុជា នៅខេត្ត បាធុមថានី ព្រះរាជាណាចក្រថៃឡង់ដ៏ និងចែកលិខិតឆ្លងដែន និងប័ណ្ណពលករកម្ពុជា ទៅធ្វើការនៅបរទេសជានិម្មិតរូបជូនពលករកម្ពុជា ចំនួន១៨២នាក់ ដើម្បីមានសិទ្ធិស្នាក់នៅ និងធ្វើការស្របច្បាប់នៅប្រទេសថៃ។