Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ម្ចាស់ម៉ាក និងត្រីភាគីនឹងបង្កើតអនុសញ្ញារួម ដើម្បីធ្វើឱ្យកាន់ប្រសើរឡើងនូវវិស័យកាត់ដេរនៅកម្ពុជា

 ពុធ, 19 កញ្ញា 2018 19:42  |  4170 times  |   Print  |   Email
ម្ចាស់ម៉ាក និងត្រីភាគីនឹងបង្កើតអនុសញ្ញារួម ដើម្បីធ្វើឱ្យកាន់ប្រសើរឡើងនូវវិស័យកាត់ដេរនៅកម្ពុជា

ទីស្ដីការក្រសួង៖ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា នៅអំឡុងពេលនេះ ម្ចាស់ពាណិជ្ជនាម (ម៉ាកយីហោ) សម្លៀកបំពាក់ល្បីៗលើពិភពលោក រួមជាមួយភាគីរាជរដ្ឋាភិបាល និយោជក និងសហជីព ក៏ដូចជាភាគីពាក់ព័ន្ធ កំពុងពិភាក្សាគ្នាលើគម្រោងបង្កើតអនុសញ្ញារួមមួយ ក្នុងគោលបំណងធ្វើឱ្យកាន់ប្រសើរឡើងនូវវិស័យកាត់ដេរ ក្នុងនោះការធានាការបញ្ជាទិញផលិតផលកាត់ដេរពីកម្ពុជា ក៏ជាគោលបំណងសំខាន់មួយដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់យ៉ាងដូច្នេះ ធ្វើឡើងនៅក្រោយជំនួបពិភាក្សាការងារ ជាមួយប្រតិភូតំណាងពាណិជ្ជនាមសម្លៀកបំពាក់ល្បីៗលើពិភពលោក ដឹកនាំដោយលោក Frank Hoffer នាយកប្រតិបត្តិគំនិតផ្ដួចផ្ដើម នៃគម្រោងសកម្មភាពដើម្បីការប្រែប្រួលផ្នែកលក្ខខណ្ឌការងារ ក្នុងវិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ (ACT) នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងការងារ។ ឯកឧត្តម អ៉ិត សំហេង បានឱ្យដឹងថា ការពិភាក្សាគ្នានៅថ្ងៃនេះ គឺផ្តោតទៅលើអ្វីដែលជាវឌ្ឍនភាពរបស់គម្រោង ACT ដែលបានអនុវត្តក្នុងរយៈពេលកន្លងមកនោះ។

គោលដៅនៃគម្រោងនេះ គឺដើម្បីធ្វើឱ្យមានកិច្ចព្រមព្រៀងរួមគ្នាមួយ ឬហៅថា «អនុសញ្ញារួម» នៅក្នុងក្របខណ្ឌរោងចក្រ និងនៅក្នុងវិស័យ (លើក្របខណ្ឌរោងចក្រ)។ ចំពោះការពិភាក្សាគ្នាអំពីអនុសញ្ញារួមនេះ គឺធ្វើយ៉ាងណាទាក់ទាញដៃគូពាក់ព័ន្ធនានា ចូលរួមឱ្យបានកាន់តែច្រើន រួមទាំងអ្នកបញ្ជាទិញទាំងឡាយផងដែរ ពីព្រោះប្រសិនបើមានការឯកភាពក្នុងការរៀបចំអនុសញ្ញារួមនេះ អ្នកបញ្ជាទិញក៏ត្រូវធានាថានឹងបន្តកិច្ចសហប្រតិបត្តិការ ជាមួយអ្នកផ្គត់ផ្គង់នៅប្រទេសកម្ពុជា រយៈពេលវែងតទៅមុខទៀត អាចរហូតដល់ ៤ឆ្នាំ ឬ ៥ឆ្នាំ ឬច្រើនជាងនេះ។ ក្នុងឱកាសជួបពិភាក្សាខាងលើ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឱ្យគម្រោង ACT ដាក់បញ្ចូលនូវបញ្ហាផ្សេងៗ ដើម្បីធានាឱ្យកាន់តែប្រសើរឡើង សម្រាប់កម្មករនិយោជិតនៅកម្ពុជា ដូចជា ការធានាឱ្យនិយោជក និងអ្នកបញ្ជាទិញទាំងឡាយ គាំទ្រមកដល់កម្មវិធីរបបសន្តិសុខសង្គម ដែលទាក់ទងនឹងការធានារ៉ាប់រងហានិភ័យការងារ ការថែទាំងសុខភាព ហើយនៅឆ្នាំ២០១៩ រាជរដ្ឋាភិបាលនឹងដាក់ឱ្យអនុវត្តនូវរបបសោធននិវត្ត។

ក្រៅពីនេះ ឯកឧត្តមក៏បានស្នើឱ្យបញ្ចូលកម្មវិធីផ្សេងទៀត ដូចជា គម្រោងសុវត្ថិភាពចរាចរណ៍ បញ្ហាអនាម័យ និងសុខភាព ដើម្បីទប់ស្កាត់ករណីដួលសន្លប់ចំពោះកម្មករនិយោជិតក្នុងរោងចក្រនានាជាដើម។ ឯកឧត្តម អ៉ិត សំហេង បានបង្ហាញនូវសុទិដ្ឋិនិយមថា ទៅថ្ងៃអនាគត គម្រោង ACT នេះ នឹងបន្តការពិភាក្សាគ្នាបន្តទៅទៀត ដើម្បីឈានទៅសម្រេចបាននូវការចុះអនុសញ្ញារួមមួយ ដូចមានរៀបរាប់នៅខាងលើ។

គួរជម្រាបថា គម្រោង ACT គឺជាកិច្ចព្រមព្រៀងថ្មីមួយរវាងម្ចាស់ម៉ាកកម្រិតពិភពលោកមួយចំនួន អាជីវករលក់រាយ និងសហជីពមួយចំនួន ដើម្បីផ្លាស់ប្តូរឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរ និងសម្រេចបានប្រាក់ឈ្នួលសមរម្យសម្រាប់កម្មករនិយោជិត តាមរយៈការចរចាជាសមូហភាពនៅថ្នាក់វិស័យ ដោយភ្ជាប់ជាមួយនឹងការគាំទ្រក្នុងការកែសម្រួលបែបបទនៃការបញ្ជាទិញ និងម្ចាស់ម៉ាក។ គោលបំណងរបស់ ACT គឺការប្តេជ្ញាចិត្តកម្រិតអន្តរជាតិ ក្នុងការសម្រេចឱ្យបានប្រាក់ឈ្នួលសមរម្យនៅក្នុងវិស័យមួយ ដោយបានបង្កើតឱ្យមានជាក្របខណ្ឌមួយ ដែលគ្រប់ភាគីពាក់ព័ន្ធ រួមមាន ម្ចាស់ម៉ាក និងអាជីវករលក់រាយ សហជីព រោងចក្រ សហគ្រាស និងរាជរដ្ឋាភិបាល អាចអនុវត្តទំនួលខុសត្រូវ និងតួនាទីរបស់ខ្លួន ក្នុងការសម្រេចឱ្យបានប្រាក់ឈ្នួលសមរម្យ៕

 


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.