Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


NEA ចុះMoU ជាមួយ CGIT ផ្តោតលើការផ្សព្វផ្សាយវគ្គបណ្តុះបណ្តាល និងការគាំទ្រដល់ការពង្រឹងសមត្ថភាពរបស់មន្ត្រី NEA

 សុក្រ, 06 កក្កដា 2018 17:40  |  3548 times  |   Print  |   Email
NEA ចុះMoU ជាមួយ CGIT ផ្តោតលើការផ្សព្វផ្សាយវគ្គបណ្តុះបណ្តាល និងការគាំទ្រដល់ការពង្រឹងសមត្ថភាពរបស់មន្ត្រី NEA

(ភ្នំពេញ)៖ ពិធីចុះហត្ថាលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ជាមួយវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា (CGIT) ស្តីពី«ការផ្សព្វផ្សាយវគ្គបណ្តុះបណ្តាលរបស់ CGTI តាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ NEA និងការគាំទ្រដល់ការពង្រឹងសមត្ថភាពរបស់មន្ត្រី NEA» ត្រូវបានធ្វើឡើង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលពិធីនេះ ចុះហត្ថលេខារវាង ឯកឧត្តម ហុង ជឿន ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ ជាមួយលោក Andrew Tey នាយកវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា នៅទីស្តីការក្រសួងការងារ នារសៀល ថ្ងៃសុក្រ ៩រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨នេះ។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា នេះជាឳកាសដ៏ល្អមួយដែលវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា ត្រូវធ្វើការរួមគ្នា ជាមួយខាងទីភ្នាក់ងារជាតិ មុខរបរ និងការងារ(NEA) ។ ហើយទីភ្នាក់ងារជាតិ មុខរបរ និងការងារ(NEA) ក៏ជាដៃគូដ៏ល្អមួយរបស់សមាគមរោងចក្រកាត់ដេរកម្ពុជា(GMAC) ដែលត្រូវធ្វើការបណ្តុះបណ្តាលលើផ្នែកនេះ ជាពិសេសគម្រោងមួយនេះជាដៃគូរវាងរដ្ឋាភិបាល និងវិស័យឯកជនផងដែរ។

សូមបញ្ជាក់ថា ដោយមើលឃើញតម្រូវការជាក់ស្ដែងខាងផ្នែកឧស្សាហកម្មកាត់ដេរមានការកើនឡើង ប៉ុន្ដែទន្ទឹមនិងនោះកង្វះខាតជំនាញរបស់ក្រុមបច្ចេកទេស កម្មករនិយោជិកឆ្លើយតបទៅ និងតម្រូវការការងារសព្វថ្ងៃនៅ កម្ពុជានៅមានកម្រិត ទើបសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) ជាមួយក្រុមហ៊ុនដៃគូដើម្បីរួមគ្នាបង្កើតឡើងនូវវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា (CGIT) ផ្ដល់នូវការបណ្ដុះបណ្ដាលសមត្ថភាពប្រកបដោយបរិមាណនិងប្រសិទ្ធិភាព។ ក្នុងការសហការជាមួយនិង TaFtc International Pte Ltd ដែលជាដៃគូអន្ដរជាតិជាមួយមជ្ឈមណ្ឌលបណ្ដុះបណ្ដាលផ្នែកវាយនភ័ណ្ឌ និងកាត់ដេរ (TaF .tc) ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៨៣ វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា (CGTI) បានចាប់ផ្ដើមដំណើរការ និងផ្ដល់នូវកម្មវិធីបណ្ដុះបណ្ដាលរយៈពេលវែង និងខ្លីទៅតាមតម្រូវការចំាបាច់របស់អ្នកសិក្សា និងទៅតាមតម្រូវការដែលកើតមាននៅក្នុងឧស្សាហកម្មម៉ូដសម្លៀកបំពាក់។

វិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា (CGTI) ត្រូវបានបង្កើត និងចាប់ដំណើរការឡើងនៅខែសីហា ឆ្នាំ២០១៧ ក្នុងគោលបំណងផ្តល់ការបណ្តុះបណ្តាលជំនាញនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងវាយនភ័ណ្ឌដំបូងគេនៅកម្ពុជា ដោយមានទិសដៅបំពេញនូវការបណ្តុះបណ្តាល និងកាត់បន្ថយកង្វះខាតជំនាញរបស់ក្រុមបច្ចេកទេស កម្មករ និងនិយោជក ដើម្បីឆ្លើយតបទៅនឹងតម្រូវការការងារសព្វថ្ងៃ៕


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.