Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


NEA ដាក់ផ្សព្វផ្សាយជាផ្លូវការនូវរបាយការណ៍ចំនួនពីរ នៅថ្ងៃនេះ

 ព្រហស្បតិ៍, 07 មិថុនា 2018 19:58  |  4211 times  |   Print  |   Email
NEA ដាក់ផ្សព្វផ្សាយជាផ្លូវការនូវរបាយការណ៍ចំនួនពីរ នៅថ្ងៃនេះ

(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសផ្សព្វផ្សាយជាផ្លូវការនូវរបាយការណ៍ចំនួនពីរ គឺ ទី១. របាយការណ៍លទ្ធផលអង្កេតនិយោជកស្តីពី កង្វះនិងគម្លាតជំនាញនៅក្នុងទីផ្សារការងារកម្ពុជា ឆ្នាំ២០១៧, និង ទី២. របាយការណ៍ស្តីពីទស្សនវិស័យការងារកម្ពុជាឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្តាល និងលោកជំទាវ ម៉ារៀ សាគ្រិន ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីតំណាងមកពីក្រសួងស្ថាប័នរាជរដ្ឋាភិបាល សហជីព សភាពាណិជ្ជកម្ម សមាគមយុវជន សមាគមនិយោជក គ្រឹះស្ថានអប់រំបណ្តុះបណ្តាល អង្គការជាតិអន្តរជាតិ និងភាគីពាក់ព័ន្ធនានាចំនួនប្រមាណ៣០០នាក់ នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨នេះ។

របាយការណ៍ទាំងពីរនេះ ត្រូវបានធ្វើការអង្កេត វិភាគ បោះពុម្ព និងផ្សព្វផ្សាយដោយទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមគម្រោងស្តីពី “ការគាំទ្រដល់ការអភិវឌ្ឍជំនាញ និងការងារសម្រាប់យុវជននៅកម្ពុជា” ផ្តល់ហិរញ្ញប្ប-ទានដោយទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (SIDA) និងអនុវត្តដោយទីភ្នាក់ងារផ្តល់សេវាការងារសាធារណៈ ស៊ុយអែត (Arbetsformedlingen)។ លោកជំទាវ ម៉ារៀ សាគ្រិន ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅព្រះរាជាណាចក្រកម្ពុជាលើកឡើងនៅក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ទាំងពីរនេះថា៖ “ប្រទេសស៊ុយអែតតាមរយៈទីភ្នាក់ងារផ្តល់សេវាការងារសាធារណៈស៊ុយអែតបានសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារតាំងពីឆ្នាំ២០១២ ដើម្បីគាំទ្រដល់ការអភិវឌ្ឍជំនាញ និងការងារសម្រាប់យុវជន។ ជាក់ស្តែង របាយការណ៍ទាំងពីរដែលផ្សព្វផ្សាយថ្ងៃនេះ គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការនេះ។ វាគឺជាប្រភពព័ត៌មានដែលអាចជឿទុកចិត្តបាន និងមានសារប្រយោជន៍សម្រាប់អ្នកស្វែងរកការងារធ្វើជាពិសេសយុវជន អាចស្វែងរកការងារបានកាន់តែល្អប្រសើរនាពេលខាងមុខ។”

ថ្លែងក្នុងពិធីផ្សព្វផ្សាយនេះផងដែរ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង មានប្រសាសន៍ថា៖ “លទ្ធផលនៃការធ្វើអង្កេតនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការផ្តល់ព័ត៌មានអំពីស្ថានភាពទីផ្សារការងារនាពេលបច្ចុប្បន្នទៅដល់ភាគីពាកព័ន្ធនានា និងរួមចំណែកពង្រឹងប្រព័ន្ធព័ត៌មានទីផ្សារការងារនៅកម្ពុជាទាំងមូលឲ្យដំណើរការពេញលេញ ពិសេសយុវជន និងអ្នកស្វែងរកការងារអាចត្រៀមខ្លួនបានកាន់តែប្រសើរស្របតាមតម្រូវការរបស់ទីផ្សារការងារ។

ការបន្តរក្សាបាននូវសន្តិភាព ស្ថិរភាពពេញលេញទូទាំងប្រទេសនាំឲ្យកម្ពុជាបន្តទាក់ទាញបាននូវវិនិយោគិនកាន់តែល្អ និងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរយៈពេល២ ទសវត្សរ៍កន្លងមកនេះ នាំឱ្យយើងអាចបង្កើតការងារថ្មីកាន់តែប្រសើរជាច្រើន និងបន្តរក្សាការងារដែលមានស្រាប់ជូនប្រជាពលរដ្ឋជាពិសេសយុវជនដែលដល់អាយុធ្វើការចំនួនប្រមាណ៣សែននាក់ក្នុងមួយឆ្នាំៗ។ កត្តានេះនាំឱ្យកម្ពុជាយើងក្នុងពេលបច្ចុប្បន្ននេះ មានអត្រាមានការងារធ្វើខ្ពស់រហូតដល់កម្រិត ៩៩.៣% ស្មើនឹងប្រមាណជិត១០លាននាក់ ហើយអត្រាគ្មានការងារធ្វើត្រូវបានកាត់បន្ថយមកត្រឹមកម្រិតទាប០.៧%។ ក្នុងចំណោមអ្នកមានការងារធ្វើសរុបទាំងអស់មានចំនួនជិត១.៥លាននាក់ធ្វើការនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ, ជាង២.៤លាននាក់នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ជាង៤លាននាក់នៅក្នុងវិស័យកសិកម្ម, ១.២លាននាក់ធ្វើការនៅក្រៅប្រទេស, និងចំនួនជាង០.៥លាននាក់ជាមន្រ្តីសាធារណៈ។” ប៉ុន្តែការរីកចម្រើនសេដ្ឋកិច្ច-សង្គមដ៏ឆាប់រហ័សនេះ នាំឲ្យទីផ្សារការងារនៅកម្ពុជាមានជវភាពខ្លាំង ដែលបណ្តាលឲ្យមានការកើតឡើងនូវកង្វះ និងគម្លាតជំនាញដោយសារយន្តការគាំទ្រដោយលំហូរព័ត៌មានរវាងភាគីពាក់ព័ន្ធជាពិសេសអ្នកស្វែងរកការងារ និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាលមិនទាន់ត្រូវបានអភិវឌ្ឍល្អពេញលេញ។

ដើម្បីដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខិតខំដោះស្រាយតាមរយៈការអនុវត្តគោលនយោបាយទីផ្សារការងារសកម្ម ដោយបង្កើតឱ្យមានឡើងនូវប្រព័ន្ធព័ត៌មានទីផ្សារការងារជាតិមួយ គឺទីភ្នាក់ងារជាតិមុខរបរនិងការងារ (NEA) ដែលដើរតួនាទីក្នុងការប្រមូល វាយតម្លៃ និងផ្តល់ព័ត៌មាន ទីផ្សារទូលំទូលាយ សំដៅធ្វើឱ្យមានតម្លាភាពទូទាំងប្រទេសពាក់ព័ន្ធនឹងការផ្គត់ផ្គង់ និងតម្រូវការនៅលើទីផ្សារការងារ ផ្តល់ភាពងាយស្រួលឆាប់រហ័សដល់អ្នកស្វែងរកការងារ និងនិយោជកក្នុងការទទួលបានព័ត៌មាននិងការផ្គូផ្គងរវាងឱកាសការងារ និងដំណឹងជ្រើសរើសកម្លាំងពលកម្មព្រមទាំងផ្តល់ការគាំទ្រផ្សេងទៀតដើម្បីជួយឱ្យទីផ្សារការមានដំណើរការកាន់តែប្រសើរ។ យោងតាមលទ្ធផលអង្កេតនិយោជកលើកទី៤ ស្តីពីកង្វះ និងគម្លាតជំនាញនៅក្នុងទីផ្សារការងារឆ្នាំ២០១៧នេះ បង្ហាញថា៖ ៧៧.៩% នៃនិយោជកនៅក្នុងវិស័យសណ្ឋាគារ និងការស្នាក់នៅកំពុងជួបបញ្ហាលំបាកក្នុងការជ្រើសរើសបុគ្គលិក។ ចំណែកឯ វិស័យដទៃទៀតគឺស្ថិតក្នុងអត្រា៖ ៦៤.១% ក្នុងវិស័យឡូជីស្ទីកនិងការដឹកជញ្ជូន, សុខាភិបាល ៥៨.៣%, អប់រំនិងបណ្តុះបណ្តាល ៥៣.០%, កែច្នៃម្ហូបអាហារនិងភេសជ្ជៈ៥១.៧%, ហិរញ្ញវត្ថុនិងធានារ៉ាប់រង ៥០.៧%, ព័ត៌មានវិទ្យា ៣៦.៥%, សំណង់ ៣៤.៤%, វាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់និងផលិតស្បែកជើង២០.៩%, និងផលិតកម្មកៅស៊ូ និងផ្លាស្ទីក ៧.៣%។

កត្តាចម្បងដែលនាំឱ្យនិយោជកជួបប្រទះការលំបាកក្នុងការជ្រើសរើសកម្លាំងពលកម្មគឺបណ្តាលមកពី៖ បេក្ខជនគ្មានជំនាញបច្ចេកទេសតាមតម្រូវការ,មានការប្រកួតប្រជែងខ្លាំងក្នុងចំណោមនិយោជកក្នុងការជ្រើសរើស,កង្វះបពិសោធន៍ការងារ, និងបេក្ខជនដាក់ពាក្យស្វែងរកការងារមានចំនួនតិច។ ជំនាញសំខាន់ៗដែលអ្នកស្វែងរកការងារមានការខ្វះខាតរួមមាន៖ ជំនាញភាសាបរទេស, ជំនាញបច្ចេកទេស, ការបម្រើសេវាអតិថិជន, ការនិយាយស្តី, ការបំពេញការងារជាក្រុម, ការដោះស្រាយបញ្ហា, និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន។ ទន្ទឹមនេះ ទិន្នន័យដែលប្រមូលបានពីការអង្កេតនេះបានផ្តល់លទ្ធភាពឱ្យ NEA ធ្វើការវិភាគព្យាករណ៍ និងផលិតជារបាយការណ៍មួយទៀតស្តីពី ”ទស្សនវិស័យការងារកម្ពុជាឆ្នាំ២០១៨” ដែលបង្ហាញអំពីការវិវត្តរបស់ទីផ្សារការងារនៅកម្ពុជាដោយផ្តោតសំខាន់ទៅលើឱកាសការងារតាមប្រភេទនៃមុខរបរ។ លទ្ធផលនៃរបាយការណ៍នេះបានបង្ហាញថា ប្រភេទការងារដែលអាចឲ្យអ្នកស្វែងរកការងារងាយនឹងទទួលបាននោះមានដូចជា៖ វិស្វករឧស្សាហកម្មនិងផលិតកម្ម, វិស្វករទូរគមនាគមន៍, អ្នកឯកទេសផ្នែកវិទ្យុសាស្រ្ត និងថតកាំរស្មីអ៊ិច, អ្នកបកប្រែអត្ថបទនិងអ្នកបកប្រែផ្ទាល់មាត់, អ្នកបច្ចេកទេសផ្នែកសេវាគាំទ្រព័ត៌មានវិទ្យា, វិស្វករគីមី, អ្នកបញ្ជាម៉ាស៊ីនចំហ៊ុយទឹក, ជាងធ្វើកញ្ចក់, ជាងតម្លើងបំពង់ទុយោរ និងបំពង់បង្ហូរ និងអ្នកតម្លើងម៉ាស៊ីនយានយន្ត។ សម្រាប់ព័ត៌មានលំអិត សាធារណជនអាចចូលគេហទំព័ររបស់ NEA (www.nea.gov.kh/kh/nea/survey) ដើម្បីទាញយករបាយការណ៍ទាំងពីរនេះ៕

 


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   info@mlvt.gov.kh

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.