Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅផែនការការងារឆ្នាំ២០១៨ អាណត្តិទី២ របស់គណៈវិស្វករកម្ពុជា

 ព្រហស្បតិ៍, 26 មេសា 2018 17:35  |  2980 times  |   Print  |   Email
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧  និងលើកទិសដៅផែនការការងារឆ្នាំ២០១៨ អាណត្តិទី២ របស់គណៈវិស្វករកម្ពុជា

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា អញ្ជើញ បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅផែនការការងារឆ្នាំ២០១៨ អាណត្តិទី២ របស់គណៈវិស្វករកម្ពុជា នៅ ទីស្ដីការក្រសួង ថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨។

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍លើកឡើងថា គណៈវិស្វករកម្ពុជា ដែលរាជរដ្ឋាភិបាលបង្កើតឡើងមានសារៈសំខាន់ណាស់ ក្នុងការចូលរួមបណ្តុះ បណ្តាលធនធានបញ្ញវន្ត តាមកម្មវិធីនយោបាយយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល។ ស្របតាមកិច្ចព្រមព្រៀងរវាងសមាគមប្រជាជាតិអាស៊ីអគ្នេយ៍នៃប្រទេសទាំង១០ ដែលបាន ចុះហត្ថលេខាទទួលស្គាល់គ្នាទៅវិញទៅមកលើសេវាវិស្វកម្មនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពី ថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០០៥។

ភារកិច្ចចម្បងរបស់គណៈវិស្វករកម្ពុជា គឺប្រមូលផ្តុំវិស្វករគ្រប់មុខជំនាញវិជ្ជាជីវៈវិស័យវិស្វកម្មដែលបានមកចុះបញ្ជីនៅគណៈវិស្វករកម្ពុជា និងទទួលបានការអប់រំបណ្តុះបណ្តាលបន្ថែម ដើម្បីឲ្យមានសមត្ថភាពជំនាញវិជ្ជាជីវៈពិតប្រាកដប្រកបដោយបទពិសោធន៍ខ្ពស់ រក្សាបាននូវភាពថ្លៃថ្នូររួមចំណែកលើកស្ទួយអត្តសញ្ញាណជាតិ ចូលរួមកសាងនិងអភិវឌ្ឍប្រទេសជាតិ និងចូលរួមប្រកួតប្រជែងទីផ្សារការងារពលកម្មវិស័យវិស្វកម្មក្នុងពេលបច្ចុប្បន្ន និងទៅអនាគតក្នុងប្រទេស តំបន់ និងសាកលលោក។ ក្នុងយុគសម័យភាវូបនីយកម្មក្នុងតំបន់ និងសាកលលោកប្រកបដោយវិទ្យាសាស្រ្តបច្ចេកទេសជឿនលឿន ធនធានមនុស្សនៃប្រទេសនីមួយៗត្រូវតែមានសមត្ថភាពខ្ពស់សម្រាប់កសាង និងអភិវឌ្ឍប្រទេស រៀងៗខ្លួន ឲ្យកាន់តែប្រសើរនិងអាចចូលរួមប្រកួតប្រជែងទីផ្សារពលកម្មលើសេវាកម្មផ្សេងៗទៀតផង។

កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើសេវាវិស្វកម្មជាផ្នែកនៃសមាហរណកម្មសហគមន៍សេដ្ឋ កិច្ចក្នុងតំបន់អាស៊ានលើធនធានមនុស្សក្នុងវិស័យវិស្វកម្ម បើវិស្វករយើងមិនមានសមត្ថភាពខ្ពស់ គ្មានបទពិសោធន៍គ្រប់គ្រាន់ទេ អាចបាត់បង់ការងារឱកាសសម្រាប់ការប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់ និងសាកលលោក។ ហេតុនេះ វិស្វករជាតិយើងត្រូវតែលើកកម្ពស់សមត្ថភាព និងបំពេញនូវលក្ខខណ្ឌនានា ដើម្បីទទួលគោរមងារជាវិស្វករអាជីពឆ្នើមអាស៊ានហើយ រដ្ឋាភិបាលនៃប្រទេសទាំង១០ទទួលស្គាល់ជាផ្លូវការហើយ វិស្វករអាចទៅធ្វើការស្របច្បាប់នៅក្នុងតំបន់អាស៊ានបាន។

ការចុះបញ្ជីនៅគណៈវិស្វករកម្ពុជា ជាបុព្វល័ក្ខខ័ណ្ឌដែលវិស្វករត្រូវតែមកចុះបញ្ជី និងអាចទទួលគោរមងារ ជាវិស្វករអាជីពជាតិវិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ាន។ ឯកឧត្តម មានជំនឿជឿជាក់ថា គណៈវិស្វករកម្ពុជានឹងខិតខំបន្តអនុវត្តនូវភារកិច្ចរបស់ខ្លួនឲ្យបានល្អបន្តទៀតទៅអនាគតបានកាន់តែប្រសើរ ពិសេសក្នុងការប្រមូលផ្តុំគ្រប់គ្រងវិស្វករគ្រប់មុខជំនាញវិជ្ជាជីវៈវិស្វកម្ម និង បន្តអប់រំបណ្តុះបណ្តាលទទួលបាននូវគោរមងារជាវិស្វករអាជីពជាតិ និងវិស្វករអន្តរជាតិឲ្យបានកាន់តែច្រើននាក់ ដើម្បីលើកស្ទួយធនធានមនុស្សឲ្យមានមុខជំនាញវិជ្ជាជីវៈបច្ចេកទេសពិតប្រាកដ ឆ្លើយតបនឹងយុទ្ធសាស្រ្ត ចតុកោណរបស់រាជរដ្ឋាភិបាលក្នុងការកសាងនិងអភិវឌ្ឍធនធានមនុស្ស និងឆ្លើយតបនឹងតម្រូវការទីផ្សារពលកម្ម នាពេលបច្ចុប្បន្ន។ ដើម្បីរួមចំណែកក្នុងការអនុវត្តភារកិច្ចក្នុងឆ្នាំបន្តខាងមុខ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់ជាគំនិតដល់ គណៈវិស្វករកម្ពុជា មួយចំនួនដូចខាងក្រោម៖

- គណៈវិស្វករកម្ពុជាត្រូវបន្តផ្សព្វផ្សាយខ្លឹមសារព្រះរាជក្រឹត្យស្តីពីការបង្កើតគណៈវិស្វករកម្ពុជា និងគុណប្រយោជន៍នៃការចុះបញ្ជីនៅគណៈវិស្វករកម្ពុជាឲ្យបានទូលំទូលាយ

- គណៈវិស្វករកម្ពុជាត្រូវសហការជាមួយគ្រឹះស្ថានឧត្តមសិក្សានានា ព្រមទាំងក្រសួងពាក់ព័ន្ធ ដើម្បីកំណត់កម្មវិធីសិក្សា វគ្គបំប៉នជំនាញវិស័យវិស្វកម្មឲ្យបានសមស្របដូចប្រទេសក្នុងតំបន់អាស៊ាន

- គណៈវិស្វករកម្ពុជាត្រូវធ្វើសហប្រតិបត្តិការជាមួយក្រសួង

-ស្ថាប័នរដ្ឋ និងរាជធានី-ខេត្ត ក្រុមហ៊ុន ដើម្បី ជំរុញឲ្យវិស្វករដែលធ្វើការនៅអង្គភាពរបស់ខ្លួនបានមកចុះបញ្ជីនៅគណៈវិស្វករកម្ពុជាដើម្បីបំពេញភាពស្របច្បាប់ឲ្យបានគ្រប់គ្នា

- គណៈវិស្វករកម្ពុជាត្រូវខិតខំសិក្សាស្រាវជ្រាវឯកភាព ដើម្បីកសាងឯកសារគតិយុត្ត សម្រាប់គ្រប់គ្រង វិស្វករជាតិនិងអន្តរជាតិ ស្របតាមគោលការណ៍អាស៊ាន - គណៈវិស្វករកម្ពុជាត្រូវខិតខំយកចិត្តទុកដាក់កសាងក្រុមប្រឹក្សាគណៈវិស្វកររាជធានី-ខេត្ត ឲ្យបានគ្រប់ ចំនួននៅទូទាំងប្រទេស។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញផ្តល់ជាកិត្តិយសចែកវិញ្ញាបនបត្រដល់ វិស្វករអាជីពឆ្នើមអាស៊ាន វិស្វករអាស៊ាននៃអង្គការសហព័ន្ធវិស្វកម្មអាស៊ាន វិស្វករអាជីព និងយុវវិស្វករអាស៊ាន សរុបទាំងអស់ចំនួន៧៩នាក់៕

 


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.