Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អនុញ្ញាតអោយលោក Jan Hansen នាយកស្តីទី នៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

 អង្គារ, 20 មីនា 2018 13:52  |  3269 times  |   Print  |   Email
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អនុញ្ញាតអោយលោក Jan Hansen នាយកស្តីទី នៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ទីស្តីការក្រសួង៖ នាព្រឹកថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ នេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន អនុញ្ញាតអោយលោក Jan Hansen នាយកស្តីទី នៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយផ្តោតទៅលើការអនុវត្តគម្រោងដែលកំពុងដំណើរការ និងពិភាក្សាកម្មវិធីដែលបានដាក់ស្នើ ព្រមទាំងគម្រោងអភិវឌ្ឍន៍ពាក់ព័ន្ធនឹងក្រសួងសម្រាប់ឆ្នាំ២០១៩-២០២១ និងតម្រូវការជំនួយបច្ចេកទេសនានា។

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ជំនួបនេះ នឹងជំរុញបន្ថែមទៀតនូវប្រសិទ្ធិភាពការអនុវត្តន៍គោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ហើយនិងគម្រោងដែលនៅសល់រយៈពេលរហូតដល់ឆ្នាំ២០២១។ ទន្ទឹមនេះ ធនាគារអភិវឌ្ឍន៍អាស៊ី រៀបចំឲ្យមានគម្រោងមួយទៀតហៅថា អភិវឌ្ឍជំនាញសម្រាប់ការប្រកួតប្រជែង ដែលគម្រោងនេះនឹងបន្ត ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៤ ដែលមានចំនួនទឹកប្រាក់ស្មើនឹងប្រមាណ ៦០លានដុល្លារអាមេរិក។

គម្រោងនេះ ធនាគារអភិវឌ្ឍន៍អាស៊ីកំពុងរៀបចំធ្វើយ៉ាងណានឹងបង្កើនគម្រោងនេះបន្តទៀតបាន អញ្ចឹងទេសម្រាប់បរិបទថ្មី នៃការអភិវឌ្ឍន៍គោលនយោបាយជាតិស្តីពីការពិពិធកម្មសេដ្ឋកិច្ច ឧស្សាហកម្ម និងគោលនយោបាយជាតិស្តីពីការអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ គម្រោងនេះពិតជាមានសារៈសំខាន់ណាស់។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍លើកឡើងថា តាមរយៈគម្រោងភាពជាដៃគូនេះ នឹងបង្កើតឲ្យមានភាពជិតស្និទ្ធបន្ថែមទៀតរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍ ជាពិសេសជាមួយផ្នែកឯកជន ដើម្បីទាក់ទាញនូវធនធានក៏ដូចជាបច្ចេកទេសឲ្យបានកាន់តែច្រើនថែម សម្រាប់ជំរុញការអភិវឌ្ឍធនធានមនុស្ស។

ឯកឧត្តមបញ្ជាក់ថា គម្រោងនេះមានអត្ថប្រយោជន៍ធំណាស់សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋ យុវជន យុវនារី ដែលពីពេលនេះទៅមុខ នៅក្នុងពេលសមារណកម្ម សហគមន៍សេដ្ឋកិច្ចនៅក្នុងអាស៊ាន និងសាកលភាវូបនីយកម្ម តម្រូវការ កម្លាំងពលកម្មដែលមានកម្រិតជំនាញកាន់តែច្រើនឡើង ដូច្នេះគឺចាំបាច់ណាស់សម្រាប់ការអភិវឌ្ឍសមត្ថភាពជំនាញវិជ្ជាជីវៈ ឲ្យកម្លាំងពលកម្មរបស់យើង ឆ្លើយតបទៅនឹងអ្វីដែលជាទិសដៅនាពេលខាងមុខសម្រាប់ការអភិវឌ្ឍន៍៕

 

 


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.