Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ក្រសួងការងារ រៀបចំ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ ទិស​ដៅ​ការងារ​ឆ្នាំ​២០១៨ នៃ​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​វិស័យ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ២០១៤-២០១៨

 ច័ន្ទ, 12 មីនា 2018 12:17  |  3867 times  |   Print  |   Email
ក្រសួងការងារ រៀបចំ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ ទិស​ដៅ​ការងារ​ឆ្នាំ​២០១៨ នៃ​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​វិស័យ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ២០១៤-២០១៨

 ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតីបើក សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ ទិសដៅការងារឆ្នាំ២០១៨ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៤-២០១៨ ថ្ងៃច័ន្ទ ១១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ ២០១៨ នាទីស្តីការក្រសួងការងារ។

សន្និបាតនេះ គឺរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលអំពីវឌ្ឍនភាពការងារប្រចាំឆ្នាំ២០១៧ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៤-២០១៨ និងបញ្ហាប្រឈមមួយចំនួន ដើម្បីដាក់ចេញនូវទិសដៅសម្រាប់អនុវត្តការងារនៅឆ្នាំ២០១៨ សំដៅបង្កើននូវប្រសិទ្ធភាពការងារឱ្យស្របទៅ និងកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល ព្រមទាំងខិតខំសម្រេចឱ្យបានជាលទ្ធផលផ្លែផ្កានូវ រាល់ផែនការយុទ្ធសាស្រ្ត និងគោលនយោបាយនានាដែលបានដាក់ចេញ ជាពិសេស គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ២០១៥-២០២៥ និងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ២០១៧-២០២៥។

ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវអំណរគុណ និងកោតសរសើរខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានខិតខំយកចិត្តទុកដាក់បំពេញការងារតាមតួនាទីភារកិច្ច ស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៤-២០១៨ និងកំណែទម្រង់ស៊ីជម្រៅទាំង៥របស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយជោគជ័យ ។

ព្រមជាមួយគ្នានេះដែរ ឯកឧត្តមក៍បានថ្លែងអំណរគុណ ចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការមិនមែន រដ្ឋាភិបាលជាតិ អន្តរជាតិ ដៃគូរអភិវឌ្ឍនានា អង្គការវិជ្ជាជីវៈ សហជីព និងវិស័យឯកជន ដែលតែងតែគាំទ្រ និងផ្តល់នូវកិច្ចសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងរយៈពេលកន្លងមក ដែលធ្វើឱ្យយើងសម្រេចបានជោគជ័យតាមការគ្រោងទុក ក្នុងការបង្កើតឱកាសការងារធ្វើ និងធានាបាននូវសុខុដុមនីយកម្មរវាងកម្មករនិយោជិត និងនិយោជក។ ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍បញ្ជាក់ថា សន្និបាតបូកសរុបលទ្ធផលការងារនាពេលនេះ គឺអនុវត្តតាមទិសស្លោក ងូតទឹក ឆ្លុះកញ្ចក់ ដុះក្អែល និងព្យាបាល ដើម្បីបង្កើនប្រសិទ្ធភាពនៃកំណែទម្រង់ទាំង ៥ របស់ក្រសួង។

ឯកឧត្តម បានស្នើដល់សមាជិក សមាជិកាអង្គសន្និបាតទាំងមូល យកនូវបញ្ហាប្រឈមនានា និងចំណុចសេសសល់ ដែលបានអនុវត្តក្នុងរយៈពេលមួយឆ្នាំកន្លងនេះ តាមរយៈការធ្វើបទបង្ហាញតាមយុទ្ធសាស្រ្តនីមួយៗ ដើម្បីពិភាក្សាឱ្យបានផុលផុសរកឱ្យឃើញដំណោះ ស្រាយដ៏សំខាន់ៗ

សម្រាប់ធ្វើជាទិសដៅក្នុងការអនុវត្តបន្ត សំដៅធ្វើឱ្យប្រសើរឡើងនូវសេវាផ្តល់ឱកាសការងារ និងការផ្តល់មុខជំនាញវិជ្ជាជីវៈឱ្យបានឈានទៅដល់កម្រិតមួយដ៏សមស្របបំផុត ក្នុងការចូលរួមធ្វើ សមាហរណកម្មរបស់សហគមន៍អាស៊ានប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល និងនិរន្តភាព រួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ 

 


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.