Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី អនុញ្ញាតអោយលោក Theo Van Der loop ចូលជួបពិភាក្សាការងារ

 ច័ន្ទ, 19 កុម្ភៈ 2018 18:23  |  3470 times  |   Print  |   Email
ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី អនុញ្ញាតអោយលោក Theo Van Der loop  ចូលជួបពិភាក្សាការងារ

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តី ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អនុញ្ញាតអោយក្រុមការងារវាយតម្លៃការអនុវត្តគោល នយោបាយជាតិ ស្តីពីមុខរបរនិងការងាររបស់អង្គការអន្តរជាតិខាងការងារ(ILO) ដឹកនាំដោយលោក Theo Van Der loop ចូលជួបពិភាក្សាការងារពាក់ព័ន្ធនឹងការចុះវាយតម្លៃទៅលើការអនុវត្តនូវគោលនយោបាយមួយនេះ នៅទីស្តី ការក្រសួង រសៀល ថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ។ នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា តាមរយៈការវាយតម្លៃនេះអង្គការអន្តរជាតិខាងការងារ នឹងរកឲ្យឃើញថា តើតម្រូវការអ្វីខ្លះដែលជាការចាំបាច់ក្នុងការអនុវត្តន៍នូវគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារសម្រាប់យុវជននៅកម្ពុជា។ ហើយ តាមរយៈការវាយតម្លៃនេះដែរ ការអនុវត្តន៍នឹងមានលទ្ធផលជាផ្លែផ្កា នឹងត្រូវបានពង្រីកឡើងថែមទៀត។ ទន្ទឹមគ្នានោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបន្តថា នេះជាលើកទីមួយហើយ ដែលក្រុមប្រតិភូនេះបានមក ជួបពិភាក្សាដោយផ្ទាល់ ហើយនៅពេលប៉ុន្មានថ្ងៃខាងមុខនេះ ក្រុមអ្នកជំនាញពាក់ព័ន្ធនឹងជួបពិភាក្សា ការងារជាមួយក្រុមអ្នកបច្ចេកទេសពាក់ព័ន្ធផ្សេងៗទៀត ដើម្បីធ្វើការពិនិត្យនិងវាយតម្លៃលើគម្រោងរួមមួយ រវាងប្រទេសចំនួន០៦ ក្នុងនោះមានកម្ពុជា ម៉ូរូកូ ម៉ូណូវ៉ែល ប៉ារ៉ាហ្កាយ សូដង់ និងទុយណេស៊ី ដោយជ្រើស រើសយកកម្ពុជា ជាប្រទេសដែលបានអភិវឌ្ឍន៍ក្របខ័ណ្ឌគោលនយោបាយជាតិ ស្តីពីមុខរបរនិងការងារល្អ ជាងគេ។ ឯកឧត្តមរដ្ឋមន្រ្តី អ៊ិត សំហេង បានបង្ហាញអំពីអ្វីដែលកម្ពុជាចង់បានពីគោលនយោបាយនេះឲ្យមាន វឌ្ឍនភាពសម្រាប់អនុវត្តនៅថ្ងៃខាងមុខ បង្ហាញពីលទ្ធផលផ្លែផ្កា ដែលនេះជាការចង់បានរបស់ប្រមុខរាជ រដ្ឋាភិបាលកម្ពុជា។ ក្នុងកិច្ចជំនួបនាពេលនោះ លោក Theo Van Der loop ប្រធានក្រុមការងារវាយតម្លៃការអនុវត្តគោល នយោបាយជាតិស្តីពីមុខរបរនិងការងាររបស់អង្គការអន្តរជាតិខាងការងារ(ILO) បានលើកឡើងថា នៅពេលនេះ យើងបានឈានមកដល់ដំណាក់កាលមួយក្នុងការវាយតម្លៃលើកិច្ចព្រមព្រៀងគម្រោងដៃគូអង្គការអន្តរជាតិខាង ការងារ និងទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ ហៅថា SIDA។ លោកបន្តទៀតថា ជាមួយនឹងកិច្ចព្រមព្រៀងនេះ គឺបានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០០៩ រហូតមកដល់ពេលនេះកម្ពុជាបានចូលរួមចំនួន២ដំណាក់ កាលរួចមកហើយ។ លោកបានបញ្ជាក់ថា កិច្ចព្រមព្រៀងខាងលើនេះ ផ្តល់ការគាំទ្រទៅលើការបង្កើតគោលនយោបាយ ជាតិស្តីពីមុខរបរនិងការងារ ព្រមទាំងជួយឲ្យមានការអនុវត្តន៍ និងធ្វើឲ្យគោលនយោបាយនេះ ក្លាយជា គោលនយោបាយថ្នាក់តំបន់សម្រាប់យុវជន។ យ៉ាងណាក៏ដោយ ភាគីជំនួបអះអាងថា ការអនុវត្តន៍នេះ នឹងសិក្សាលើផលប៉ះពាល់ ថាមានភាពវិជ្ជមាន និងអវិជ្ជមានអ្វីខ្លះទៅលើជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ដើម្បីធានាថាការអនុវត្តន៍គម្រោងនេះមាននិរន្ត៍រភាព៕

 


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.